ម៉ូឈីខឹងជុងហ្គុកដែលនិយាយសំដីមើលងាយខ្លួន ដែលឈឺចិត្តបំផុតនោះមមុស្សដែលនាងស្រលាញ់គិតអាក្រក់បែបនេះមកលើនាង
«ចន ជុងហ្គុក មនុស្សចង្រៃយ៍ លោកគិតបែបនេះមកលើខ្ញុំដោយរបៀបណា ហេតុអីលោកមិនដូចអ្នកដទៃ? មិចក៏លោកខុសពីបងជីមីនខ្លាំងម្ល៉េះ ខ្ញុំខំចូលចិត្តលោក ធ្វើគ្រប់យ៉ាងដើម្បីលោកតែលោកបែរជាលោក... ហុឺយ! ខឹងណាស់ៗ តែហេ! នេះខ្ញុំដើរមកដល់ណានឹង?» នាងតូចរវល់តែរអ៊ូក៏មិនបានមើលផ្លូវ ដើរៗមិនប្រយ័ត្នក៏បុកជាមួយមនុស្សម្នាក់ឌឹប!
«អូយ៎!»
«ហេ! ដើរមិនចេះមើលទេអី» សំលេងក្រលរបន្លឺឡើងខណៈដែលម៉ូឈីដួលអុកគូទនាងក៏ស្រវ៉ាងើបមកវិញ
«លោកបងជាស្រី»
«មើលតាមសម្លៀកបំពាក់គួរតែជាសិស្សសាលានៅសេអ៊ូល»
«មុខមាត់ស្អាតគ្រាន់បើ» បុរសបីនាក់ខ្សឹបខ្សៀវគ្នាខណៈដែលម៉ូឈីនាងមានអារម្មណ៍ថាមិនសូវស្រួលក៏ប្រញាប់ដើរចាកចេញតែពួកនោះរត់មកស្ទាក់ផ្លូវនាងជិត
«ហេ! អូនស្រីប្រញាប់ទៅណា? យប់ស្ងាត់ចឹងមិនខ្លាចគេចាប់ទេឬ»
«ត្រូវហើយឲ្យពួកបងជូនអូនទៅផ្ទះទៅអី»
«មិនបាច់ទេអរគុណ» ម៉ូឈីប្រុងចាកចេញតែពួកវាព្យាយាមស្ទាក់នាងជាប់
«ពួកលោកចង់យ៉ាងមិច»
«ចង់ជូនអូនទៅផ្ទះនឹងហើយ យប់ស្ងាត់ចឹងដើរតែឯងបងបារម្ភ» មិនត្រឹមតែនិយាយតែពួកវាឈ្លៀតបន្លំប៉ះមុខនឹងចង្កេះរបស់នាងទៀតផង
«ចេញទៅ» ម៉ូឈីវាយពួកវានិងកាបូបរួចក៏រត់ទៅរកច្រកចេញត្រលប់ទៅវិញ តែថាកាន់តែរត់នាងកាន់តែវង្វេងរត់ចុះរត់ឡើងក៏ជួបនឹងពួកនោះដដែល«យ៉ាងមិចហើយអូនស្រី... អូនរត់មិនផុតទេតាមពួកបង ឲ្យពួកបងចាត់ការតាមសម្រួលទៅណា»
«អត់ទេ! លែងពួកឯងឆាប់លែងយើង» ពីរនាក់ទៀតចូលមកចាប់ដៃចាប់ជើងម៉ូឈីកុំឲ្យរើសខណៈដែលម្នាក់ទៀតកំពុងតែប្រតិបត្ដការត្រៀមរំលោភម៉ូឈី
«បងជុងហ្គុក! ជួយផង!»
«ម៉ូឈី!»សំលេងស្រែករបស់ម៉ូឈីស្រែកប្រណាំនឹងភ្លៀង ជុងហ្គុកដែលនៅក្បែរនោះស្រាប់បានស្ដាប់លឺនាយក៏ប្រញាប់រត់ទៅរកនាងតូចភ្លាមខណៈដែលមេឃក៏ចាប់ផ្ដើមបង្អុលភ្លៀងធ្លាក់ចុះមកយ៉ាងខ្លាំង
YOU ARE READING
គូស្នេហ៍ឆ្នាស់ឆ្នើម «ចប់» ✔️
Fanfictionនិយាយពីក្មេងស្រីដែលមានក្ដីស្រមៃចង់ក្លាយតារា មិនត្រឹមតែប៉ុណ្ណឹងនៅចង់ក្លាយជាចំណែកបេះដូងរបស់ ចន ជុងហ្គុក សមាជិកកូនពៅរបស់ក្រុមតារាចម្រៀងលំដាប់ពិលោកទៀត តើរឿងដ៏សែនពិបាកកម្រកនឹងកើតឡើងនេះអាចទៅរួចទេ? អាចទេពីអ្នកគាំទ្រធម្មតាម្នាក់ក្លាយទៅជាប្រពន្ធរបស់តារាកំពូល...