«ជុនហូ?» សូរ៉ាស្រែកហៅឈ្មោះអ្នកដែលបង្ហាញខ្លួននៅចំពោះមុខជុងហ្គុកដែលសំខាន់ក្នុងដៃបីម៉ូឈីជាប់ទៀត ជុនហូមិនខ្វល់នាយដើរបន្ដទៅរសូរ៉ា
«បងស្រី នាងថាស្គាល់បងខ្ញុំក៏យកនាងមកទីនេះ បន្ទប់នាងនៅឯណា?» ការពិតបុរសសង្ហារម្នាក់នេះជាប្អូនប្រុសសូរ៉ាគេអាយុដំណាលជុងហ្គុកដែរ
«អូ! គឺ... មកតាមបងមក» សូរ៉ានាំផ្លូវជុនហូទៅចំណែកជុងហ្គុកបានត្រឹមឈរភ្លឹកមួយសន្ទុះទើបទៅតាម«មានរឿងអីមិចក៏នាងនៅជាមួយឯង?» អ្នកជាបងសួរទៅកាន់ប្អូន
«រឿងនេះខ្ញុំក៏មិនដឹងដែរសំណាងហើយជួបខ្ញុំកុំអីមិនដឹងយ៉ាងមិចទេ» និយាយដល់នេះគ្រប់យ៉ាងក៏វិលត្រលប់ទៅមួយម៉ោងមុនពេលដែលជុនហូដើរទៅសួរនាំម៉ូឈី«នេះគឺលី ម៉ូឈី សមាជិកកូនពៅនៃក្រុម Royal-K មែនទេ» អ្នកកំលោះដើរមកអង្គុយក្បែរនាងតូចដែលអង្គុយធ្វើមុខភ័យៗស្លន់ៗ កែវភ្នែកចេះតែសម្លឹងមើលទៅមាត់ទ្វាររហូត
«លោកគឺ?»
«ខ្ញុំជាម្ចាស់ហាងនៅទីនេះឈ្មោះ ជុនហូ» នាងតូចភ្ញាក់ផ្អើលពេលដែលរាងក្រាស់មកនែនាំ
«លោក ជាម្ចាស់ហាងមែនទេ»
«បាទ មានអីឲ្យខ្ញុំជួយទេ» នាយសួរនាំដោយសំដីទន់ភ្លន់ម៉ូឈីក៏ចាប់ផ្ដើមចូលតួកំសត់រៀបរាប់ឡើង
«ចេះទេខ្ញុំមកជាមួយមិត្តម្នាក់ គេឲ្យខ្ញុំចាំគេ តែតាំពីព្រឹកដល់ឥឡូវមិនឃើញស្រមោលគេមកវិញទេ ចង្រៃអីខ្ញុំត្រូវគេអូសមកទាំងទូរស័ព្ទនិងលុយមិនបានយកមកទេ សុំអង្វរតើអាចឲ្យខ្ញុំចាកចេញបានទេ ស្អែកខ្ញុំយកលុយមកសងវិញ ឬបើលោកមិនជឿខ្ញុំលោកអាចទៅជាមួយខ្ញុំពេលនេះក៏បានជូនខ្ញុំទៅផ្ទះខ្ញុំយកលុយឲ្យលោកណា» នាងតូចនិយាយទាំងទឹកភ្នែករលីងរលោងព្រោះភ័យខ្លាចគេឃាត់ឲ្យលាងចានកាត់ថ្លៃអាហារ
«សមាជិកផ្សេងទៀតមិនមកទេឬ?»
«ខ្ញុំមកដើរលេងតែឯងនោះទេលោកឃើញទេគ្មានអង្គរក្ស គ្មានអ្នកកាសែត គ្មានអ្នកគ្រប់គ្រង សុំអង្វរខ្ញុំហានធនាថាខ្ញុំនឹងត្រលប់មកសងលុយលោកវិញ ខ្ញុំជាតារា ខ្ញុំមិនធ្វើខ្លួនបែបនឹងទេ»
«បាទខ្ញុំជឿ!» មួយម៉ាត់នេះធ្វើឲ្យម៉ូឈីរំភើបចិត្តជាខ្លាំងរហូតស្ទុះចាប់ដៃរាងក្រាស់ទាំងមិនដឹងខ្លួន
«និយាយចឹងនាងនៅឯណា? ខ្ញុំជូននាងទៅវិញ»
«ខ្ចីទូរស័ព្ទលោកបន្ដិចបានទេ»
«បាន» នាយហុចទូរស័ព្ទឲ្យនាងតូចហើយម៉ូឈីក៏ឆែករកទីតាំងភោជនីយដ្ឋានរបស់បងប្រុសជុងហ្គុករួចបង្ហាញទៅជុនហូ
«ទីនេះហើយ នៅខាងក្រោយភោជនីយដ្ឋានមានផ្ទះធំមួយ» ម៉ូឈីបង្ហាញរូបទៅកាន់ជុនហូធ្វើឲ្យនាយភ្ញាក់ផ្អើលជាខ្លាំង
«នាងទាក់ទងអីនឹងត្រកូលចន?»
«លោកស្គាល់ពួកគាត់ដែរ?» ម៉ូឈីសួរបកវិញ
«ប្រពន្ធកូនច្បងត្រកូលចនជាបងស្រីខ្ញុំ»
«អូ! ព្រះអើយចៃដន្យម្ល៉េះ» នាងតូចបើកភ្នែកធំៗសម្លឹងទៅកាន់ជុនហូ
«នាងមិនទាន់ឆ្លើយសំនួរខ្ញុំទេ»
«គឺចង្រៃមកពីចនជុងហ្គុកនឹងគេនាំខ្ញុំមក»
«ជុងហ្គុកមិនដែរនាំមនុស្សស្រីមកផ្ទះទេ លើកលែងតែមនុស្សម្នាក់ ឬមានអ្នកទាំងពីទាក់ទងគ្នា?»
«ទេៗ អត់ទេលោកកុំយល់ច្រលំ» ម៉ូឈីលើកដៃក្រវីប្រកែកបដិសេដចំពោះការសង្ស័យរបស់ជុនហូ
«មិនអាចទេ ធម្មតាឃើញឈ្លោះគ្នារហូតនឹង»
«លោកដឹងរឿងនេះដែរ?»
«ព័ត៌មានអ្នកទាំងពីរ និងវីឌីអូខ្លីៗអ្នកណាក៏ដឹង ថែមទាំងឃើញទៀត»
«សូមជួយខ្ញុំរឿងមួយទៀតបានទេ» នាងតូចចាប់ដៃរបស់
«រឿងអី?»
«កុំឲ្យគេដឹងថាខ្ញុំនឹងជុងហ្គុកនៅផ្ទះជាមួយគ្នាអីខ្ញុំខ្លាចហ្វេនជុងហ្គុកខឹងគេ»
«នេះរឿងខ្លួនឯងមិនទាន់ចប់ផងនៅបារម្ភរឿងគេទៀត»
«សុំអង្វរណា» ម៉ូឈីធើ្វមុខខ្យូតដាក់ជុនហូដែលវាធ្វើឲ្យនាយសម្លឹងមើលនាងមិនដាក់ភ្នែក
«បានខ្ញុំព្រម ងើបមកខ្ញុំជូននាងទៅផ្ទះ» នាងតូចងើបឈរឡើងក៏ទន់ជើងដួលទៅក្នុងរង្វង់ដៃរាងក្រាស់
«នាងមិនអីទេឬ?» ជុនហូចាប់នាងតូចជាប់
«អត់អីទេ ប្រហែលអង្គុយយូរពេក»
«ចឹងតោះ» រាងក្រាស់គ្រានាងតូចចាកចេញទៅ
YOU ARE READING
គូស្នេហ៍ឆ្នាស់ឆ្នើម «ចប់» ✔️
Fanfictionនិយាយពីក្មេងស្រីដែលមានក្ដីស្រមៃចង់ក្លាយតារា មិនត្រឹមតែប៉ុណ្ណឹងនៅចង់ក្លាយជាចំណែកបេះដូងរបស់ ចន ជុងហ្គុក សមាជិកកូនពៅរបស់ក្រុមតារាចម្រៀងលំដាប់ពិលោកទៀត តើរឿងដ៏សែនពិបាកកម្រកនឹងកើតឡើងនេះអាចទៅរួចទេ? អាចទេពីអ្នកគាំទ្រធម្មតាម្នាក់ក្លាយទៅជាប្រពន្ធរបស់តារាកំពូល...