ភាគទី ៤៨

143 4 0
                                    

ម៉ាកពេលដឹងថាម៉ូនត្រូវចូលមន្ទីពេទ្យ ពេលថតចប់គេក៏ប្រញាប់មកមើលភ្លាម
«ម៉ូន! នេះមានរឿងអី? អូនមិនអីទេត្រូវទេ?»
«អូនអត់អីទេ សុំទោសដែលធ្វើឲ្យបងបារម្ភ»
«បងទេដែលត្រូវសុំទោសអូននោះ បងមិនល្អមើលថែរអូនមិនបានល្អ»
«អត់ទេ បងអត់ខុសទេ គឺអូនខ្លួនឯង ធ្វើអីមិនចេះគិត»
«បានហើយ កុំនិយាយចឹងសម្រាប់បងអូនជារបស់ដែលសំខាន់បំផុតក្នុងជីវិតបង» លឺចឹងនាងតូចក៏ស្ទុះទៅឱបម៉ាកទាំងទឹកភ្នែករលីងរលង
«កុំទៅចោលអូន»
«បងសន្យា» ម៉ាកឱបម៉ូនដោយក្ដីលួងលោមរហូតដល់នាងគេងលក់

នៅក្នុងបន្ទប់ងងឹតបុរសមាឌមាំ អង្គុយលើសាឡុងគងទាក់ខ្លា ដៃកាន់កែវស្រាវីស្គីមកចិបបន្ដិចរួចញញ៉ោចស្នាមញញឹមបែបព្រានខណៈដែលកំពុងតែសម្លឹងមើលកញ្ចក់ទូរទស្សន៍កម្រិត HD ត្រជាក់ភ្នែក ហើយអ្នកដែលនៅក្នុងនោះជានាងតូចម៉ូនឈីដែលគ្រប់គ្នាស្គាល់ថាជាណាវីសកំពុងតែនៅក្នុងកម្មវិធីធ្វើបទសំភាស៍
«ស្រីម្នាក់នេះ ទាក់ទាញណាស់តើ តែឈប់សិន មុខមាត់របស់នាងដូចជា អតីតសមាជិកកូនពៅនៃក្រុម Royal K»
«អ្នកណាក៏និយាយចឹងដែរចៅហ្វាយ តែថាវានៅជាអាថ៌កំបាំងនៅឡើយចំពោះការបាត់ខ្លួនរបស់ម៉ូឈីម្នាក់នោះ»
«យើងចង់លែងជាមួយស្រីម្នាក់នេះ ប៉ុន្មានថ្ងៃទៀតយើងធ្វើកម្មវិធីតាំងពិពណ៌គ្រឿងពេជ្យ អញ្ជើញនាងមកផង»
«បាទចៅហ្វាយ!» អ្នកជាកូនចៅនិយាយរួចក៏ចាកចេញទៅបាត់ទៅ ចំណែករាងក្រាស់ក្រោកឈរឡើងអស់កម្ពស់ ដើរមកមុខប៉ះនឹងពន្លឺភ្លើងក៏ធ្វើឲ្យយើងដឹងថាគេជាកូនប្រុសទោលក្នុងត្រកូលគ្រួសារអភិជនមួយក្នុងប្រទេសកូរ៉េខាងត្បូងនេះឈ្មោះថា កាង វ៉ុនស៊ុក

===
នៅថ្ងៃបន្ទាប់ម៉ូនក៏បានទទួលលិខិតអញ្ជើញមួយពីខាងក្រុមហ៊ុមច្នៃម៉ូតពេជ្យដ៏ល្បីប្រចាំប្រទេស
«ម៉ូន មានលិខិតអញ្ជើញនាងទៅចូលរួចពិធីតាំងពិពណ៌ត្បូងពេទ្យ» អ្នកគ្រប់គ្រងរបស់នាងតូច
«មិចនៅសុខៗគេអញ្ជើញខ្ញុំចឹង» នាងតូចរៀងឆ្ងល់ព្រោះនាងមិនដែលដឹងពីកម្មវិធីនោះទេ
«តែនោះជាកម្មវិធីរបស់គ្រួសារ កាងដែលជាគ្រួសារអភិជនលំដាប់ខ្ពង់ក្នុងប្រទេស លឺថាកុំធ្វើឲ្យគេទាស់ចិត្តមិនចឹងរឿងអាក្រក់នឹងកើតឡើង»
«ស្ដាប់ទៅដូចជាការគំរាមច្រើនជាង»
«កុំបារម្ភខ្ញុំនឹងចាត់អ្នកការពារនាងណា»
«បាន ខ្ញុំនឹងចូលរួម» ម៉ូនយល់ព្រមដោយរៀងស្ទាក់ស្ទើរ

គូស្នេហ៍ឆ្នាស់ឆ្នើម «ចប់» ✔️Where stories live. Discover now