ថ្ងៃបន្ទាប់ម៉ូឈីក៏ដឹងខ្លួនឡើង កែវភ្នែកសម្លឹងមើលជុំវិញបន្ទប់ដៃតូចស្រឡូនអង្អែលពោះ នាងងាកឃើញបងប្រុសក៏សួរនាំ
«បងជូន... បងជូន...» រាងក្រាស់ងើបឡើងពេលលឺសំលេងហៅរបស់ប្អូន
«ឈី! អូនដឹងខ្លួនហើយឬ?»
«កូន... កូនរបស់អូន....»
«គេសុវត្ថិភាពទេ អូនប៉ះទៅមើល» ណាមជូនចាប់ដៃប្អូនដាក់លើពោះរបស់នាង
«មានអ្នកណាដឹងឬអត់?»
«អត់ទេបងមិនបានប្រាប់អ្នកណាទេ»
«ប្រសើរណាស់...»
បងសុំទោសបងមើលថែរអូនមិនបានល្អ បងសន្យាថាបងនឹងមិនឲ្យនាងយេរីមនោះរួចខ្លួនឡើយ»
«នាងគ្មានចេតនាទេបងកុំបន្ទោសនាងអី ខុសមកពីខ្ញុំ»
«ទេ.... អូនមិនបានខុសតែគឺជុងហ្គុកគេជាអ្នកខុសគេដោះស្រាយបញ្ហាមិនបានល្អ»
«កំហុសអូនដែលនៅរវល់ជាមួយគេ អូនហាមចិត្តខ្លនឯងមិនបាន បងដឹងអត់បេះដូងរបស់អូននៅមានគេនៅឡើយអូននៅតែបារម្ភ នៅតែស្រលាញ់ទាំងដឹងហើយថាវាឈឺចាប់» ម៉ូឈីនិយាយរៀបរាប់ទាំអួលដើមក
«បងខុស បងមិនគួរនាំអូនឲ្យមកប្រលោកក្នុងវិស័យមួយនេះ បងជាអ្នកនាំអូនឲ្យជួបគេ»
«បងប្រុសកុំបន្ទោសខ្លួនឯងអី»
«បន្ដទៀតអូនគិតធ្វើយ៉ាងមិចកូននេះ ពិតជារបស់ជុងហ្គុកមែនឬ?»
«អូនមិនដឹងធ្វើយ៉ាងមិចទេ តែបងសន្យាមកថាមិនប្រាប់អ្នកណា...»
«បងសន្យា... អូនគិតត្រូវហើយដែលលាក់បាំងរឿងនេះគេមិនសមធ្វើជាឳពុកក្មេងឡើយ»
«ខ្ញុំនឹងចាកចេញពីក្រុម»
«ថាមិចចាកចេញពីក្រុម» ខណៈនោះសមាជិក Royal-K បើកទ្វារមកចំពេលម៉ូឈីនិយាយសម្រេចចិត្ត
«នេះមានរឿងអី ធ្ងន់ធ្ងរដល់ឯងត្រូវចេញពីក្រុមចឹងឬ?» ជីនស៊ូ
«នាងយេរីមនោះ វាគំរាមឯងឬ?» ឆេរីន
«ឈី! អូនគិតច្បាស់ហើយហេ... តើមានរឿងអីដែលដោះស្រាយមិនបានរហូតឲ្យឯងត្រូវសម្រេចថាចាកចេញពីក្រុម តើរវាងពួកយើងត្រូវបញ្ចប់ទៅដោយបែបនេះឬ» អ៊ុនស៊ូ
«មែនហើយ... ពួកយើងឆ្លងកាត់ការលំបាកមកជាមួយគ្នាជាច្រើន នេះអូនសុខចិត្តចុះចាញ់ទាំងបែបនេះឬ វាមិនមែនជាចរឹករបស់អូនឡើយ» ស៊ូយ៉ុង
«ឈី! ប្រាប់បងមកថាមានរឿងអីកើតឡើង» ជីនស៊ូដើរមកអង្គុយក្បែរកូនពៅហើយចាប់ដៃលួងលោមសួរនាំ ម៉ូឈីដំបូងរៀងស្ទាក់ស្ទើរមិនហាននិយាយនាងងាកមើលមុខបងប្រុសបន្ដិចមុននឹងតប
«ខ្ញុំ.... ខ្ញុំមានកូន...»
«ថាមិចមានកូន?» សមាជិក Royal-K ទាំងអស់គាំងនិយាយលែងចេញតែម្ដង ម្នាក់ៗភ្ញាក់ផ្អើលខ្លាំង
«តើមានរឿងអី ក្មេងជាកូនអ្នកណា? អាចង្រៃណាធ្វើដាក់ឯងបែបនេះ» អ៊ុនស៊ូស្លត់ចិត្តខ្លាំងតហូតហាមាត់ជេរស្ដីទាំងដែលធម្មតានាងជាមនុស្សស្ងប់ស្ងាត់មិនចេះជេរប្រទិចអ្នកណាឡើយ
«បងអ៊ុនស៊ូនិយាយត្រូវប្រាប់មកឈី! អាចង្រៃនោះជាអ្នកណា?» ស៊ូយ៉ុង
«ខ្ញុំ.... ខ្ញុំធ្វើការបង្ករកំណើតក្រៅស្បូន» ម៉ូឈីជ្រើសរើសព្យាយាមនិយាយកុហកព្រោះមិនចង់ឲ្យជុងហ្គុកមានបញ្ហាតែទង្វើររបស់នាងធ្វើឲ្យណាមជូនហួសចិត្តខឹងទៅកាន់ប្អូនវិញ
«ជាកូនរបស់ជុងហ្គុកច្បាស់ណាស់ ហេតុអីអូនលាក់បាំងឲ្យគេ.... គេគួរតែទទួលខុសត្រូវនៅអំពើរដែលគេបានធ្វើ»
«ទេ... បងជូន! កុំអី... ឈីសុំអង្វរកុំទៅរករឿងគេអីណា អូនមិនចង់ឲ្យគេដឹងទេ អូននឹងចិញ្ចឹមកូននេះតែឯង នៅមានទៀតកុំប្រាប់ម៉ាក់បងថាអូនមានកូនអី អូនមិនចង់ឲ្យគាត់បារម្ភ»
«អូនគិតថាវានឹងលាក់ជិតឬ» ណាមជូន
«សុំអង្វរណាបងជូន!»
«នេះឯងប្រាកដហើយថានឹងចាកចេញពីក្រុមទាំងបែបនេះ» អ៊ុនស៊ូសួរបញ្ជាក់ទាំងទឹកភ្នែករលីងរលោង
«ឲ្យខ្ញុំសុំទោសដែលធ្វើឲ្យពួកបងខកបំណង» ម៉ូឈីនាងក៏ឈឺចាប់ដូចគ្នាពេលនិយាយបែបនេះ
«ឯងដាច់ចិត្តពេកហើយ» ឆេរីននាងយំយ៉ាងខ្លាំងពេលលឺសំដីរបស់ម៉ូឈី
«ទាំងអស់គ្នាគួរតែគោរពតាមការស្រេចចិត្តរបស់ម៉ូឈីទៅ ប្អូនក៏មិនចង់ដែរ» ជីនស៊ូ
«មិចអីទេចាំបងទៅនិយាយជាមួយលោកបាង តែម៉ូឈី មិនថាអូនចាកចេញពីក្រុមក៏ដោយស្រាប់បងអូននៅតែជាកូនពៅរបស់ Royal-K ដដែល» អ៊ុនស៊ូចាប់ដៃម៉ូឈីហើយញញឹមទាំងទឹកភ្នែក
«អរគុណពួកបងណាស់ ឈី! នឹងចងចាំពួកបងអស់មួយជីវិត ក៏ដូចជាការគាំទ្រពួកបងឲ្យសម្រេចជោគជ័យ» សមាជិក Royal-K ក៏ឱបម៉ូឈីទាំងអស់គ្នាមុននឹងចាកចេញទៅបាត់ទុកឲ្យម៉ូឈីសម្រាក
YOU ARE READING
គូស្នេហ៍ឆ្នាស់ឆ្នើម «ចប់» ✔️
Fanfictionនិយាយពីក្មេងស្រីដែលមានក្ដីស្រមៃចង់ក្លាយតារា មិនត្រឹមតែប៉ុណ្ណឹងនៅចង់ក្លាយជាចំណែកបេះដូងរបស់ ចន ជុងហ្គុក សមាជិកកូនពៅរបស់ក្រុមតារាចម្រៀងលំដាប់ពិលោកទៀត តើរឿងដ៏សែនពិបាកកម្រកនឹងកើតឡើងនេះអាចទៅរួចទេ? អាចទេពីអ្នកគាំទ្រធម្មតាម្នាក់ក្លាយទៅជាប្រពន្ធរបស់តារាកំពូល...