ភាគទី ៤៧

195 3 0
                                    

ម៉ាកនាំម៉ូនមកដល់បន្ទប់វិញ រាងក្រាស់រៀបនឹងចាកចេញតែម៉ូនក៏ស្ទុះមកឱបនាយ
«កុំទៅចោលអូន អូនខ្លាចខ្លាំងណាស់» នាងឱបម៉ាកយ៉ាងណែន
«បងនឹងមិនទៅណាចោលអូនទេក្មេងឆ្លាត» ម៉ាកងាកមកអង្អែលសក់របស់ម៉ូនរួចនាំនាងទៅគេង ពេលនាងតូចគេងលក់នាយក៏ចាកចេញព្រោះត្រូវទៅថតកម្មវិធីបន្ដ

ថ្ងៃបន្ទាប់ក្រោយពីការប្រគុំតន្រីបានបញ្ចប់ aespa និងម៉ូនក៏ទៅដើរលេងជុំគ្នាយ៉ាងសប្បាយរីករាយពេញមួយថ្ងៃ ចាប់តាំងពីពេលនោះមកពួកគេក៏ក្លាយជាមិត្តល្អនិងគ្នា មិនយូរប៉ុន្មានម៉ូនក៏ត្រូវចេញបទផ្ទាល់ខ្លួន រយៈពេលនោះពួកគេរវល់រៀងៗខ្លួន នាងក៏មិនសូវបានជួបម៉ាកនិង aespa ដែរ ហើយនេះជាឱកាសល្អដែលជុងហ្គុកអាចចូលក្បែរនាង មិនខុសទេ ជុងហ្គុកក៏ទើបតែចេញបទចម្រៀងផ្ទាល់ខ្លួនដូចគ្នា អ្វីដែលភ្ញាក់ផ្អើលបទពួកគេត្រូវដាក់ប្រកួតជាមួយគ្នាក្នុងកម្មវិធី Music Bank ប៉ុន្ដែដឹងស្រាប់ហើយជុងហ្គុកជាតារាដែលមានភាពល្បីល្បាញតាំងពីយូរទៅហើយ ចឹងតារាថ្មីទើបនឹងរះដូចជាម៉ូនមិចនិងអាចយកឈ្នះបទជុងហ្គុកបាន

ក្រោយពីចប់កម្មវិធីម៉ូនក៏រៀបចំត្រលប់មកផ្ទះវិញដោយក្ដីអស់សង្ឃឹម និងពិបាកចិត្តជាខ្លាំង
«ជូនខ្ញុំទៅ សួនកំសាន្ដមួយ» អ្នកបើកឡាននាំនាងមកសួនកំសាន្ដ Disney Land ពេលនេះវាបិទហើយនាងអង្គុយនៅមុខនឹងតែម្នាក់ឯង ប្រហែលជាមួយសន្ទុះស្រាប់តែមានព្រិលធ្លាក់មកវាជាព្រិលដំបូង នាងយកដៃទ្រចាប់ដំណក់ព្រិលរួចសម្លឹងមើលទៅលើមេឃ ពេលនោះនាងលឺសំលេងសម្រិបជើងដើរពីក្រោយនាង
«ម៉ាក!» នាងតូចគិតថាជាម៉ាកក៏ងាកទៅមើលតែក៏ខកបំណងម្នាក់នោះជាជុងហ្គុកទេ នាងភ័យណាស់ប្រុងនឹងរត់តែជុងហ្គុកមកចាប់នាងទាន់
«លែង! លែងខ្ញុំ.... ជួយផង» ម៉ូនរើយកស្លាប់រស់
«ស្ងប់អារម្មណ៍សិនទៅ បងមិនធ្វើអ្វីអូនទេ»
«អត់ទេ លោកជាមនុស្សអាក្រក់ លែងខ្ញុំ» ជុងហ្គុកព្យាយាមលួងលោមនាងតូច តែមើលទៅម៉ូនមិនស្ដាប់ឡើងដោយអស់ជម្រើស ជុងហ្គុកក៏ចាប់បង្វែរម៉ូនរួចស្ទុះថើបបបូរមាត់របស់នាង ខណៈនោះក៏មានក្រុមកាសែតលួចថតបានផងដែរ ម៉ូនដែលត្រូវជុងហ្គុកថើប ដំបូងនាងប្រុងរុញនាងចេញតែមិនដឹងហេតុអីនាងក៏ព្រមឲ្យជុងហ្គុកថើបនាងរហូតនាងមានអារម្មណ៍ស្ងប់ ជុងហ្គុកក៏ប្រលែងការថើបរួចចាប់មុខនាងតូចឲ្យសម្លឹងខ្លួន
«បងសុំទោសបងគ្មានចេតនាទេ បងគ្រាន់តែចង់ឲ្យអូនស្ងប់អារម្មណ៍ដែលស្ដាប់បងនិយាយតែប៉ុណ្ណោះ» ម៉ូនយល់នាងក៏ព្រមស្ដាប់ជុងហ្គុកនិយាយ
«លោកចង់និយាយអី»
«បងដឹងថាពេលនេះបងនិយាយអីអូននឹងមិនយល់ឡើយ ការពិតទៅ...»
«ឈប់ទៅ ខ្ញុំមិនចាំថាពីមុនពួកយើងមានរឿងអ្វីជាមួយគ្នាទេ តែការចងចាំបន្ដិចបន្ទួចរបស់ខ្ញុំប្រាប់ខ្ញុំថា រឿងគ្រប់យ៉ាងគឺជាលោក រាល់យប់ខ្ញុំយល់សប់អាក្រក់ ឃើញលោកធ្វើបាបនិងបំពានខ្ញុំយ៉ាងឃោរឃៅ វាពិតជាគួរឲ្យខ្លាចណាស់» ម៉ូនស្រាប់តែស្រក់ទឹកភ្នែក ទ្រូងខាងឆ្វេងចាប់ផ្ដើមឈឺចុកចាប់ដោយមិនដឹងមូលហេតុ
«បងដឹងថាបងមិនអាចលុបលាងកំហុសគ្រប់យ៉ាងដែលបងធ្វើដាក់អូនទេតែម៉ូឈីបងពិតជាស្រលាញ់អូនខ្លាំងណាស់ផ្ដល់ឱកាសឲ្យបងម្ដងទៀតបានទេ បងសុំអង្វរ»
«លោកបោះបង់វាចោលទៅ ខ្ញុំអត់ចង់ឃើញលោកទៀតទេ ហើយមួយទៀតខ្ញុំឈ្មោះម៉ូនមិនមែនម៉ូឈីឡើយ» ម៉ូនរៀបនឹងចាកចេញតែក៏ឈប់ពេលលឺសំដីចាក់ដោតរបស់ជុងហ្គុក
«រួមទាំងកូនរបស់ពួកយើងដែរឬ?» គ្រាន់តែជុងហ្គុកនិយាយដល់កូនចិត្តរបស់នាងឈឺរឹតតែខ្លាំង
«អូនមិនយល់ថាបែបនេះឃោរឃៅចំពោះយ៉ូយ៉ូទេឬ?» ជុងហ្គុកព្យាយាមនិយាយរៀបរាប់ដែលដើរទៅរកម៉ូនយឺតៗ ស្របពេលតែមួយម៉ូនស្រាប់តែមានការចងចាំពីយ៉ូយ៉ូ ហើយរូបភាពកំណើតនិងការចិញ្ចឹមកូនបានលេចក្នុងខួរក្បាលរបស់នាងរហូតនាងសន្លប់តែម្ដង ជុងហ្គុកឃើញចឹងក៏រត់ទៅទ្រក្រសោបកាយតូចដោយក្ដីបារម្ភ
«ម៉ូឈីៗ!» មិនចាំយូររាងក្រាស់ក៏បីកាយតូចចាកចេញទៅបាត់ទៅ

គូស្នេហ៍ឆ្នាស់ឆ្នើម «ចប់» ✔️Where stories live. Discover now