ភាគទី ៤០

255 9 1
                                    

   ប៉ុន្មានថ្ងៃក្រោយមកជុងហ្គុកនិងម៉ូឈីក៏មកដល់ប៊ូសានតាមការកំណត់ ខណៈនោះគ្រប់គ្នាភ្ញាក់ផ្អើលខ្លាំងពេលឃើញវដ្ដមានរបស់ម៉ូឈី
   «ឈី! នេះ... នេះម៉ាក់យល់សប់ឬ» លោកស្រីចនដើរមកឱបនាងតូចដោយភាពកក់ក្ដៅ នាងតូចក៏ឱបតបព្រោះនាងក៏នឹកគ្រប់គ្នាដែរ
   «សំលេងនិយាយតាមទូរស័ព្ទខុសប្លែក ការពិតចឹងសោះ» សូរ៉ានិយាយញ៉ោះប្អូនប្រុស ធ្វើឲ្យជុងហ្គុកអៀន
   «សុំទោសដែលខានមកលេងយូរ»
   «មិនមែនកំហុសកូនទេ មកពីអ្នកខ្លះធ្វើចរឹកគួរឲ្យស្អប់ តោះកូនចូលទៅក្នុង» លោកស្រីចនកាន់ដៃម៉ូឈីនាំចូលទៅក្នុងតែក៏មិនភ្លេចសម្លក់កូនប្រុសពៅខ្លួនដែរ
   «មិនទាន់រៀបការផងប៉ុណ្ណឹងហើយទម្រាំរៀបការហើយឯងត្រូវម៉ាក់ញុកចូលគន្លាតជញ្ជាំហើយ» ជុងហ៊ុកដើរមកនិយាយញ៉ោះថែមទៀត
   «ស្មើរដៃគ្មាណាស់ន៎! ឯណាវ៉ូជីន?» ជុងហ្គុកសួររកក្មួយ
   «គេទៅរៀនល្ងាចទើបមកវិញ តែនិយាយចឹងមិចក៏ឯងរកម៉ូឈីឃើញហើយនាំនាងមកបាន តាមបងចាំនាងបាត់ខ្លួនប្រាំឆ្នាំហើយ» សូរ៉ាសួរនាំដោយងើយឆ្ងល់
    «រឿងនេះបងមិនបាច់ចង់ដឹងទេ ខួបកំណើតម៉ាក់ឆ្នាំនេះខ្ញុំមានកាដូរដ៏មានតម្លៃមួយឲ្យគាត់»
    «ជាអ្វី?» ជុងស៊ុកងើយឆ្ងល់
    «បងនឹងដឹង តែថាការដូរនេះលុយនឹងរបស់មាតម្លៃលើលោកក៏ប្រៀបមិនបានដែរ» ជុងហ្គុកញញឹមរួចដើរទៅក្រៅដើម្បីតេទូរស័ព្ទ

    (អាឡូ)
    «សិស្សច្បងឆាន់យ៉ូលខ្ញុំគឺ ជុងហ្គុកណា»
    (ជុងហ្គុក! មិចមានលេខរបស់បង)
    «ខ្ញុំសុំពីជេហ្យុង បងអាចនិយាយជាមួយខ្ញុំតិចបានអត់»
    (បាននិយាយមក)
    «វីនជុង និងយ៉ូយ៉ូនៅជាមួយបងត្រូវអត់»
    (នឹងហើយ ពេលនេះពួកយើងមកលេងប៊ូសាន យ៉ូយ៉ូចង់មកលេងសមុទ្រ)
    «ចៃដន្យម្ល៉េះ ខ្ញុំក៏នៅប៊ូសានដែរ ខ្ញុំសុំនិយាយជាមួយវីនជុងតិចបានអត់»
    (បាន) ឆាន់យ៉ូលហុចទូរស័ព្ទឲ្យសង្សារខ្លួន
    (បងជុងហ្គុក)
    «វីន! ជួយយកយ៉ូយ៉ូមកឲ្យបងតិចបានអត់»
    (មិនបានទេបើម៉ូឈីដឹងនាងសម្លាប់ខ្ញុំមិនខានបងមិនមែនមិនដឹងចរឹកនាងឯណា)
    «សុំអង្វរណាវីនជុង នេះវីនអត់អាណិតយ៉ូយ៉ូដែលត្រូវបែកពីឪពុកបង្កើតទេឬ» វីនជុងស្ងាត់បន្ដិចនាងងាកទៅមើលយ៉ូយ៉ូដែរអង្គុយលេងដីខ្សាច់ជាមួយទឹកមុខស្រពោន
   (បាន ខ្ញុំជួយបងក៏បាន តែខ្ញុំធ្វើដើម្បីក្មួយខ្ញុំទេ)
   «អរគុណ! ចឹងថ្ងៃស្អែកពេលព្រឹកនាំនាងមកទីតាំងដែលបងផ្ញើរណា»
   (ចាស) ក្រោយមកខ្សែរទូរស័ព្ទក៏បានកាត់ផ្ដាច់ ជុងហ្គុកញញឹមពេញចិត្តជាខ្លាំងដែលគ្រប់យ៉ាងទៅតាមផែនការរបស់គេ

គូស្នេហ៍ឆ្នាស់ឆ្នើម «ចប់» ✔️Where stories live. Discover now