ម៉ាកត្រលប់មកផ្ទះផ្ទាល់ខ្លួនរបស់គេ ដោយទឹកមុខមិនសប្បាយចិត្តទេ ស្របពេលនោះអេនណាក៏បង្ហាញខ្លួនមុខផ្ទះរបស់ខ្លួន
«ម៉ាក!» នាងតូចរត់មកឱបរាងក្រាស់ ធ្វើឲ្យនាយមានការទើសទាល់ជាខ្លាំង កែវភ្នែកសម្លឹងមើលឆ្វេងស្ដាំរួចចាប់ទាញអេនណាចូលក្នុងផ្ទះដូចជាគេងនឹងអ្វីម្យ៉ាង គិតថាគ្រប់យ៉ាងនឹងមិនអីតែថាជាសំណាងអាក្រក់មានអ្នកកាសែតនៅតែថតបានពួកគេដដែល
«តែប៉ុណ្ណេះព័ត៌មាននឹងផ្ទុះនៅថ្ងៃស្អែក» អ្នកការសែតនោះសើចរួចថតប៉ុន្មានប៉ុស្ដ៍ទៀតមុននឹងចាកចេញ
«មិចក៏មកទីនេះបើមានអ្នកការសែតថតជាប់វាមិនល្អទេ» ម៉ាកនិយាយមិនទាន់ចប់ផងអេនណាក៏ស្ទុះមកឱបរាងក្រាស់យ៉ាងណែន
«អេនណា! ខ្លាច ខ្លាចថាបងបោះបង់អូនចោល»
«ខ្ញុំនឹងទទួលខុសត្រូវបើនាងមានកូន តែបើមិនមានចាត់ទុកថាថ្ងៃនោះគ្មានរឿងអីកើតឡើងទៅចុះ» ម៉ាកចាប់ទាញអេនណាចេញពីការឱប
«អត់ទេ បងធ្វើចឹងមិនបានទេ បើបងធ្វើចឹងខ្ញុំនឹងសម្លាប់ខ្លួន» មិននិយាយតែមាត់តែអេនណាក៏ដកកូនកាំបិទមកភ្ជុង់ករបស់ខ្លួនឯង ម៉ាកឃើញចឹងក៏ចូលទៅដណ្ដើមរហូតរបួសដៃខ្លួនឯង
ឆ្វាត!
«ម៉ាក! អូនសុំទោសអូនគ្មានចេតនាធ្វើឲ្យបងរបួសទេ»
«បានហើយឈប់បង្កររឿងទៀត នាងទៅវិញទៅ»
«តែ...»
«បើនៅតែរឹងទៀត កុំថាខ្ញុំមិនបានប្រាប់» ម៉ាកប្រើក្រសែរភ្នែកសម្លក់ទៅកាន់អេនណា ដោយខ្លាចរាងក្រាស់ខឹងផង អេនណាក៏ចាកចេញ ម៉ាកក៏ទាញប្រអប់ថ្នាំមកលាងរបួសខ្លួនឯង===
នៅភោជនីយដ្ឋានជាន់ខ្ពស់មួយ ដែលត្រូវបានជុងហ្គុកទិញដាច់ហាមមិនឲ្យអ្នកណាចូលមកឡើយក្រៅពីគេនិងមនុស្សរបស់គេ រាងតូចដើរចូលមកដោយការតុបតែងខ្លួនអាថ៌កំបាំងមិនចង់ឲ្យអ្នកណាមើលគេស្គាល់ឬផ្ដោតការចាប់អារម្មណ៍ទៅលើគេឡើយ
«អូនមកហើយឬ?» រាងក្រាស់ញញឹមពពេញដោយក្ដីរីករាយ
«ក៏ឃើញ» ម៉ូឈីឆ្លើយកំបុតៗទឹកមុខវិញពពេញដោយភាពស្អប់ចំពោះរាងក្រាស់
«បងខានឃើញចរឹកឌឺបែបនេះរបស់អូនយូរហើយ»
«កុំតាប៉ែច្រើននិយាយសាច់ការមក ខ្ញុំគ្មានពេលលែងសើចជាមួយលោកទេ»
«នេះអូនមិនចង់ជួបកូនរបស់ពួកយើងទេឬ?» និយាយដល់រឿងកូនឈីយ៉ូក៏រត់ចេញមក
«ម៉ាក់!» ក្មេងតូចរត់មកឱបម្ដាយទាំងទឹកភ្នែក ម៉ូឈីនាងក៏ទប់មិនជាប់ដែលរួចក៏យំជាមួយកូន
«យ៉ូយ៉ូ! ម៉ាក់សុំទោស»
«អូនអត់បន្ទោសម៉ាក់ៗទេ ឈប់ទៅចោលយ៉ូយ៉ូទៀត យ៉ូយ៉ូដឹងខុសហើយ អូនឈប់ធ្វើឲ្យម៉ាក់ៗពិបាកចិត្តទៀតហើយ»
«ព្រះអើយ! កូនម្ដាយ» ម៉ូឈីឱបកូនដោយអារម្មណ៍រំជួលចិត្តជាខ្លាំង
«បានហើយកូនប្រហែលជាឃ្លានហើយ»
«តោះកូន» ម៉ូឈីពរកូនទៅទុកអង្គុយ នៅក្នុងហាងមានតែគ្រួសារគេបីនាក់ទេ ព្រោះជុងហ្គុកបានទិញដាច់ហាងទាំងមូលហើយ
YOU ARE READING
គូស្នេហ៍ឆ្នាស់ឆ្នើម «ចប់» ✔️
Fiksi Penggemarនិយាយពីក្មេងស្រីដែលមានក្ដីស្រមៃចង់ក្លាយតារា មិនត្រឹមតែប៉ុណ្ណឹងនៅចង់ក្លាយជាចំណែកបេះដូងរបស់ ចន ជុងហ្គុក សមាជិកកូនពៅរបស់ក្រុមតារាចម្រៀងលំដាប់ពិលោកទៀត តើរឿងដ៏សែនពិបាកកម្រកនឹងកើតឡើងនេះអាចទៅរួចទេ? អាចទេពីអ្នកគាំទ្រធម្មតាម្នាក់ក្លាយទៅជាប្រពន្ធរបស់តារាកំពូល...