ភាគទី ៥៥

123 3 0
                                    

    ជុងហ្គុកអង្គុយរងចាំនៅខាងក្រៅបន្ទប់សង្រ្គោះបន្ទាន់ ប្រហែលមួយសន្ទុះទើបសមាជិក BTS និង Royal-K បានមកដល់
    «តើមានរឿងអី?» ណាមជូនសួរនាំជុងហ្គុកដោយក្ដីបារម្ភ
    «ខ្ញុំសុំទោស ខ្ញុំគួរតែលឿនជាងនេះបើមិនចឹងក៏មិនជួបរឿងចឹងដែរ» ជុងហ្គុកយំបន្ទោសខ្លួនឯងណាមជូនឃើញចឹងគាត់ក៏មិនដឹងស្ដីបន្ទោសថាមិចដែរ
    «ម៉ូឈី! ពេលណាទៅដែលជីវិតរបស់ឯងបានសុខ» ឆេរីន
    «ទេវតាអាក្រក់ពេកហើយមិចក៏ឲ្យមនុស្សល្អជួបរឿងសោកសៅរហូតចឹង» ជីនស៊ូ
    «សង្ឃឹមថាគ្រោះលើកនេះ វាជាលើកចុងក្រោយ» អ៊ុនស៊ូ
    កំពុងតែបារម្ភគ្រូពេទ្យក៏ដើរចេញមកពីបន្ទប់សង្រ្គោះ ជុងហ្គុករត់ទៅសួរគ្រូពេទ្យមុនគេ
    «លោកគ្រូពេទ្យតើប្រពន្ធខ្ញុំយ៉ាងមិចហើយ?»
    «អ្នកណាជាសាច់ញ្ញាតិអ្នកជម្ងឺ?»
    «ខ្ញុំជាបងប្រុសនាង»
    «ខ្ញុំប្ដីនាង» ជុងហ្គុកនិងណាមជូនឆ្លើយដំណាលគ្នាទាំងពីរនាក់មើលមុខគ្នា
    «ឯងការជាមួយប្អូនយើងពីកាល» ណាមជូនសួរទៅជុងហ្គុកដោយក្រសែរភ្នែកសម្លក់
    «មិនទាន់ការមិនសំខាន់ សំខាន់កូនមួយហើយបងនៅមិនទាន់ទទួលស្គាល់ខ្ញុំទៀតឬ» ជុងហ្គុកតបដោយទឹកមុខស្មើ
    «យ៉ាងណាម៉ូឈីមិនទាន់លើកលែងទោសឲ្យឯង យើងគ្មានថ្ងៃទទួលស្គាល់ឯងជាប្អូនថ្លៃយើងទេ»
    «បង....»
    «បានហើយអ្នកទាំងពីរ មកឈ្លោះគ្នាអីពេលនេះ លោកគ្រូពេទ្យតើយ៉ាងមិចហើយ» ជីនស្ដីឲ្យកូនពៅនិងកំពូលមេក្រុម
    «គឺអ្នកជម្ងឺឆ្លងផុតគ្រោះថ្នាក់ហើយ ប៉ុន្ដែ! គ្រាប់កាំភ្លើងបាញ់ចំចង្កេះធ្វើឲ្យប្រេះឆ្អឹងជំនី រួមទាំងត្រូវកៀបពេលក្រឡាបឡាន ជាបណ្ដោះអាសន្ននាងអាចនឹងត្រូវពិការ» លឺបែបនេះគ្រប់គ្នាតក់ស្លុតនឹងអាណិតម៉ូឈីជាខ្លាំង
    «មិចទៅជាចឹង តើមានវិធីព្យាបាលទេ» ជុងហ្គុក
    «មិនប្រាកដទេ បើសំណាងល្អនាងអាចនឹងដើរបានម្ដងទៀត តែបើសំណាងអាក្រក់នាងអាចនឹងពិការដើរមិនបានអស់មួយជីវិត»
    «ពុទ្ធោ! ម៉ូឈី... មិនគួរជួបរឿងអកុសលចឹងទេ» អ៊ុនស៊ូ
    «ទេ... មិនអាចក្លាយជាចឹងឡើយ ម៉ូឈីនឹងសំណាងល្អ» ជុងហ្គុក
     «យើងបញ្ជូនអ្នកជម្ងឺទៅបន្ទប់សម្រាកហើយ ពួកលោកអាចទៅមើលនាងបាន» លោកគ្រូពេទ្យនិយាយហើយក៏ចាិចេញទៅបាត់ទៅ គ្រប់គ្នាក៏រត់ទៅមើលម៉ូឈីដែលនៅសន្លប់នៅឡើយ

គូស្នេហ៍ឆ្នាស់ឆ្នើម «ចប់» ✔️Where stories live. Discover now