ភាគទី ៣៦ + ៣៧

372 5 1
                                    

ម៉ូឈីមកដល់ផ្ទះវិញទាំងម៉ួរម៉ៅ វីនជុងដែលទើបតែមកពីថតម៉ូដែលវិញងើយឆ្ងល់ខ្លាំងពេលឃើញទឹកមុខខឹងរបស់ម៉ូឈី
«យ៉ូយ៉ូ! ម៉ាក់កូនកើតអី?» វីនជុងសួរទៅកាន់ក្មេងតូច
«យ៉ូយ៉ូ! អត់ដឹងទេដឹងត្រឹមថាម៉ាក់ៗឈ្លោះជាមួយពូជុងហ្គុកហើយក៏ក្លាយជាចឹង» លឺចឹងហើយអ្នកជាមិត្តអាចទាយដឹងពីស្ថានភាពមុននឹងបាត់ទៅហើយ
«តោះយ៉ូយ៉ូ ម៉ាក់ធម៌នាំកូនទៅងូតទឹកនឹងបានឆាប់ចូលគេងណា វាយប់ហើយ»
«ចាស!» វីនជុងនាំក្មេងតូចទៅងូតទឹកហើយលួងឲ្យគេងមួយសន្ទុះមុននឹងចេញមកនិយាយជាមួយម៉ូឈី
«តាមយើងទាយឯងជួបនឹងជុងហ្គុក ក្រោយមកឈ្លោះគ្នាមែនអត់» សំដីវីនជុងធ្វើឲ្យម៉ូឈីនៅស្ងៀមបន្ដិចមុននឹងតប
«គេនឹងហើយ មកនិយាយថាចង់ទទួលស្គាល់កូន យើងមិនព្រមទេ បើព័ត៌មាននេះលេចចេញទៅក្រៅនោះច្បាស់ណាស់កេរ្ដ៍ឈ្មោះរបស់គេនឹងចប់ មនុស្សល្ងង់នេះគិតអី» ម៉ូឈីខឹងនឹងជុងហ្គុកណាស់
«ឯងមិនគិតផ្ដល់ឱកាសឲ្យគេទេឬ?»
«គ្មានថ្ងៃបើគេមិនទទួលស្គាល់កំហុសរបស់ខ្លួន»
«ចុះបើគេដឹងកំហុសឯងនឹងចាប់ផ្ដើមសារជាថ្មីជាមួយគេឬ?»
«វីន...!»
«ឈប់កុហកខ្លួនឯងទៅឈី... មាត់និយាយថាស្អប់គេតែចិត្តឯងវិញនឹកគេចង់នៅក្បែរគេស្ទើរស្លាប់ទៅហើយ»
«មិននៅនិយាយជាមួយឯងទេទៅគេងហើយ» ម៉ូឈីចាកចេញទៅវីនជុងសម្លឹងមើលដំណើររបស់មិត្តទាំងក្រវីក្បាលហួសចិត្ត

===
«នេះក្មេងស្រីដែលនៅជាមួយម៉ូឈីនោះជាកូនរបស់អាហ្គុកមែនហ៎» ជីនអង្គុយវិភាគ
«មើលទៅដូចជាមែន តែក៏មិនមែន» យ៉ុនហ្គី
«បងជូនជួយបកស្រាយតិចមើលក្មេងស្រីនោះជាកូនរបស់អាហ្គុកមែនឬអត់» ថេយ៉ុង
«យើងមិនដឹងទេ» ណាមជូនឆ្លើយទាំងមុខស្មើរហើយងើបក្រេសដើរចេញទៅបាត់
«បើជាកូនឯង ចឹងវាកើតឡើងដោយរបៀបណា កុំប្រាប់ណាថាឯងបំពាននាង» ជីមីនចាប់ផ្ដើមខឹងពេលដឹងថាជុងហ្គុកធ្វើរឿងមិនល្អដាក់នាងតូច
«ក៏វាជាអ្នកធ្វើនឹងហើយ យើងប្រាប់ហើយកុំញឹកពេក ហើយឲ្យចេះការពារផងឃើញអត់ឡើងធ្វើឲ្យគេមានកូន សមមុខដែលគេមិនប្រាប់» ហូស៊ុក ស្ដីឲ្យជុងហ្គុក

ឌឹប!
មួយដៃរបស់ជីមីនដាល់មួយទំហឹងទៅលើមុខរបស់ជុងហ្គុកធ្វើឲ្យគ្រប់គ្នាបើកភ្នែកធំៗ
«ជីមីន! ស្ងប់អារម្មណ៍» ថេយ៉ុងស្ទុះមកឃាត់
«យើងមិនដឹងថាបេះដូងរបស់ឯងសាងមកពីអ្វីទេ ចេះសាងទៅរួច ហេតុអីធ្វើរឿងស្មោគគ្រោកដាក់ម៉ូឈីចឹង តើនាងទៅធ្វើស្អីឯង» ជីមីនស្រែកស្ដីឲ្យជុងហ្គុកបន្ទាប់ពីហូស៊ុក ជុងហ្គុកលើកដៃប៉ះមុខកន្លែងដែលជីមីនដាល់បន្ដិចមុននឹងតប
«មូលហេតុនោះក៏មកពីបងនឹងហើយ ដឹងហើយថាពួកយើងទាក់ទងគ្នា តែបងហើយនឹងអាក្មេងដែលឈ្មោះម៉ាកនោះនៅមកស្និតស្នាលនឹងមនុស្សដែលខ្ញុំស្រលាញ់ទៀត ខ្ញុំខឹងទើបធ្វើចឹងទៅ ម៉ូឈីជារបស់ខ្ញុំស្រាប់ហើយតែបងទេដែលចូលចិត្តមកធ្វើជាមារជ្រែក» ជីមីនលឺសំដីរបស់ជុងហ្គុកហើយហួសចិត្តជាខ្លាំង
«ហុឹស... ឯងគិតចឹងដោយរបៀបណា បើឯងមិនទុកចិត្តយើងឯងគួរតែទុកចិត្តម៉ូឈី មនុស្សស្រីដែលឯងស្រលាញ់ ដឹងទេថានាងស្រលាញ់ឯងខ្លាំងប៉ុណ្ណា ឯងទៅវិញទេដែលធ្វើឲ្យនាងបាត់បង់ទំនុបចិត្ត ចាំបានពេលនាងឈឺចូលមន្ទីពេទ្យទេ មាត់នាងនិយាយដេញឲ្យឯងទៅមើលយេរីមទាំងញញឹមតែការពិតក្នុងចិត្តនាងឈឺចាប់ខ្លាំងណាស់»
«បងមិនបាច់មកបង្វែរសាច់រឿងទេ»
«យើងមិនបានបង្វែរ នាងយេរីមព្យាយាមធ្វើឲ្យឯងយល់ច្រលំលើម៉ូឈីនេះឯងអត់ដឹងអីសោះចឹងឬ» ជីមីនស្រែកកំហកខ្លាំងៗដាក់ជុងហ្គុក
«ខ្ញុំ...»
«នាងវុីសនឹងស្លាប់ទៀតផង បើសិនជាក្មេងនោះជាកូនឯងចឹងមានន័យថានាងយេរីមនោះវុីសនឹងសម្លាប់ជីវិតក្មេងដែលមិនដឹងអីម្នាក់ទៅហើយ ឯងនៅចង់កាន់ជើងនាងទៀតឬ សមហើយដែលគ្រាន់តែជាប់គុក 7 ឆ្នាំ»
«វាជារឿងកន្លងហួសខ្ញុំទទួលស្គាល់ថាខ្ញុំខុសមិនចេះប្រើការគិតឲ្យបានច្បាស់ តែលើកនេះខ្ញុំនឹងមិនសាងកំហុសដដែលៗទៀតទេ»
«ចឹងឲ្យចាំផងទៅបើឯងធ្វើកំហុសដដែលៗទៀត យើងនឹងធ្វើជាគូរប្រជែងរបស់ឯងពិតប្រាកដ ហើយក៏មិនមែនតែយើងកុំភ្លេចថាម៉ាកក៏មិនបោះបង់ម៉ូឈីចោលដូចគ្នា បើមិនចង់បាត់បង់នាងម្ដងទៀតឯងក៏ធ្វើខ្លួនឲ្យត្រឹមត្រូវបន្ដិចទៅ» ជីមីនចាប់ក្របួចកររបស់ជុងហ្គុកមកជិតនិយាយគំរាមរួចក៏ប្រលែងកអាវជុងហ្គុកហើយចាកចេញទៅបាត់ទៅ

គូស្នេហ៍ឆ្នាស់ឆ្នើម «ចប់» ✔️Where stories live. Discover now