ម៉ូឈីត្រូវបានបញ្ជូនមកមន្ទីពេទ្យក្រោយពីសន្លប់បាត់ស្មារតី ណាមជូននិងអ៊ុនស៊ូតាមកមករកជុងហ្គុកតាមសញ្ញា GPS របស់ជុងហ្គុកក្នុងទូរស័ព្ទ
«មានតែទូរស័ព្ទ តែមិនឃើញមនុស្ស» ណាមជូនរើសទូរស័ព្ទរបស់ជុងហ្គុក
«ចាំខ្ញុំសាកតេទៅកាន់ម៉ូឈី» អ៊ុនស៊ូទាញទូរស័ព្ទតេទៅកាន់ម៉ូឈី តែត្រូវជុងហ្គុកលើ
(បងអ៊ុនស៊ូ)
«ជុងហ្គុកមិចក៏... នេះឯងនៅជាមួយម៉ូឈីឬ» នាងតូចងាកមើលមុខណាមជូន រាងក្រាស់ក៏យកទូរស័ព្ទពីដៃរបស់អ៊ុនស៊ូមកនិយាយ
«ជុងហ្គុកឯងនៅឯណា?»
(បងជូន! សុំទោស...) ជុងហ្គុកនិយាយដូចចង់យំ
«បានន័យថាមិច ម៉ូឈីកើតអីឬ?»
(ខ្ញុំមិនដឹងនិយាយថាមិចទេ...)
«បនៗ! ពេលនេះឯងនៅឯណា?»
(មន្ទីពេទ្យ
«ហាស! មិចនៅមន្ទីពេទ្យ? នេះម៉ូឈី! កើតអី?» ណាមជូនចាប់ផ្ដើមភ័យហើយក៏បារម្ភពីប្អូន
(ចាំខ្ញុំផ្ញើរទីតាំងឲ្យបង)
«ល្អ!» ក្រោយមកទូរស័ព្ទក៏បានផ្ដាច់ ណាមជូននិងអ៊ុនស៊ូទទួលបានសារប្រាប់ទីតាំងរួចក៏ប្រញាប់ទៅទីនោះភ្លាមក្រាក!
«លោកគ្រូពេទ្យ ម៉ូឈីយ៉ាងមិចហើយ?» ជុងហ្គុកឃើញគ្រូពេទ្យចេញពីបន្ទប់សង្រ្គោះបន្ទាន់គាត់ក៏សួរនាំ
«អ្នកនាងម៉ូឈីមិនអីទេគាត់គ្រាន់តែតុកស្លុតរួចក៏សន្លប់ទៅខ្ញុំបញ្ជូនគាត់ទៅបន្ទប់សម្រាកហើយ ពួកយើងទុកគាត់តាមដានមួយយប់សិនបើមិនមានអ្វីទេស្អែកព្រឹកអាចចេញពីណេទ្យបាន»
«បាទអរគុណហើយ» ជុងហ្គុករាងធូរចិត្តបន្ដិចពេលលឺចឹង មួយសន្ទុះធំណាមជូននិងអ៊ុនស៊ូក៏មកដល់
«ម៉ូឈីយ៉ាងមិចហើយ?» មេក្រុមទាំងពីរនិយាយឡើងព្រៀងគ្នា ជុងហ្គុកក៏និយាយតៀបរាប់តាមដំណើររឿង
«ប្អូនប្រហែលជាឈឺចិត្តណាស់ហើយទើប» អ៊ុនស៊ូ
«មិនខុសទេក្មេងស្រីអាយុប្រាំពីរឆ្នាំក្នុងពេលមួយពព្រិចភ្នែកក៏ត្រូវកំព្រាឪពុកម្ដាយ» ណាមជូនយល់ច្បាស់ពីរអារម្មណ៍ម៉ូឈី ក៏ព្រោះតែគេឃើញកសរឈឺចាប់របស់នាងមកច្រើនហើយ
«ខ្ញុំមិនគួរណារករឿងនាងនោះទេ» ជុងហ្គុកសម្លឹងមើលមុខរបស់ម៉ូឈីដែលនៅគេងសន្លប់មិនទាន់ដឹងខ្លួនដោយក្ដីអាណិតហើយបន្ទោសខ្លួនឯងនៅក្នុងចិត្ត
«ផ្ញើរមើលម៉ូឈីផងណា?»
«បងទុកចិត្តចុះខ្ញុំនឹងមើលថែរនាងឲ្យល្អ» ជុងហ្គុកសន្យាទៅកាន់ណាមជូន
«ខ្ញុំក៏ត្រូវទៅវិញដែរ» អ៊ុនស៊ូ
«មិនអីទេ ប្រយ័ត្នប្រយែងផង» ណាមជូននិងអ៊ុនស៊ូចាកចេញទៅជាមួយគ្នា ចំណែកជុងហ្គុក៏ត្រលប់មកអង្គុយក្បែរនាងតូច ដៃមាំទាំចាប់ដៃតូចស្រឡូនជាប់
«ឆាប់ដឹងខ្លួនឡើងណា»
YOU ARE READING
គូស្នេហ៍ឆ្នាស់ឆ្នើម «ចប់» ✔️
Fanficនិយាយពីក្មេងស្រីដែលមានក្ដីស្រមៃចង់ក្លាយតារា មិនត្រឹមតែប៉ុណ្ណឹងនៅចង់ក្លាយជាចំណែកបេះដូងរបស់ ចន ជុងហ្គុក សមាជិកកូនពៅរបស់ក្រុមតារាចម្រៀងលំដាប់ពិលោកទៀត តើរឿងដ៏សែនពិបាកកម្រកនឹងកើតឡើងនេះអាចទៅរួចទេ? អាចទេពីអ្នកគាំទ្រធម្មតាម្នាក់ក្លាយទៅជាប្រពន្ធរបស់តារាកំពូល...