«អូនច្បាស់ហើយថាធ្វើចឹង?» ណាមជូន ហួសចិត្តនឹងប្អូនស្រីពេលដឹងថាគេផ្ដល់ឱកាសឲ្យជុងហ្គុក
«គេអង្វរសុំឱកាសមកច្រើនហើយ ខ្ញុំមិនដែលយល់ព្រមទេ ដែលលើកនេះខ្ញុំព្រម ព្រោះខ្ញុំចង់ដឹងថាគេពិតជាកែរប្រែមែនឬអត់ ម្យ៉ាងទៀត ខ្ញុំក៏ប្រហែលជាមិនសល់ពេលយូរដូចគ្នា» ម៉ូឈីនិយាយមកទាំងទឹកភ្នែករលីងរលោង ណាមជូនស្ដាប់លឺចឹងគេបារម្ភពីប្អូនណាស់
«បានន័យថាមិច អូនគ្រាន់តែដើរមិនបានបណ្ដោះអាសន្នកុំនិយាយធ្វើដូចអូននឹងត្រូវបាត់ខ្លួនរហូតបានទេ» ណាមជូនស្ទុះមកចាប់ដៃប្អូននិយាយលួងលោម
«គ្មានអ្នកណាដឹងច្បាស់ក្រៅពីខ្ញុំខ្លួនឯងទេ បងសន្យានឹងខ្ញុំមកថាបងនឹងមិនធ្វើមុខបែបនេះឲ្យខ្ញុំឃើញទៀតទេ»
«ចឹងអូនប្រាប់បងបានទេហេតុអីអូននិយាយធ្វើដូចខ្លួនឯងនឹងត្រូវស្លាប់បែបនេះ»
«អូនចេះតែនិយាយទៅទេ បងមិនបាច់ភ័យដល់ម្លឹងឡើយ» ម៉ូឈីក៏ញញឹមហើយសើចពេលឃើញបងប្រុសធ្វើមុខភ័យៗ
«ក្មេងល្ងង់» ណាមជូនទាញប្អូនស្រីមកឱប
«បងសន្យាថាបងនឹងមិនឲ្យអូន ជួបបញ្ហាទៀតឡើយ» អ្នកជាបងបន្ដនិយាយលួងលោមប្អូន ម៉ូឈីបានត្រឹមលួចសម្រក់ទឹកភ្នែកព្រោះមិនចង់ឲ្យណាមជូនឃើញសភាពគេទន់ខ្សោយ និងអស់សង្ឃឹមមួយសប្ដាហ៍ក្រោយ ម៉ូឈីក៏ចេញពីពេទ្យ ពេលនេះគេមករស់នៅជាមួយជុងហ្គុកនៅលើកោះដែលពួកគេធ្លាប់រស់នៅជាមួយគ្នា
«បងបានយកយ៉ូយ៉ូទៅផ្ញើរបងជូនហើយ អូនកុំបារម្ភអីណា»
«ហើយយកកូនទៅទុកនៅជាមួយបងជូនធ្វើអី?»
«បងមិមចង់ឲ្យកូនមករំខានអូន ចាំអូនជាស្រួលបួលហើយចាំបងយកកូនមកវិញ»
«ខ្លាចពិបាកមែន»
«អត់ទេ! បងគ្មានន័យចឹងទេ តែនេះបងបានជួលអ្នកបំរើពីរនាក់មកឲ្យមើលថែរអូន»
«លោកណារកតែពេលគេចវេសសោះហើយនិយាយថាមើលថែរខ្ញុំតែចុងក្រោយបែរជាជួលអ្នកបំរើមក តែក៏ល្អដែរ កុំឲ្យលោកយកចំនេញពេលខ្ញុំមុជទឹក ពួកនាងឈ្មោះអី»
«ខ្ញុំឈ្មោះ យ៉ូរ៉ា»
«ខ្ញុំវិញឈ្មោះយូរី»
«ជាបងប្អូនត្រូវទេ»
«ចាសអ្នកនាង»
«ល្អហើយចឹង លោកពីពេលនេះទៅ កិច្ចការផ្ទះធ្វើម្ហូប ដាំបាយ ជូតផ្ទះស្រោចផ្កា លោកកជាអ្នករាប់រងទាំងអស់»
«ហាស៎! បើបងអ្នកធ្វើចុះអ្នកបំរើដែលបងជួលមក»
«ពួកគេជាជំនួយការផ្ទាល់ខ្លួនខ្ញុំ»
«បើពួកគេជាជំនួយការផ្ទាល់ខ្លួន ហើយបងជាអ្នកធ្វើកិច្ចការពួកគេអស់ អូនបើកប្រាក់ខែឲ្យបងមែន»
«អត់ទេ លោកជាអ្នកបើកប្រាក់ខែឲ្យពួកគេ លុយលោកច្រើនចាយមិនអស់ខ្ញុំថាត្រឹមកម្ទេចលុយប៉ុណ្ណឹងមិនធ្វើឲ្យលោកក្រទេ» ម៉ូឈីនិយាយដោយទឹកមុខឌឺដង
«ហើយបងចាំបាច់ជួលគេមកធ្វើអី បើបងជាអ្នកមើលថែរអូនដដែលនឹង»
«រឿងខ្ញុំ មិច! មិនសុខចិត្តឬ? បើមិនសុខចិត្តបោះបង់ទៅ»
«ទេៗ... បងនិយាយលែងតើ បងៗ ធ្វើៗ គ្រប់យ៉ាង ប្រាក់ខែបងជាអ្នកចំណាយ» ជុងហ្គុកប្រញាប់មកនិយាយយល់ចិត្ដនាងតូចវិញ
«ចឹងចាំអីទៀតមិនទៅធ្វើអាហារពេលល្ងាចមក ខ្ញុំឃ្លានហើយ អូ! ធ្វើចំណែកយ៉ូរ៉ានិងយ៉ូរីផង បើមិនធ្វើកាត់ពិន្ទុ»
«បាទៗ បងទៅភ្លាម» ជុងហ្គុករត់ទៅផ្ទះបាយធ្វើម្ហូបចំណែកឯយូរ៉ានិងយូរីក៏នាំម៉ូឈីឡើងទៅខាងលើ មួយសន្ទុះនាងក៏ចុះមកញាំអាហាររបស់ជុងហ្គុកធ្វើ នាងដួលម្ហូបញាំបន្ដិច ហើយទំពារដោយទឹកមុខស្មើរ
«យ៉ាងមិចដែរ ត្រូវមាត់ឬអត់» លឺចឹងម៉ូឈីក៏ទំលាក់ស្លាបព្រាចុះរួចសម្លឹងមុខរបស់ជុងហ្គុក
«គ្រាន់បើ... តែខ្ញុំមិនចូលចិត្តម្ហូបចឹងទេ ខ្ញុំពិការជើងមិនគ្រប់គ្រាន់គិតចងើឲ្យខ្ញុំ កើតមហារីកទៀតឬ»
«បង... បងសុំទោសបងភ្លេចគិតចាំបងទៅធ្វើថ្មីឲ្យអូន»
«មិនបាច់ទេ ខ្ញុំលែងចង់ញាំហើយ យូរ៉ា យូរីខ្ញុំចង់មុជទឹក»
«ចាំខ្ញុំទៅរៀបចំឲ្យ» យូរ៉ាឡើងទៅមុនចំណែកយូរីចាំរុញរទេះនិងគ្រាម៉ូឈី តែមុននឹងចាកចេញ ម៉ូឈីក៏ក្រវៀចានអាហារលើតុឲ្យធ្លាក់បែកខ្ទេចខ្ទីអស់
ប្រាវ....!
«សំអាតឲ្យស្អាត បើមិនស្អាត មិនបាច់ញាំបាយទេ ហើយក៏មិនបាច់ដេកដែរ» និយាយចប់ម៉ូឈីងាកមកបញ្ជារយូរីឲ្យនាំនាងចាកចេញទៅបាត់ទៅ ជុងហ្គុកវិញគេខំទប់អារម្មណ៍ បើប្ដូរជាគេពីមុនម៉ូឈីមិនរួចខ្លួនឡើយ តែពេលនេះគេមិនអាចធ្វើចឹងទេព្រោះម៉ូឈីអាចនឹងស្អប់គេលើសដើម
«ជុងហ្គុក! ឯងត្រូវតែទ្រាំឲ្យបាន» ពេលសន្យានឹងខ្លួនឯងរួចរាងក្រាស់ក៏សំអាតផ្ទះបាយ ប្រមូលកំទេចចានចេញ
YOU ARE READING
គូស្នេហ៍ឆ្នាស់ឆ្នើម «ចប់» ✔️
Fanfictionនិយាយពីក្មេងស្រីដែលមានក្ដីស្រមៃចង់ក្លាយតារា មិនត្រឹមតែប៉ុណ្ណឹងនៅចង់ក្លាយជាចំណែកបេះដូងរបស់ ចន ជុងហ្គុក សមាជិកកូនពៅរបស់ក្រុមតារាចម្រៀងលំដាប់ពិលោកទៀត តើរឿងដ៏សែនពិបាកកម្រកនឹងកើតឡើងនេះអាចទៅរួចទេ? អាចទេពីអ្នកគាំទ្រធម្មតាម្នាក់ក្លាយទៅជាប្រពន្ធរបស់តារាកំពូល...