ផ្តើមរឿង

2.4K 31 0
                                    

   នៅមុខអាគារ Big Hit ពេលនេះពោរពេញទៅដោយមនុស្សជាច្រើន មិនថាប្រុសមិនថាស្រី អ្វីដែលសំខាន់នោះគឺថា នេះជាលើកទីមួយហើយដែលខាងផលិតកម្មបើកឲ្យមានការប្រលងសំរាប់ភេទស្រី ដូចដែលដឹងហើយថាកន្លងមកផលិតកម្មមួយនេះមតែងតែជ្រើសរើសអ្នកវឹកហាត់ជាភេទប្រុស

" លេខ 197, 198, 199 សូមត្រៀមខ្លួនដើម្បីបង្ហាញសម្ថតិភាព "

ការហៅលេខសំគាស់ត្រូវបានធ្វើឡើងជាបន្ដបន្ទាប់ ក្នុងលេខសំគាល់នោះក៏មានខ្ញុំម្នាក់ដែល ពេលនេះខ្ញុំកំពុងតែឈរនៅមុខបន្ទប់គណៈកម្មការ

" មិនអីទេ ម៉ូឈី ឯងអាចធ្វើបាន " ខ្ញុំបិទភ្នែកបន្ធូរអារម្មណ៍ មួយសន្ទុះទើបបើកទ្វារចូលទៅក្នុងចំណោមគណៈកម្មការទាំងបី មានម្នាក់ដែលខ្ញុំធ្លាប់ស្គាល់នោះគឺអ្នកបង្វឹកក្បាច់រាំប្រចាំផលិតកម្មលោក ស៊ុន សាងដុក (Son Sung Deuk) ចំណែកពីរនាក់ទៀតជាមនុស្សស្រីដែលអង្គុយសងខាងនោះខ្ញុំមិនស្គាល់ទេ តែហេតុអីមានអារម្មណ៍ថាធ្លាប់ឃើញ

" សួស្តីខ្ញុំឈ្មោះ លី ម៉ូឈី អាយុ 15 ឆ្នាំ " បន្ទាប់ពីណែនាំខ្លួនហើយ ខ្ញុំក៏ចាប់ផ្តើមច្រៀង ហើយបទដែលខ្ញុំច្រៀងគឺជាបទដែលមនុស្សភាគច្រើនមិនសូវស្គាល់ទេ ជាបទមនោសច្ចេតនាដែលរៀបរាប់ពីក្មេងស្រីម្នាក់ដែលតែងតែមានក្តីស្រមៃចង់ក្លាយជាតារាទោះលំបាកយ៉ាងណាក៏នាងនៅតែតស៊ូព្យាយាមសម្រេចក្តីស្រមៃរបស់ខ្លួន រយៈពេលនៃការច្រៀងត្រូវបានបញ្ចប់ ពេលវេលាបុកពោះភ័យខ្លាចបានមកដល់ហើយ ខ្ញុំឈរស្ងៀមរង់ចាំស្តាប់ការបញ្ចេញមតិ

" ប្អូនអាចរាំបានទេ " សំលេងត្រជាក់ស្រេបជាមួយទឹកមុខស្មើរធេងរបស់លោក សាងដុក ធ្វើឲ្យបេះដូចរបស់ខ្ញុំលោតសឹងតែចេញមកក្រៅទៅ
" ខ្ញុំនឹងព្យាយាម " ខ្ញុំងក់ក្បាលយល់ព្រមក្រោយមកភ្លេងក៏បន្លឺឡើងខ្ញុំស្តាប់បន្តិចហើយបញ្ចេញកាយវិកាក្បាច់រាំប្រហែលជា 2 នាទី ភ្លេងក៏ឈប់ទឹកមុខគណៈកម្មការម្នាក់ៗពិតជាអើយ...! តើខ្ញុំគួរធ្វើយ៉ាងមិចទៅជាប់ដែលទេនឹង

" សុំអ្នកបន្ទាប់ " ពួកគាត់មិនបាននិយាយអ្វីទេ ពេលអ្នកបន្ទាប់ចូលមកខ្ញុំក៏ដើរចេញទៅ ចុះមកដល់ក្រោមមិនប្រយ័ត្នក៏បុកត្រូវអ្នកណាមិនដឹងទេ

គូស្នេហ៍ឆ្នាស់ឆ្នើម «ចប់» ✔️Where stories live. Discover now