ភាគទី ៣៨

301 12 1
                                    

   ម៉ូឈីគេងលក់រហូតដល់ព្រឹកនាងតូចបើកភ្នែកឡើងតិចៗខណៈដែលពន្លឺព្រះអាទិត្យចាំងមកចំផ្ទែបុខរបស់នាង
   «អូនភ្ញាក់ហើយឬ?» ជុងហ្គុកចូលមកបំណងហៅនាងតូចទៅញាំបាយ
   «ក៏ឃើញ» ម៉ូឈីឆ្លើយបែបឌឺៗទៅវិញជុងហ្គុកញញឹមបន្ដិចមុននឹងតបវិញ
  «ខោអាវនៅក្នុងទូរងូតទឹកសំអាតខ្លួនហើយចុះទៅក្រោមញាំអាហារពេលព្រឹក» ម៉ូឈីមិនតបនាងងើបដើរទៅបើកទូរយកខោអាវហើយដើរចូលបន្ទប់ទឹកបិតទ្វារមួយទំហឹងដោយមិនតបនឹងរាងក្រាស់ឡើយ
   «ឲ្យអូនឈ្នះសិនចុះតិចទៀតបងនឹងចាត់ការអូនវិញ» ជុងហ្គុកញោចស្នោមញញឹមខូចហើយក៏ចុះទៅចាំរាងតូចនៅបន្ទប់ទទួលភ្ញៀវ

   មួយសន្ទុះក្រោយមកម៉ូឈីក៏ចុះមកក្រោមដោយស្លៀកសំលៀកបំពាក់ដែលជុងហ្គុកទិញឲ្យ តែកុំមើលមុខរបស់ម៉ូឈីនាងសម្លឹងរាងក្រាស់ជាមួយទឹកមុខក្រង៉ូវ
   «ស្អាតណាស់តើនៀក៎... មិននឹកស្មានថាបងនៅចាំទំហំខ្លួនរបស់អូនបានល្អសោះ» រាងក្រាស់និយាយឡើងទាំងមើលលើមើលក្រោម
   «បិទមាត់ដ៏ស្មោគគ្រោករបស់លោកទៅ» នាងតូចសម្លក់រាងក្រាស់នាងសឹងតែហក៎ទៅវាយគេទេ
   «បងចូលចិត្តអូនឆ្នាស់បែបនេះ»
   «ឡប់សតិ» ម៉ូឈីចោលកន្ទុយភ្នែកទៅកាន់រាងក្រាស់េួចនាងក៏ដលរចូលទៅបន្ទប់អាហារ តែក៏ឈប់ពេលឃើញម្ហូបនៅលើតុ ជុងហ្គុកដើរមកជិតរាងតូចហើយឱបនាងពីក្រោយ
   «ទាំងនេះជាម្ហូបដែរអូនចូលចិត្តណាបងខំធ្វើជាពិសេស»
   «កុំប៉ះខ្ញុំទោះលោកខំយល់ចិត្តខ្ញុំប៉ុណ្ណាក៏ខ្ញុំគ្មានថ្ងៃត្រលប់ទៅត្រូវគ្នាវិញជាមួយលោកដែល» នាងតូច្រលេះដៃរាងក្រាស់ចេញហលយងាកមកមើលនាយ
   «បងដឹងខុសហើយម៉ូឈី ពួកយើងត្រលប់មកស្រលាញ់គ្នាវិញបានអត់ បងសុំអង្វរ»
   «វាហួសពេលហើយ ខ្ញុំឲ្យឱកាសលោកច្រើនដងហើយតែលោកខ្លួនឯងទៅវិញទេដែលមិនចេះចាប់ឱកាសខ្លួនឯងនោះ»
   «ម៉ូឈីកុំចិត្តដាច់បានអត់ នេះអូនចង់ឲ្យកូនយើងធំឡើងដោយគ្មានឪពុកបែបនឹងរហូតឬ?»
   «រឿងនឹងលោកមិនបាច់មកបារម្ភទេ កូនខ្ញុំ ខ្ញុំចេះមើលថែរហើយយ៉ាងច្រើនខ្ញុំរកប៉ាថ្មីឲ្យគេ តែដាច់ខាតមិនមែនលោក» និយាយហើយម៉ូឈីឱបដៃនឹងដើមទ្រូងហើយដើរសំដៅទៅកន្លែងអង្គុយតែក៏ត្រូវជុងហ្គុកចាប់លើកឲ្យអង្គុយលើតុធ្វើឲ្យនាងភ័យបន្ដិចដែរ
   «លោកៗចង់ធ្វើអី?»
   «រកប៉ាថ្មីចឹងហេ... បានតើអូនថាកូនមិនមែនរបស់បងចឹងឡូចយើងមកយកកូនម្នាក់ទៀតឲ្យដឹងសរខ្មៅតែម្ដងទៅ» ជុងហ្គុកនិយាយទាំងទឹកមុខព្រាននិងញញឹមចុងមាត់ដែលធ្វើឲ្យម៉ូឈីនាងមានអារម្មណ៍មិនល្អសោះ
   «អត់ទេលោកឆ្គួតឬយ៉ាងមិច....»
   «ត្រូវហើយបងឆ្គួត ទាំងនេះក៏ដោយសារតែអូនដែរ មិនថាបងព្យាយាមរកស្រីផ្សេងមកជំនួសអូន ប៉ុន្ដែពួកគេមិខនឹងអាចប្រៀបនឹងរាងកាយដ៏ស្រស់ស្អាតរបស់អូននោះ ម្សិលមិញបងធ្វើវាតែឯង ឡូវយើងមករំលឹកវាម្ដងទៀតទៅមិចដែរ»
    «ទេ... ទេ... កុំ!»

គូស្នេហ៍ឆ្នាស់ឆ្នើម «ចប់» ✔️Where stories live. Discover now