បីថ្ងៃក្រោយមកសមាជិក Royal-K និង BTS គ្រប់គ្នាត្រលប់មកកូរ៉េវិញហើយលើកលែងតែជុងហ្គុកនិងម៉ូឈីពួកគេត្រូវធ្វើដំណើរទៅទីក្រុងញ៉ូយ៉កសហរដ្ឋអាមេរិចដើម្បីថតស្ពតពាណិជ្ជកម្មឲ្យប្រេន Calvin Klein ប្រាកដណាស់ម៉ូឈីមិនបានដឹងឡើយថាជុងហ្គុកជាដៃគូរម៉ូឌែលប្រុសដែលត្រូវថតជាមួយគេ តែជុងហ្គុកដឹងតាំងពីថ្ងៃដែលមានការប្រគុំតន្រ្ដី MAMA មកម្ល៉េះ សារនៅក្នុងទូរស័ព្ទជុងហ្គុកមកពីក្រុមហ៊ុន Calvin Klein នេះឯង។
«ស្វាគមន៍ការមកដល់ក្រុមហ៊ុន Calvin Klein អ្នកនាងម៉ូឈី»
«អ្នកនាងស្រស់ស្អាតជាងនៅក្នុងរូបថតទៅទៀត» អ្នកគ្រប់គ្រងនៅក្រុមហ៊ុននេះឃើញរូបពិតរបស់នាងតូចហើយនាំគ្នាសម្លឹងសរសើរមិនឈប់
«ចាសអរគុណ»
«ខ្ញុំឲ្យគេយកឥវ៉ាន់អ្នកនាងទៅកន្លែងស្នាក់នៅហើយ»
«អរគុណហើយ ចឹងចាប់ផ្ដើមទៅ!» ម៉ូឈីរៀបនឹងដើរចូលទៅតែក៏ឈប់ពេលឃើញវត្តមានរបស់ជុងហ្គុកចេញមកពីបន្ទប់ផ្លាស់សំលៀកបំពាក់ទឹកមុខញញឹមប្រែរជាស្មើរ
«លោក! នេះ.... នេះកុំប្រាប់ណាថា?»
«ត្រូវហើយអូនគិតមិនខុសទេ បងជាដៃគូរថតជាមួយអូន» ជុងហ្គុកតបដោយស្នាមញញឹមលាក់នូវគំនួច ម៉ូឈីគាំងនិយាយលែងចេញ ខំគេចសឹងស្លាប់ទីបំផុតនៅតឬជួបដដែល«លោកចាំទុក... ខ្ញុំធ្វើដើម្បីការងារ កុំគិតយល់ច្រលំថាខ្ញុំនៅមានចិត្តស្រលាញ់លោកនោះ» ម៉ូឈីដើរទៅនិយាយជិតរាងក្រាស់ហើយក៏ដើរចេញទៅតុបតែងថត ជុងហ្គុកលើកអណ្ដោតទល់ថ្ពាល់ពពេញដោយទឹកមុខព្រាននារី
«ខ្លាំងសិនចុះចាំមើលយប់នេះ បងនឹងធ្វើឲ្យអូនចុះមិនរួចពីគ្រែរ» នាយនិយាយហើយលិតមាត់បន្ដិចរួចក៏ដើរទៅកន្លែងថតរូបរូបថតរបស់ម៉ូឈីនិងជុងហ្គុកចេញមកឥតខ្ចោះគ្រប់រូបតែម្ដងហើយ ធ្វើឲ្យគ្រប់គ្នាលន់មាត់សរសើរមិនដាច់ពីមាត់
«មិនដែលឃើញ ម៉ូដែលណាសមគ្នាឥតខ្ចោះចឹងទេ»
«មែនហើយ បែបនេះការផ្សាយពាណិជ្ជកម្មលើកនេះផ្ទុះមិនខានទេ ជាពិសេសហ្វេនដែលគាំទ្រពួកគេទាំងពីរបន្ទាប់ពីថតចប់សព្វគ្រប់ហើយពួកគេទាំងពីរក៏ធ្វើដំណើរទៅកាន់កន្លែងស្នាក់នូវដែលជាផ្ទះវីឡាបែបឯកជនមួយ មានតែអ្នកមានលំដាប់ខ្ពស់ប៉ុណ្ណោះដែលទៅទីនោះ
YOU ARE READING
គូស្នេហ៍ឆ្នាស់ឆ្នើម «ចប់» ✔️
Fanfictionនិយាយពីក្មេងស្រីដែលមានក្ដីស្រមៃចង់ក្លាយតារា មិនត្រឹមតែប៉ុណ្ណឹងនៅចង់ក្លាយជាចំណែកបេះដូងរបស់ ចន ជុងហ្គុក សមាជិកកូនពៅរបស់ក្រុមតារាចម្រៀងលំដាប់ពិលោកទៀត តើរឿងដ៏សែនពិបាកកម្រកនឹងកើតឡើងនេះអាចទៅរួចទេ? អាចទេពីអ្នកគាំទ្រធម្មតាម្នាក់ក្លាយទៅជាប្រពន្ធរបស់តារាកំពូល...