បន្ទាប់ពីហេតុការយប់មិញណាមជូននិងអ៊ុនស៊ូបាននាំកូនមកឲ្យគ្រូសិល្ប៍មើល
«នៅក្នុងខ្លួនកូនស្រីអ្នកទាំងមានព្រលឹមដែលវង្វេងម្នាក់ ហើយម្នាក់នោះក៏មិនមែនសាច់ឆ្ងាយឯណាដែរ»
«បានន័យថាមិច?» អ៊ុនស៊ូ
«គឺប្ដីរបស់នាងស្រីម្នាក់នោះញ្ញាតិប្ដីរបស់នាង ប៉ុន្ដែកុំបារម្ភអីឆាប់ៗនេះព្រលឹងមួយនោះនឹងត្រលប់ទៅរាងកាយដើមរបស់នាងវិញហើយ»
«ចុះដឹងទេថារាងកាយនោះនៅឯណា?» ណាមជូនសួរបញ្ជាក់»
«មិនឆ្ងាយក៏មិនជិត តែថាការត្រលប់មកវិញរបស់នាងគឺជាការសងសឹក» និយាយចប់ណាមជូននិងអ៊ុនស៊ូក៏ងាកមើលមយខគ្នា មួយសន្ទុះពួកគេក៏ចាកចេញមកជាមួយការងើយឆ្ងល់
«បងយល់យ៉ាងមិច?» អ៊ុនស៊ូសួរនាំដោយហាក់ដូចជាដឹងអ្វីម្យ៉ាង
«បងមានអារម្មណ៍ថាម្នាក់នោះជាម៉ូឈី»
«តែនាងបាត់ខ្លួនបីឆ្នាំហើយ»
«អូនជឿលើអភូតហេតុទេ? មានរឿងខ្លះយើងនឹកស្មានមិនដល់នោះទេ»
«បងនិយាយត្រូវចឹងមានតែរងចាំមើលនោះទេ»
«ហេ! ម៉ូនហ្គីកូនមើលអីនឹង?» ណាមជូនងាកឃើញកូនស្រីឈរបក់ដៃហើយញញឹមតែឯងទៅម្ខាងនៃថ្នល់ ពេលរាងក្រាស់ងាកតាមទិសដៅកែវភ្នែករបស់កូននាយមិនឃើញអ្វីឡើយ តែម៉ូនហ្គីនាងបែរជាឃើញព្រលឹងរបស់ម៉ូឈីដែលញញឹមដាក់នាងហើយធ្វើកាយវិការដៃដែលបានន័យថាអរគុណ ក្រោយមកម៉ូនហ្គីក៏សន្លប់បាត់ទៅ«ម៉ូនហ្គី! ៗ បងកូនយើងកើតអី» អ៊ុនស៊ូបារម្ភណាស់ពរលឃើញកូនសុខៗដួលសន្លប់
«លឿនអូនបងនាំកូនទៅពេទ្យ» ណាមជូនប្រពាប់ប្រញាល់បីកូនឡើងឡានបើកសំដៅទៅពេទ្យបីខែក្រោយមក ខាងផលិតកម្ម SM បានទំលាក់វីឌីអូខ្លីមួយដែលនិយាយអំពីតារាស្រីអាថ៌កំបាំងម្នាក់ ដែលក្នុងនោះសរសេរថា «Welcome into the real world, Navis» ដូចដែលគ្រប់គ្នាបានដឹងហើយថា aespa បានក្លាយក្រុមតារាចម្រៀងស្រីដ៏ល្បីក្នុងជំនាន់ទីបួននៃវិស័យតារាចម្រៀងកូរ៉េ វីឌីអូខ្លីត្រឹមតែមួយនាទីកំពុងតែទ្រេនឌីងជាខ្លាំងដែលបានបំបែកកំណត់ត្រាទៀតផង ហើយគ្រប់គ្នាកំពុងតែរងចាំមើលថាតើអ្នកណាជាណាវីសនោះ
«អួយចង់ដឹងដល់ហើយអ្នកណាជាណាវីសទៅ»
«នៅសល់ កន្លះ ម៉ោងទៀតទើប MV ចេញ»
«សាំ! SM នឹងណាស់ធ្វើអីលឿនៗមកអត់ទេឲ្យតែហ្វេនស្លន់»
«ជីវីត MYs ពិបាកវេទនាចឹងមែនណា»
ខណៈដែលហ្វេនកំពុងតែអង្គុយរាប់ពេលវេលា ងាកមកមើលខាងសមាជិក aespa ពួកគេក៏អន្ទះសារដូចគ្នា
«អ្នកណាជាណាវីស!» វីនធឺរ ដើរចុះដើរឡើង
«ជារៀមច្បងយើងមែនអត់» ខារីណា
«ហេតុអីលាក់សូមីតែពួកយើង» នីងនីង
«ថាលាក់ហ្វេនទៅមិនថាទេ តែនេះលាក់ទាំងយើងទៀត» ជីស៊ែល
«ពេលថត MV ក៏មិនឲ្យជួប ហើយអាវីឌីអូនេះចេះយូរនេះយូរ» នីងនីងសឹងតែបោកកុំព្យូទ័រចោល
«ចេញហើយៗ មកអង្គុយមក» ជីស៊ែលហៅវីនធឺរនិងខារីណាមកមើលជុំគ្នា
YOU ARE READING
គូស្នេហ៍ឆ្នាស់ឆ្នើម «ចប់» ✔️
Fanfictionនិយាយពីក្មេងស្រីដែលមានក្ដីស្រមៃចង់ក្លាយតារា មិនត្រឹមតែប៉ុណ្ណឹងនៅចង់ក្លាយជាចំណែកបេះដូងរបស់ ចន ជុងហ្គុក សមាជិកកូនពៅរបស់ក្រុមតារាចម្រៀងលំដាប់ពិលោកទៀត តើរឿងដ៏សែនពិបាកកម្រកនឹងកើតឡើងនេះអាចទៅរួចទេ? អាចទេពីអ្នកគាំទ្រធម្មតាម្នាក់ក្លាយទៅជាប្រពន្ធរបស់តារាកំពូល...