ភាគទី ៥៤

113 5 0
                                    

ក្រោយពីរឿងរាវត្រូវបានបញ្ចប់ ម៉ូឈីក៏មកជួបលោកលីដើម្បីបញ្ចប់កុងត្រាជាមួយផលិតកម្ម SM
«ក្មួយប្រាកដហើយថានឹងចាកចេញ» លោកលី
«ខ្ញុំមានរឿងអាស្រូវច្រើនណាស់ មើលទៅអាជីពមួយនេះមិនសាកសមនឹងខ្ញុំទេ អរគុណលោកពូដែលមើលថែរខ្ញុំកន្លងមក យ៉ាងណាខ្ញុំក៏បានដាក់ទោសមនុស្សអាក្រក់ដែលធ្វើឲ្យប៉ាម៉ាក់ខ្ញុំស្លាប់ដែរ»
«ចុះថ្ងៃមុខក្មួយចង់ធ្វើអ្វី?»
«រស់នៅក្នុងជីវិតដ៏សាមញ្ញមួយ ដោយមិនខ្លាចអ្វីទាំងអស់»
«ចុះម៉ាកនោះ»
«គេជាមនុស្សល្អណាស់ ប៉ុន្ដែពួកយើងមិនអាចទៅរួចទេ គេគួរតែជួបមនុស្សស្រីដែលល្អជាងខ្ញុំ»
«តាមចិត្តក្មួយចុះ» ក្រោយពីចុះហស្ថលេខាបញ្ចប់កុងត្រារួចម៉ូឈីក៏ចាកចេញ តែមកដល់ក្រៅក៏ជួយជាមួយនឹងសមាជិកក្រុង aespa
«ម៉ូន... អូទេ! គឺបងម៉ូឈី» នីងនីងនិយាយដោយទឹកមុខកំសត់
«បងជាសិស្សច្បងម៉ូឈីមែនឬ?» វីនធឺរ
«ត្រូវហើយ សុំទោសដែលត្រូវចាកចេញ» ម៉ូឈី
«ពួកយើងសោកស្ដាយចំពោះរឿងដែលកើតឡើងទៅលើបង» ខារីណាចាប់ដៃរបស់ម៉ូឈី
«កុំនិយាយចឹងអី ពេលវេលាដែលនៅជាមួយអ្នកទាំងអស់គ្នាវាជាពេលវេលាដ៏រីករាយបំផុតក្នុងជីវិតរបស់ខ្ញុំ» ម៉ូឈីតបដោយស្នាមញញឹមលាយទឹកភ្នែក
«ពួកយើងអាចមានឱកាសជួបគ្នាទៀតទេ» ជីស៊ែល
«ប្រាកដជាអាច ខ្ញុំមិនប្ដូរលេខទូរស័ព្ទទេ ចង់ណាត់ខ្ញុំដើរលេងបានខ្ញុំស្វាគមន៍ជានិច្ច»
«ប្រសើរណាស់ បងកុំភ្លេចពួកយើងណា» នីងនីង
«ប្រាកដហើយ» ទាំងប្រាំនាក់ឱបគ្នាបន្ដិចក្រោយមកម៉ូឈីក៏ចាកចេញមករកម៉ាក
ម៉ូឈីបានណាត់ម៉ាក់មកលើដំបូលអាគារ SM នាងឈរចាំគេនៅទីនោះ មួយសន្ទុះក៏មានដៃមាំទាំមួយមកឱបនាងពីក្រោយនាងរើបំរាស់រៀបនឹងបេះដៃនោះចេញតែក៏ឈប់ពេលដឹងថាជាអ្នកណា
«បងសុំឱបអូនឲ្យយូរបន្ដិចបានទេ» សំលេងនិយាយពេញដោយភាពឈឺចាប់ម៉ូឈីនាងក៏ដឹងថាជាអ្នកណាទៅហើយនោះគឺជាម៉ាក
«ម៉ាក! បងបោះបង់និងបំភ្លេចខ្ញុំចោលទៅ ខ្ញុំ... ខ្ញុំមិនសាកសមនឹងទទួលបានក្ដីស្រលាញ់ពីបងទេ»
«អត់ទេ... បងស្រលាញ់អូនណាស់ម៉ូឈី បងមិនខ្វល់ថាអូនបែបណាទេ តែបងពិតជាចង់នៅជាមួយអូន»
«បានហើយម៉ាក! អូន... អូនមិនចង់ឲ្យបងជ្រើសរើសអូនទេ អូនកខ្វក់ណាស់ មនុស្សដូចជាអូនមិនសមឲ្យបងមកលះបង់ដល់ម្លឹងនោះទេ អូនសុំអង្វរឈប់រវល់នឹងអូនទៅ» ម៉ូឈីនិយាយទាំងទឹកភ្នែកនាងក៏ឈឺចាប់ណាស់ដែរ
«រាងកាយអូនកខ្វក់តែចិត្តអូនមិនកខ្វក់ឡើយ អូនជាមនុស្សស្រីល្អម្នាក់ រឿងគ្រប់យ៉ាងវាក្លាយជាអតីតកាលទៅហើយ អូនគួរតែបំភ្លេចវាចោលហើយចាប់ផ្ដើមជីវិតសារជាថ្មីទៅបានទេ»
«តែអូនធ្លាប់មានកូន អូនមិចនឹងអាចឲ្យកូនអូនមកមានឳពុកពីរនាក់ទៅ» ម៉ូឈីបេះដៃម៉ាករំដោះខ្លួនចេញពីការឱបរបស់ខ្លួនហើយងាកមកនិយាយទល់មុខតែម្ដង
«បងមិនខ្វល់ទេ អ្នកណានិយាយអីនិយាយទៅ ពេលនេះអូនជាម៉ូន គ្រប់គ្នាបានជឿថាម៉ូឈីស្លាប់ហើយ ហើយអ្នកដែលឈរនៅចំពោះមុខបងនេះជាម៉ូន សមាជិកអាថ៌កំបាំងរបស់ aespa»
«អត់ទេ អូនមិនចង់កុហកខ្លួនឯងទេ បងឈប់ព្យាយាមទៀតទៅ»
«បងមិនត្រូវការអ្វីទេ ម៉ូឈី រៀបការជាមួយបងទៅ» ម៉ាកយកប្រអប់ចិញ្ជៀនចេញពីខោប៉ៅហើយលុតជង្គង់សុំម៉ូឈីរៀបការ នាងតូចឃើញចឹងនាងរឹតតែឈឺចាប់យំយ៉ាងខ្លាំង ក្នុងចិត្តពិតជាពិបាកទទួលយកណាស់
«បង... បងកុំធ្វើចឹងអី ពួកយើងគ្មានលិទ្ធិផលល្អទេ»
«បងមិនខ្វល់ បងគ្រាន់តែចង់មើលថែរអូននៅពាក់កណ្ដាលជីវិតខាងមុខរបស់អូននិងបង»
«សុំទោស អូនមិនអាចអត្មានិយាយបំផ្លាញអនាគតរបស់បងនោះទេ ទុកថាអូនមិនដែលបង្ហាញខ្លួននៅក្នុងជីវិតរបស់បងទៅចុះ» ម៉ូឈីនិយាយចប់នាងក៏ចាកចេញដោយក្ដីឈឺចាប់ ចំណែកម៉ាកក៏ក្ដុកក្ដួលមិនចាញ់ម៉ូឈីប៉ុន្មានដែរ

គូស្នេហ៍ឆ្នាស់ឆ្នើម «ចប់» ✔️Where stories live. Discover now