ភាគទី ០៣

473 14 0
                                    

" ហើយមានរឿងអីនឹង " ណាមជូន ឃើញជីននឹងជេហូបគ្រាជុងហ្គុកមកនាយក៏សួរនាំ
" យើងក៏មិនដឹងដែរ? សួរវាទៅថាបានធ្វើស្អីខ្លះ " ជីនដាក់ជុងហ្គុកឲ្យដេកលើសាឡុងរួចខ្លួនក៏ទៅអង្គុយមួយកន្លែងផ្សេងទៀតស្ដាប់ការបកស្រាយរបស់កូនពៅកំពូលក្បាលខូចរបស់ពួកគេ
" នាងក្មេងឆ្គួតនោះ ទាត់ខ្ញុំឈឺណាស់កូនខ្ញុំនៅប្រើប្រាស់បានទៀតឬអត់ " ជុងហ្គុកនិយាយយ៉ាងឈឺចាប់ក្ដុកក្ដួល
" អ្នកណាធ្វើបាបឯងទៅជាចឹង " ជីមីនដើរមកសួរ ជុងហ្គុកដោយបារម្ភ
" ស្រីឆ្គួតណា? អីក៏ថ្លើមធំម្ល៉េះហ៊ានរះកូនពៅយើងផង " ថេយ៉ុងដើរមកអង្គុយជិតជុងហ្គុក នៅឈ្លៀតនិយាយឌឺសើចចំអកទៀត
" មានអ្នកណាទៀតកូនពៅក្រុម Royal-K លី ម៉ូឈី នឹងហើយ "
" ឯងទៅធ្វើស្អីគេ? " ស៊ូហ្កា
" សួរនាងធម្មតាៗ គ្រាន់តែចង់រាក់ទាក់តែនាងក៏មកទាត់ខ្ញុំយ៉ាងកំរោល " ជុងហ្គុកនិយាយធ្វើដូចជាគួរឲ្យអាណិតណាស់ចឹងតែគ្រប់គ្នាគ្មានអ្នកណាជឿគេឡើយ
" ដូចម៉ូឈីបើឯងមិនទៅរករឿងគេមុន គេក៏មិនលេងធ្ងន់ចឹងដែរ ឡូវជឿនៅថាមុននេះអ្វីដែលបងនិយាយវាជាការពិត " ណាមជូន ងើបឈរចាប់ស្មាររបស់ជុងហ្គុកលួងលោម

(ចាំមើលណា វាមិនចប់ត្រឹមនេះទេ)

======

" ទីបំផុតមកដល់ផ្ទះវិញហើយហត់ណាស់ " ឆេរីនដើរចូលមកក្នុងផ្ទះភ្លាម ក៏ដើរទៅរមៀលលើសាឡុងភ្លាម ស៊ូយ៉ុងក៏ឡើងទៅដេកពីលើដែរ ចំណែក ម៉ូឈី ឡើងទៅលើងូតទឹក
" បានហើយឆេរីន ស៊ូយ៉ុងទៅមុជទឹកចេញឲ្យស្រលះខ្លួននឹងបានមកញាំបាយ " អ៊ុនស៊ូ ដើរមកដេញប្អូនៗកំពូលខ្ចិលខណៈដែលជីនស៊ូកំពុងតែរៀបចំធ្វើម្ហូបសំរាប់អាហារពេលល្ងាច
" ទៅហើយៗ " ឆេរីន និង ស៊ូយ៉ុងនិយាយស្រុះគ្នារួចក៏ឡើងទៅបន្ទប់ខ្លួនរៀបចំមុជទឹកដែរ

រយៈពេលជិតមួយម៉ោងបានកន្លងផុតទៅគ្រប់គ្នាក៏មកអង្គុយនៅតុបាយតាមកន្លែងរៀងៗខ្លួន

" មែនហើយម៉ូឈីថ្ងៃនេះមានបានជួបពួកសិស្សច្បងទេ " នៅសុខៗបងឆេរីនក៏សួរខ្ញុំពីរឿងនេះ
" គឺ.... ជួបសិស្សច្បងបងជុងហ្គុក "
" អីក៏សំណាងម្ល៉េះបានជួប Bias ខ្លួនឯង " បងស៊ូយ៉ុងបន្ទោរពីក្រោយ
" សំណាងអីខ្ញុំថាសយទៅវិញទេ " ខ្ញុំនិយាយហើយក៏ញាំបាយបន្ដតាមធម្មតាហាក់មិនចាប់អារម្មណ៍
" មិចចឹង " អ៊ុនស៊ូ លឺបែបនេះក៏សួរបកទៅវិញដោយការងើយឆ្ងល់ព្រោះនាងដឹងថាពីដើមមក ម៉ូឈីស្រលាញ់ចូលចិត្តជុងហ្គុកយ៉ាងខ្លាំង
" ដោយសារតែ.... " ម៉ូឈីនិយាយរៀបរាប់តាមដំណើររឿងគ្រប់យ៉ាងពួកបងៗស្ដាប់ហើយអាណិតផងសើចផង
" ហាសហាសហាស! ម៉ូឈី ឯងនេះឆ្នាស់មិនធម្មតាទេ " ឆេរីននិយាយផងសើចផង
" មែនហើយ! មិនដឹងថ្ងៃក្រោយនៅប្រើការបានទៀតអត់ " ស៊ូយ៉ុង សើចឡើងចង់ផ្អើលផ្ទះទៅហើយ
" យ៉ុង! " ជីនស៊ូ ក្រហឹមដើមកកែវភ្នែកសម្លក់មើលទៅស៊ូយ៉ុង ពេលនាងងាកឃើញហើយក៏ប្រញប់បិទមាត់ឱនមុខចុះរួចបន្ដញាំអាហារធ្វើដូចមុននេះគ្មានរឿងអីកើតឡើងចឹង
" មែនហើយម៉ូឈី ញាំរួចឡើងទៅគេងមុនទៅស្អែកឯងត្រូវទៅសាលាផង " អ៊ុនស៊ូ ដាស់តឿនប្អូនពៅសំណព្វចិត្ត
" ចាស " ម៉ូឈី ញញឹមតបរួចក៏ឡើងទៅបន្ទប់បាត់ ឆេរីនឃើញចឹងក៏ប្រញាប់ទំលាក់ស្លាព្រាចុះបំណងចង់ទៅតាមម៉ូឈីដែរ
" ខ្ញុំញាំរួចហើយ "
" ឈប់ " អ៊ុនស៊ូ និយាយឃាត់ឆេរីន ដែលរៀបនឹងងើបឈរដើរចេញ
" ថ្ងៃនេះវេនឯងលាងចាន កុំមកយកលេសគេច " លឺបែបនេះ ឆេរីនក៏ប្រែទឹកមុខកំសត់ភ្លាម ហើយដើរទៅឱបដៃអ៊ុនស៊ូអង្អែលនិយាយយល់ចិត្ត
" បងអ៊ុនស៊ូ... រីនហត់ណាស់ឲ្យរីនទៅសំរាកទៅណា... ណា! "
" អត់ទេ ត្រូវតែលាង " អ៊ុនស៊ូ ឆ្លើយដាច់ខាតជាមួយឆេរីន
ស៊ូយ៉ុងលឺចឹងប្រញាប់លោបៗសសៀរៗគេចខ្លួនដែរ តែត្រូវជីនស៊ូប្រទះឃើញទាន់
" ស៊ូយ៉ុង " មួយមាត់នេះត្រជាក់ដូចទឹកកកស្ដាប់ហើយល្មមឲ្យស៊ូយ៉ុងព្រឺឆ្អឹងខ្នង
" ហេៗ! បងជីនស៊ូ " ស៊ូយ៉ុងងាកមកស្ញេញដាក់ជីនស៊ូ ដោយមិនអាចប្រកែក ចុះក្រោយឆេរីន និង ស៊ូយ៉ុងក៏ត្រូវបានបងៗបញ្ជារឲ្យលាងចានបានសម្រេច ទាំងទឹកមុខមិនរីកដូចគេប្រុងយកទៅបាញ់ចោល

=======

ព្រឹកព្រលឹមស្រាងៗ ម៉ូឈីងើបមករៀបចំអាហារពេលព្រឹកឲ្យបងៗនិងខ្លួនឯងរួចក៏ឡើងទៅរៀបចំខ្លួនទៅសាលាបាត់ទៅដោយមានឡានក្រុមហ៊ុនរបស់ខ្លួនបើកជូនទៅសាលា

" អរគុណ! " ខ្ញុំចុះពីឡានដោយពាក់ម៉ាស់កុំឲ្យគេស្គាល់ក្រោយពីលាអ្នកបើកឡាននិងបងដេយ៉ុងរួចខ្ញុំក៏ដើរចូលមកក្នុងបរិវេនសាលា សំដៅទៅទូរដាក់ឥវ៉ាន់របស់ខ្លួនដោយមិនបានចាប់អារម្មណ៍អ្នកណាទេ

" អេ! នោះគឺជាស្រីឆ្នាស់នោះតើ... ហុឹស! " ជុងហ្គុក ដើរចេញពីច្រកម្ខាងទៀតបំណងមករកទូរដាក់ឥវ៉ាន់របស់ខ្លួនដែរតែចៃដន្យក៏ឃើញគូរសត្រូវរបស់ខ្លួន នាយដើរទៅរកនាងលបៗកុំឲ្យនាងដឹងខ្លួន

" ហើយនៅ! "
" រួចហើយ! ហាស....! " សុខៗខ្ញុំក៏លឺសំលេងមានមនុស្សប្រុសសួរខ្ញុំ មិនចាំយូរខ្ញុំក៏តបវិញដោយមិនបានគិតថាជាអ្នកណា? តែពេលដែលងាកទៅក៏ ...

" ហ្អាយ.... "
" អឹម! "

គូស្នេហ៍ឆ្នាស់ឆ្នើម «ចប់» ✔️Where stories live. Discover now