ក្រោយពីអ៊ុនស៊ូចេញផុតបន្ដិចណាមជូនក៏ងាកមកមើលមុខនាងតូចដោយក្រសែរភ្នែកស្មើរ
«យ៉ាងមិចនាងច្រម៉ក់ មករកបងមានការអី?»
«អឺ! គ្មានអីទេគ្រាន់តែ....» ម៉ូឈីធ្វើកាយវិកាស្ទាក់ស្ទើរដូចជាពិបាកនិយាយចេញមកមិចទេ
«មុខនឹងមកស៊ើបពីជុងហ្គុកម៉ង»
«គ្មានទេ! បងកុំចេះតែនិយាយនោះ ហេតុអីខ្ញុំត្រូវស៊ើបពីគេយើងអត់មានអីទាក់ទងគ្នាទេ» នាងតូចធ្វើមុខភ័យៗ
«ហុឹស! ចរឹកឯងនៅតែដដែល តាំងពីតូចដល់ធំគិតថាបងមិនដឹងក្រែងជុងហ្គុកជា Idol សំណព្វរបស់ឯងឬ?»
«Idol សំណព្វឬ? ហុឺយ! បងជូនកុំរំលឹកពីវាលឺហើយខ្ញុំឈឺចិត្តណាស់គេមិនចាំខ្ញុំក៏ហីទៅ... តែនេះតាំងពីជួបគេម្ដងទៀតនៅថ្ងៃដំបូង គេរករឿងខ្ញុំអត់ឈប់ទេ បងដឹងថាថ្ងៃនេះពេលចេញពីរៀនគេបោកខ្ញុំឲ្យចេញលុយថ្លៃសុកូឡាទឹកកកទៀត នឹកឃើញពេលណាចង់តែហកទៅទះទេ...» ម៉ូឈីនិយាយរអ៊ូដូចរេបហើយកាយវិការវិញធ្វើឲ្យណាមជូនឃើញហើយអស់សំណើចសើចចេញមកទៅវិញ
«ហាសហាស!» ដោយទប់លែងបានណាមជូនក៏ប្រលែងសំណើចសើចខ្លាំងៗធ្វើឲ្យម៉ូឈីវិញស្ទើរតែគ្មាពាក្យនិយាយ
«បងជូន! នេះខ្ញុំខំរៀបរាប់ប្រាប់ឲ្យបងជួយដោះស្រាយមិចមកសើចខ្ញុំវិញ» ណាមជូនប្រមូលអារម្មណ៍មកវិញហើយសម្លឹងមើលម៉ូឈីខណៈដែលនាងងើយក្បាលមកនិយាយជាមួយគេដឹងស្រាប់ហើយម៉ូឈីមាឌតូចទាបជាងគេខ្លាំង
«ឈី! ឯងដឹងអត់ពេលឯងខឹងវាធ្វើឲ្យឯងរឹតតែគួរឲ្យស្រលាញ់ ប្រហែលបែបនេះហើយបានជុងហ្គុកចូលចិត្តរករឿងឯងនោះ»
«គេឆ្គួតឬ? មកគិតបែបនឹង»
«តែជាក់ស្ដែងគឺវាចឹងហើយ មិញនេះជាឧទាហរណ៍ស្ដែងៗ ច្បាស់ៗត្រជាក់ភ្នែកតែម្ដង»
«បង! មិនដឹងទេតែរករឿងខ្ញុំមិនទុកឲ្យឈ្នះខ្ញុំទេ»
«បងប្រមានឯងឈប់ទៅ...»
«ទៅហាមប្អូនប្រុសសំណព្វចិត្តបងទៅ ឆឺស!» នាងតូចឱបដៃត្រឹមដើមទ្រូងហើយសម្លក់ណាមជូនតែមិនថានាងខំធ្វើមុខខឹងយ៉ាងណាក៏ណាមជូនឃើញនាងគួរឲ្យស្រលាញ់ដែរ
«បានហើយមិនបាច់ប្រឹងធ្វើមុខខឹងទេបងមិនខ្លាចឯងឡើយ»
«ចាំមើលប្រាប់ម៉ាក់»
«ឯងហ៊ាន! នេះយកម៉ាក់មកគំរាមបង?»
«មិនត្រឹមតែគំរាម ចាំមើលប្រាប់ថាបងមានសង្សា ហើយម្នាក់ស្រីនឹងឈ្មោះអ៊ុនស៊ូ!»
«លី ម៉ូឈី! អូនកុំនិយាយផ្ដេសផ្ដាស់ណា»
«មិនបាននិយាយផ្ដេសផ្ដាស់ក្រសែរភ្នែកបងសម្លឹងមើលបងអ៊ុនស៊ូមិញនេះខ្ញុំឃើញច្បាស់ណាស់ បងជូនហាបងស៊ូជាមនុស្សល្អមើលទៅគាត់ក៏មានអារម្មណ៍ល្អជាមួយបងដែរយល់ល្អ....»
«ឈប់! ឈប់ភ្លាម! ឆាប់បញ្ឈប់ការគិតផ្ដេសផ្ដាស់របស់ឯងភ្លាម»
«អត់ចង់!» ម៉ូឈីញញឹមហើយធ្វើមុខឌឺទៅរាងក្រាស់វិញ
«បានចឹងពេលក្រុមបងចេញបទថ្មីបងឈប់ផ្ញើរសំលេងជុងហ្គុកឲ្យឯងស្ដាប់មុនទៀតហើយ រួមទាំងសកម្មភាពគួរឲ្យស្រលាញ់របស់គេដែល»
«បង! ហុឺយ... ទៅហើយមិននៅឈ្លោះនាំតែខាតទឹកមាត់ទេ» ម៉ូឈីពេបមាត់រួចក៏ដើរចេញទៅបាត់តែកឈប់នៅមាត់ទ្វារងាកមកញញឺមដាក់ណាមជូន
«សារភាពទៅថាបងស្រលាញ់បងអ៊ុនស៊ូ ប្រយ័ត្នគេយកបាត់ណា ...!» និយាយរួចនាងតូចក៏ប្រញាប់បើកទ្វាររត់ចេញទៅបាត់តានៅយូរក្បាលមេក្រូហោះឡូវហើយ
«លី ម៉ូឈី!» ណមជូនខឹងផងហួសចិត្តអស់សំណើចផង
YOU ARE READING
គូស្នេហ៍ឆ្នាស់ឆ្នើម «ចប់» ✔️
Fanfictionនិយាយពីក្មេងស្រីដែលមានក្ដីស្រមៃចង់ក្លាយតារា មិនត្រឹមតែប៉ុណ្ណឹងនៅចង់ក្លាយជាចំណែកបេះដូងរបស់ ចន ជុងហ្គុក សមាជិកកូនពៅរបស់ក្រុមតារាចម្រៀងលំដាប់ពិលោកទៀត តើរឿងដ៏សែនពិបាកកម្រកនឹងកើតឡើងនេះអាចទៅរួចទេ? អាចទេពីអ្នកគាំទ្រធម្មតាម្នាក់ក្លាយទៅជាប្រពន្ធរបស់តារាកំពូល...