ជុងហ្គុកនឹងម៉ូឈីបងអង្គុយញាំអាហារនៅសួនច្បារក្រោយអាគារយ៉ាងផ្អែមល្ហែម
«អូនពូកែររកកន្លែងមែន»
«ធម្មតាទេ.... អូនឃើញទីនេះស្ងាត់ល្អថែមទាំងទេសភាពក៏ស្អាតចឹងហើយក៏បបួលបងមកភីចនិកជាមួយគ្នាទៅ»
«អូនពូកែណាស់ មើលបងមើលៗមានអីខ្លះ» ជុងហ្គុកដកប្រអប់ដាក់អាហារមកមើល
«អូ! ទំនងដល់ហើយ អូនធ្វើមែនទេ?»
«ត្រូវហើយ បងកុំប្រាប់ណាថាមិនជឿ»
«អត់ទេ... បងជឿឃើញក្នុងវីឌីអូរបស់ក្រុម Royal-K អូនឧស្សាហ៍ធ្វើម្ហូប រូបរាងស្អាតចឹងតើរសជាតិឆ្ងាញ់ឬអត់ន៎» និយាយចប់នាយងាកទៅមើលម៉ូឈី នាងតូចញញឹមរួចចាប់គីមបាបបញ្ចុកជុងហ្គុក
«យ៉ាងមិច? ឆ្ងាញ់ទេ?»
«ឆ្ងាញ់រកអ្វីប្រៀបមិនបានទេ សុំមួយម៉ាត់ទៀតមក» ម៉ូឈីមិនប្រកែកក៏ចាប់អាហារបញ្ចុកជុងហ្គុករហូតដល់អស់
«អូ! អូនដល់ម៉ោងទៅហាត់បន្ដហើយ បងញាំតាមសម្រួលចុះ» រៀបនឹងចាកចេញជុងហ្គុកចាប់ដៃនាងជាប់
«ឈប់សិន ឲ្យបងថើបអូនសិនចាប់ទៅ»
«អត់ទេ.... បើមានគេឃើញគិតយ៉ាងមិច យល់ថាបីខែតិចពេកឬ ចង់ឲ្យអូនទៅថតកម្មវិធីគូរស្នេហ៍ទៀតហ៎!»
«បានៗមិនថើបក៏បានទៅចុះ» ជុងហ្គុកប្រលែងដៃម៉ូឈីឲ្យទៅគេ ញាំឆ្អែតក៏បិទភ្នែកគេងសម្រាកលើស្មៅបន្ដិចទៅសម្រឹបជើងបោះជាន់លើស្មៅម្ដងមួយជំហានៗ ជុងហ្គុកលឺហើយក៏ញញឹមចុងមាត់ ដៃតូចស្រឡូនលូកមកប៉ះផ្ទៃមុខរបស់ជុងហ្គុក តែមិនទាន់ប៉ះផងក៏ត្រូវជុងហ្គុកចាប់កដៃហើយទាញកាយតូចស្រាលដូចសំលីមកនៅពីក្រោមខ្លួន
«ក្មេងកំហូតគិតថាបងមិនដឹងឬ»
«ជុងហ្គុក!» សំលេងនេះគ្រាន់តែជុងហ្គុកលឺភ្លាមគេក៏ប្រញាប់បើកភ្ញាក់នឹងវត្តមានរបស់តេរីម គេប្រញាប់ងើបចេញ
«ហ្គុក! អូនមានរឿងនិយាយជាមួយបង» យេរីមស្ទុះទៅស្ទាក់ផ្លូវជុងហ្គុកឃាត់មិនឲ្យនាយទៅ
«យើងគ្មានស្អីនិយាយគ្នាទេ ថយចេញ!» ជុងហ្គុកដើរបុកស្មាររបស់យេរីម
«ដោយសារលី ម៉ូឈីនោះមែនទេ» រាងក្រាស់ឈប់គាំងពេលលឺយេរីមនិយាយពីម៉ូឈី គេក៏ងាកក្រោយមកមើលនាង
«នាងដឹង?»
«គឺដឹង តាំងពីលោកនាំនាងទៅប៊ូសានមកម្ល៉េះមើលទៅស្រលាញ់គ្នាណាស់ហើយ លោកមិនងាយនាំមនុស្សស្រីទៅបង្ហាញប៉ាម៉ាក់ទេ»
«ចឹងថ្ងៃនោះនាងទៅហាងរបស់ប្អូនបងសូរ៉ាមែន នាងមកវិញមានបំណងអី បំបែកបំបាក់មិត្តភាពពួកយើងមិនអស់ចិត្តឬ?»
«ជុង! មិនមែនចឹងទេការពិតថ្ងៃនោះ ខ្ញុំអាចបកស្រាយបាន បងស្ដាប់អូនបកស្រាយតិចបានទេ»
«រវាងពួកយើងគ្មានអីបកស្រាយទេនាងកុំមករញ៉េរញ៉ៃជាមួយជីវិតខ្ញុំ ហាមទំលាយការពិតពីស្នេហាលួចលាក់របស់ខ្ញុំនឹងម៉ូឈីមិនចឹងកុំថាខ្ញុំអាក្រក់» ជុងហ្គុកសម្លក់ម៉ូឈីរួចនាងក៏ចាកចេញទៅបាត់ទៅ
«ជុងហ្គុក! ហុឺយ! បងជាអ្នកព្រងើយដាក់ខ្ញុំបានចាំមើលខ្ញុំនឹងធ្វើឲ្យបងត្រលប់មករកខ្ញុំវិញដោយខ្លួនឯង» យេរីមស្បថចំពោះខ្លួនឯងដោយសម្លឹងមើលដំណើរចាកចេញរបស់ជុងហ្គុក
YOU ARE READING
គូស្នេហ៍ឆ្នាស់ឆ្នើម «ចប់» ✔️
Fanficនិយាយពីក្មេងស្រីដែលមានក្ដីស្រមៃចង់ក្លាយតារា មិនត្រឹមតែប៉ុណ្ណឹងនៅចង់ក្លាយជាចំណែកបេះដូងរបស់ ចន ជុងហ្គុក សមាជិកកូនពៅរបស់ក្រុមតារាចម្រៀងលំដាប់ពិលោកទៀត តើរឿងដ៏សែនពិបាកកម្រកនឹងកើតឡើងនេះអាចទៅរួចទេ? អាចទេពីអ្នកគាំទ្រធម្មតាម្នាក់ក្លាយទៅជាប្រពន្ធរបស់តារាកំពូល...