«ហុឹម!»
«ម៉ូឈីអូនដឹងខ្លួនហើយ»
«ម៉ាកមិចក៏បងនៅទីនេះ? ហើយខ្ញុំនៅឯណា?» នាងតូចសម្លឹងមើលជុំវិញទាំងអារម្មណ៍ស្រពិចស្រពិលនៅវិលៗនៅឡើយ
«អូនសន្លប់ក្នុងផ្ទះបាយបងក៏នាងអូនមកមន្ទីពេទ្យទៅ»
«បងរកខ្ញុំឃើញដោយរបៀបណា?»
«បងជូន ប្រាប់បង»
«បងជូន ចំមែនហើយ»
«កុំបន្ទោសគាត់អី បើជាបង បងក៏ធ្វើចឹង បងប្រុសអូនបារម្មណ៍ពីអូនណាស់ ថ្ងៃក្រោយកុំបាត់ខ្លួនចឹងទៀតបានអត់» ម៉ាកចាប់ដៃរបស់ម៉ូឈីយ៉ាងណែន ទឹកមុខបង្ហាញថាគេបារម្មណ៍ពីនាងខ្លាំង
«អូនសុំទោស អូនធ្វើឲ្យបងខូចចិត្តមកច្រើនហើយ បងនៅតែមិនទុកអូនចោល អូនមិមសមឲ្យបងល្អចំពោះអូនចឹងទេ» ម៉ូឈីដកដៃចេញពីម៉ាកហើយនិយាយដោយរអៀសចិត្ត
«អត់ទេ បងមិនដែលប្រកាន់នឹងអូនឡើយ»
«បងសមនឹងជួបមនុស្សដែលល្អជាងអូន»
«តែបេះដូងបងត្រូវអូនយកទៅបាត់ហើយ» លឺបែបនេះម៉ូឈីក៏មិនដឹងនិយាយយ៉ាងមិចបានត្រឹមនៅស្ងៀមហើយស្របតាមម៉ាក រាងក្រាស់ឃើញនាងធូរស្បើយបន្ដិចគេក៏ចាប់ផ្ដើមសួរនាំពីមូលហេតុដែលនាងក្លាយជាបែបនេះ«មែនហើយអូនចាប់ផ្ដើមលេបថ្នាំរំងាប់អារម្មណ៍តាំងពីពរលណា?» ម៉ូឈីស្ងាត់បន្ដិចនាងសម្រួលអាម្មតណ៍មុននឹងតប
«ប្រាំមុនក្រោយពេលអូនចាកចេញពីសិល្បៈ ពេលអូនសម្រាលឈីយ៉ូហើយ អូនចាប់ផ្ដើមមានសម្ពោធ សុបិន្ដអាក្រក់តែងតែផុសឡើងក្នុងខួរក្បាលរបស់អូន ជាពិសេសរូបភាពដែលជុងហ្គុកបំពានអូន មានពេលមួយនោះអូនពិតជាស្អប់ខ្ពើមខ្លួនឯងណាស់រហូតស្ទើរតែបញ្ចប់ជីវិតខ្លួនឯង តែអូនក៏គិតឡើងវិញម្ដងទៀត នោះគឺអូនមិនអាចធ្វើចឹងទេ យ៉ូយ៉ូនៅជាទារកនៅឡើយមិនអាចឃោរឃៅរបោះបង់នាងចោលទេ អូនចាប់ផ្ដើមទៅជួបពេទ្យហើយលេបថ្នាំតាមការកំណត់ ដើមឡើយគឺមិនអីទេ តែពេលអូនជួបជុងហ្គុកម្ដងទៀតហើយពេលនឹកដល់គេយកយ៉ូយ៉ូចេញពីអូន អូនពិតជាខ្លាចខ្លាំងណាស់»
«ម៉ូឈី អូនឆ្លងកាត់រឿងលំបាកមកច្រើនណាស់ បំភ្លេចគ្រប់យ៉ាងមិនល្អ ហើយទុកឱកាសមួយឲ្យបងបានទេ ឲ្យបងបានមើលថែរអូននៅជីវិតចុងក្រោយបានទេ» ម៉ាកព្យាយាមនិយាយអង្វរដោយសង្ឃឹមថាម៉ូឈីនឹងយល់ព្រម
«...» ម៉ូឈីនៅស្ងៀមបន្ដិច ក្រោយមកប៉ុស៍្ដទូរទស្សន៍ក៏ចាក់ផ្សាយពីបទសំភាស៍របស់ជុងហ្គុក នាងក៏សម្លឹងមើលយ៉ាងស្ងៀមស្ងាត់
YOU ARE READING
គូស្នេហ៍ឆ្នាស់ឆ្នើម «ចប់» ✔️
Fanfictionនិយាយពីក្មេងស្រីដែលមានក្ដីស្រមៃចង់ក្លាយតារា មិនត្រឹមតែប៉ុណ្ណឹងនៅចង់ក្លាយជាចំណែកបេះដូងរបស់ ចន ជុងហ្គុក សមាជិកកូនពៅរបស់ក្រុមតារាចម្រៀងលំដាប់ពិលោកទៀត តើរឿងដ៏សែនពិបាកកម្រកនឹងកើតឡើងនេះអាចទៅរួចទេ? អាចទេពីអ្នកគាំទ្រធម្មតាម្នាក់ក្លាយទៅជាប្រពន្ធរបស់តារាកំពូល...