ភាគទី ០៩

316 10 1
                                    

ឡានបានឈប់នៅចំណតរថភ្លើងរាងក្រាស់ចាប់អូសដៃនាងតូចទៅឡើងរថភ្លើងពួកគេពាក់ម៉ាស់និងមួកបិទជិតចឹងគ្មានអ្នកណាចាប់អារម្មណ៍ទេ ម្យ៉ាងទៀតជុងហ្គុកបានទិញទូរថភ្លើងមួដាច់តែឯងជាលក្ខណៈឯកជនទៀតផងក្នុងទូរនោះមានតែគេនិងម៉ូឈីប៉ុណ្ណោះ
«វ៉ាវ! ខ្ញុំមិនដែលជិះរថភ្លើងពីមុនមកទេ ទេសភាពពិតជាស្អាតណាស់» ម៉ូឈីនាងរំភើបស្ទើរហោះទៅហើយ នាងរត់ចុះរត់ឡើងពេញបន្ទប់ទៅហើយ
«អូ! មែនហើយពួកយើងទៅណា? សុខៗលោកនាំខ្ញុំចេញក្រៅហើយជិះរថភ្លើងទៀត នេះខ្ញុំមិនទាន់ប្រាប់បងៗមួយម៉ាត់ទេ លោកមានបំណងអី?» ម៉ូឈីគិតក្នុងចិត្តថាជុងហ្គុកប្លែកៗមិនប្រក្រតីនាងសួរនាំទាំងភិតភ័យក្នុងចិត្តតែសំបកក្រៅប្រឹងធ្វើជារឹងមាំកុំឲ្យជុងហ្គុកចាប់ចំណុចខ្សោយបាន
«នេះក្នុងចិត្តនាងខ្ញុំជាមនុស្សអាក្រក់រហូតមែនទេ?» ជុងហ្គុកហួសចិត្តនេះគេខំបំណងល្អនាំមកដើរលែងតែមានណាត្រូវនាងតូចសង្ស័យថាជាមនុស្សរោគចិត្ត ពួកចាប់ជំរិតទៅវិញ
«មិនបានទេខ្ញុំត្រូវរត់ ហ្អាយ! លេងខ្ញុំ! លោកចង់ធ្វើអី?» ម៉ូឈីប្រុងនឹងបើកទ្វាររត់ចេញតែនាងត្រូវជុងហ្គុកចាប់ឱបជាប់ ដឹងស្រាប់ហើយនាងមាឌតូច ហើយទាបជាងជុងហ្គុកខ្លាំងបែបនេះនាងមិចនឹងអាចគេចផុតពីជុងហ្គុកនោះ
«នាងនេះរឹងក្បាលដល់ហើយ និយាយមិនចេះស្ដាប់កុំមកបង្ខំឲ្យខ្ញុំប្រើធម៌ក្ដៅមិនដល់ពេលនោះចឹងកុំថាខ្ញុំរោគចិត្តឲ្យសោះណា»
«បើលោកមិនប្រាប់ផង លោកនិងខ្ញុំមិនដែលត្រូវគ្នាផងសុខៗលោលចិត្តល្អចឹង សម្រាប់ខ្ញុំវាខុសប្រក្រតី»
«ខ្ញុំនឹងមិនធ្វើអីនាងឡើយបើនាងស្ដាប់តាមខ្ញុំនោះ»
«ចឹងបើខ្ញុំ....»
«វាលើសពីថើបទៅទៀត....» លឺចឹងម៉ូឈីក៏រត់ទៅអង្គុយយ៉ាងស្ងៀមស្ងាត់ងាកមើលទេសភាព ដោយមើលយូរៗទៅនាងមានអារម្មណ៍ថាងងុយគេងក៏គេងលក់ដោយមិនដឹងខ្លួនជុងហ្គុកស្ទុះរត់ទៅទ្រនាងកុំឲ្យបោកក្បាលនឹងកៅអី នាយដាក់នាងតូចឲ្យគេងផ្អែកលើស្មារខ្លួន

រយៈពេលបីម៉ោងក្រោយមករថភ្លើងក៏មកដល់ខេត្តប៊ូសានជុងហ្គុកឃើញនាងតូចគេងលក់ស្កប់ស្កល់ នាយមិនដាស់តែក៏លើបីនាងចូលឡានមួយទៀតបើកចេញពីចំណតរថភ្លើងសំដៅទៅកាន់ភោជនីយដ្ឋានមួយ

គូស្នេហ៍ឆ្នាស់ឆ្នើម «ចប់» ✔️Where stories live. Discover now