ជុងហ្គុកបីម៉ូឈីមកដល់បន្ទប់ គេដាក់នាងឲ្យអង្គុយថ្នមៗ នាយដើរទៅយកប្រអប់ថ្នាំមកអង្គុយក្បែរគ្រែ
«យកមកធ្វើអី លោកត្រូវរបួសហេ!» ម៉ូឈីធ្វើមុខងើយឆ្ងល់រាងក្រាស់មិននិយាយតែក៏ចាប់ដៃស្ដាំនាងតូចលើកបង្ហាញសមីខ្លួន
«ដៃអូនរបួសឡើងចេញឈាមហើយមានដឹងខ្លួនអត់»
«ឈាម? នេះ... នេះកើតឡើងដោយរបៀបណា?» ម៉ូឈីភ្ញាក់ផ្អើលពេល ឃើញដៃខ្លួនរបួសចេញឈាម
«មិញនេះវាយជាមួយស្រីបងមិនដកដៃទេន៎!» និយាយត្រឹមនេះនាងក៏នឹកឃើញថានោះជារបួសក្រចករបស់ឆេឌីនិងរ៉ូណា
«លោកឡូវមានស្រីមកតាមដល់លើកោះទៀត ពីមុនធ្លាប់នាំមកទីនេះឬ? អួយ! តិចៗឈឺណាស់» លឺសំដីរបស់ម៉ូឈីហើយក៏ជ្រុលដៃចាក់ទឹកអាកុលស្រោចរបួស
«បងៗ សុំទោស»
«ឲ្យមកខ្ញុំ ខ្ញុំធ្វើខ្លួនឯង»
«កុំរឹងរួស ឲ្យបងធ្វើមិនចឹងប្រយ័ត្នបងរំលោភអូនទាំងឈឺ»
«ធ្វើទៅស្មានតែខ្ញុំខ្លាច លោកមានតែប៉ុណ្ណឹងទេ» ម៉ូឈីនិយាយឌឺដងទៅវិញ ឲ្យតែមានរឿងលើកណាក៏ជុងហ្គុកធ្វើចឹងដែរ
«ប្រយ័ត្នបងធ្វើមែន...»
«ឆឺស! គិតថាខ្ញុំខ្លាច... ហេ! ៗ ធ្វើអី» រុំរបួសចប់ជុងហ្គុកក៏ស្ទុះមកទ្រោបពីលើកកាយតូច ម៉ូឈីចាប់ផ្ដើមភ័យឡើងសរភ្នែក
«ក្រែងមុននេះឲ្យបងធ្វើតាមចិត្តហេ»
«អ្នក...អ្នកណានិយាយលោកស្ដាប់ច្រលំទេដឹង»
«បងមិនច្រលំទេ ត្រចៀកបងស្ដាប់ច្បាស់ណាស់» មិននិយាយតែមាត់តែនាយក៏ចាប់ផ្ដើមប្រលេះឡេវអាវនាងតូចម្ដងមួយគ្រាប់ៗ
«ឆ្មា! ក្រែងលោកថាមានឆ្មារឬ ឯណា? វានៅឯណា?»
«ឆ្មារនៅចំពោះមុខបងហើយតើ»
«ចង់ថាខ្ញុំជាឆ្មារ? ហុឺយ! រោគចិត្ត អាមនុស្សឆ្គួត លែងមើល ចេញ!» ម៉ូឈីប្រឹងរើបំរាស់តែក្រោយមកជុងហ្គុកក៏ឈប់ហើយងើបចេញពីកាយតូច
«ថ្ងៃនេះបងអារម្មណ៍ល្អបងមិនធ្វើទេ ងើបមកទៅមុជទឹករួចបងនាំអូនទៅក្រៅ»
«លោកចេញទៅខ្ញុំទៅមុជខ្លួនឯង»
«អូនរបួស ចាំបងមុជឲ្យ»
«អត់ទេលោកឯងទុកចិត្តមិនបាន»
«កុំនិយាយធ្វើដូចបងមិនដែលឃើញរាងកាយអូនមើល ដឹងអត់បងឃើញឡើងបិទភ្នែកគូររូបចេញទៅហើយ»
«ឡប់សតិ... រោគចិត្តដល់ដំណាក់កាលធ្ងន់ធ្ងរហើយ ត្រូវការឲ្យខ្ញុំតេហៅពេទ្យឆ្គួតមកយកអត់»
«ចង់ថាបងវិកលចរឹក» ជុងហ្គុកចង្អុលខ្លួនឯងធ្វើមុខស្លើរៗ
«ខ្ចិលនិយាយជាមួយមនុស្សវិកលចរឹក» ម៉ូឈីក្រវីក្បាលហើយដើរទៅបន្ទប់ទឹកបិទទ្វារមុជទឹកបាត់ទៅ មួយសន្ទុះនាងចេញមកវិញក៏ឃើញថារាងក្រាស់នៅអង្គុយលើសាឡុងក្នុងបន្ទប់ចុតថែបប្ល៊ែកយ៉ាងយកចិត្តទុកដាក់
«នេះលោកមិនទាន់ចេញទៅទៀត» នាងតូចដើរចេញមកដោយជូតសក់ដែលសើម
«បន្ទប់បងឲ្យបងចេញយ៉ាងមិច»
«បន្ទប់លោកឯងតែខ្ញុំអ្នកគេង ចឹងវាជាបន្ទប់ខ្ញុំហើយ» នាងតូចដើរមកតុសំអាងហើយទាញម៉ាសុីនផ្លុំសក់ចេញមកតែក៏ត្រូវជុងហ្គុកកញ្ឆក់យកពីដៃនាង
«លោកចង់ធ្វើស្អី?» ម៉ូឈីងាកទៅសម្លក់រាងក្រាស់
«ដៃអូនរបួសណា បងជួយផ្លុំសក់ឲ្យ កុំរឹងតិចបងរំលោភអូនយកកូនមួយទៀតទៅ» ឃើញនាងតូចរកតមាត់ជុងហ្គុកក៏បន្ថែមគំរាម
«មួយម៉ាត់រំលោភ ពីរម៉ាត់រំលោភខ្ញុំនឹងជាតុក្ដតាបម្រើតណ្ហាមែន» ម៉ូឈីរអ៊ូរតិចៗ ដោយមិនដឹងធ្វើមិចមានតែងាកមកមើលកញ្ចក់ទាំងមុខមិនរីក ជុងហ្គុកឃើញហើយក៏លួចសើចព្រោះតែខ្នាញ់នឹងមុខខឹងបែបខ្យូតៗរបស់ម៉ូឈីពេក
«ចេះនៅស្ងៀមចឹងទៅបងមិនបាច់ហត់»
«....» ម៉ូឈីមិនតបពេលរាងក្រាស់ផ្លុំសក់រួច នាងក៏ងើបទៅយកសំលៀកបំពាក់ដើរចូលបន្ទប់ទឹកផ្លាស់ទាំងមុខក្រង៉ូវ ជុងហ្គុកតាមសម្លឹងមើលសកម្មភាពរបស់ម៉ូឈីដោយស្នាមញញឹមនិងក្រវីក្បាលហួសចិត្ត
YOU ARE READING
គូស្នេហ៍ឆ្នាស់ឆ្នើម «ចប់» ✔️
Fanfictionនិយាយពីក្មេងស្រីដែលមានក្ដីស្រមៃចង់ក្លាយតារា មិនត្រឹមតែប៉ុណ្ណឹងនៅចង់ក្លាយជាចំណែកបេះដូងរបស់ ចន ជុងហ្គុក សមាជិកកូនពៅរបស់ក្រុមតារាចម្រៀងលំដាប់ពិលោកទៀត តើរឿងដ៏សែនពិបាកកម្រកនឹងកើតឡើងនេះអាចទៅរួចទេ? អាចទេពីអ្នកគាំទ្រធម្មតាម្នាក់ក្លាយទៅជាប្រពន្ធរបស់តារាកំពូល...