ភាគទី ៤៦

187 5 1
                                    

ជុងហ្គុក ម៉ាកនិងជេហ្យុនរកកន្លែងនិយាយគ្នាស្ងាត់ៗ ថែមទាំងមានអង្គរក្សការពារទៀត
«ឯង! ឆ្លើយមកតារាស្រីនោះជាម៉ូឈីមែន» ជុងហ្គុកនិយាយបែបសម្លុតៗទៅម៉ាក
«បើមែនតើមិច?» ម៉ាកមិនខ្លាចនឹងឆ្លើយត្រង់ៗ ជុងហ្គុកគេមិនភ្ញាក់ផ្អើលទេ តែជេហ្យុនវិញឡើងឈ្លុកទឹក
«មិចចឹង នេះកើតឡើងដោយរបៀបណា?» ជេហ្យុន
«បីឆ្នាំមុន ខ្ញុំទៅរកម៉ូឈីតែនាងមិននៅ សំណាងល្អខ្ញុំដាក់ GPS ក្នុងខ្សែកនាង បងដឹងទេបើខ្ញុំយឺតតែបន្ដិចនោះខ្ញុំនឹងលែងបានឃើញនាងរហូត»
«អ្នកណា?»
«ខ្ញុំមិនដឹងថាអ្នកណា តែខ្ញុំដឹងច្បាស់ម្នាក់នោះជាយេរីមនឹងហើយ នាងហែកគុករត់ចេញមកសម្លាប់ម៉ូឈី បងមិនឃើញរូបរាងម៉ូឈីនៅថ្ងៃនោះទេ ដើមទ្រូងជាប់កាំបិទប្រឹងរត់ចេញមកពីក្នុងព្រៃ នាងតស៊ូខ្លាំងណាស់ បងដឹងថាខ្ញុំឈឺចាប់ប៉ុណ្ណាទេ នាងសន្លប់អស់បីឆ្នាំពេលនាងដឹងខ្លួននាងក៏បាត់ការចងចាំ តែនាងចងចាំតែខ្ញុំ ខ្ញុំសប្បាយចិត្តណាស់ចឹងហើយខ្ញុំសន្យានឹងខ្លួនឯងថាខ្ញុំនឹងមិនឲ្យនាងជួបរឿងបែបនោះទៀតឡើយ»
«ឯងចង់ការពារនាងមិចក៏ឲ្យនាងច្រៀងម្ដងទៀត»
«វាជាក្ដីស្រមៃនាង ខ្ញុំមិនចង់បំផ្លាញ់ក្ដីស្រមៃរបស់មនុស្សស្រីដែលខ្ញុំស្រលាញ់ទេ»
«តែឯងបំបែកបំបាក់គ្រួសារគេ ឯងបំបែកនាងចេញពីកូនរបស់នាង»
«ហុឹស! បំបែកបំបាក់ ខ្ញុំថាអ្នកបំបែកបំបាក់នោះជាបងខ្លួនឯងទេ បងការពារនាងមិនល្អធ្វើឲ្យនាងស្ទើរស្លាប់ស្ទើររស់ម្ដងហើយម្ដងទៀត ឈប់ត្រឹមនឹងទៅ ម៉ូឈីមានជីវិតថ្មីហើយកុំមករញ៉ែរញ៉ៃជាមួយនាងទៀត មិនចឹងកុំបន្ទោសថាខ្ញុំអាក្រក់ ម្ដងនេះខ្ញុំមិននៅស្ងៀមទៀតឡើយ ទោះស្លាប់ក៏ខ្ញុំមិនឲ្យនាងចងចាំរឿងពីមុនឡើយ»
«យើងមិនព្រម... ម៉ូឈីជារបស់យើង» ជុងហ្គុកចាប់ក្របួចកអាវម៉ាក
«បងអស់សិទ្ធិហើយ» ម៉ាកតបដោយស្នាមញញឹមឌឺទៅកាន់ជុងហ្គុក រាងក្រាស់អត់មិនបានក៏រុុញម៉ាកមួយទំហឹងធ្វើឲ្យម៉ាកប៉ះនឹងជ្រុងឈើរបួសហូរឈាមបន្ដិច
«របស់យើងយ៉ាងណានៅតែជារបស់យើង ឯងចង់មកដណ្ដើមយើងនឹងមិនលើកលែងឲ្យឯងឡើយ» និយាយរួចជុងហ្គុកក៏ចាកចេញទៅបាត់ទៅ ចំណែកម៉ាកដឹងថាម៉ូឈីសន្លប់ក៏ប្រញាប់មកមើលភ្លាមនៅផ្ទះរបស់នាង

គូស្នេហ៍ឆ្នាស់ឆ្នើម «ចប់» ✔️Where stories live. Discover now