ភាគទី ០៦

348 9 0
                                    

   ក្រោយពីប្រគុំតន្រី្ដ Music Bank បានបញ្ចប់ក្រុម BTS ក៏ដល់ពេលទៅ ប្រគុំតន្រ្ដីក្រៅប្រទេស ម៉ូឈីមករៀនធម្មតាតែថាមួយរយៈនេះនាងស្រស់ស្រាយតាមធម្មតា
   «មួយរយៈនេះឃើញនាងអារម្មណ៍ល្អដល់ហើយ» ម៉ាកដើរមកអង្គុយក្បែរម៉ូឈីដែលពេលនេះពួកគេនៅកន្លែងហែលទឹក ម៉ាកហុចទឹកដោះគោចេកឲ្យទៅនាងញាំ
   «អរគុណ!» នាងញញឹមទទួលយកពីដៃម៉ាក
   «ប្រាប់បានអត់ថាមានរឿងអីបានសប្បាយចិត្តចឹង»
   «គឺចេះទេលោកស្គាល់ចន ជុងហ្គុកអត់»
   «សិស្សច្បងជុងហ្គុកសមាជិក BTS នឹងមែន»
   «នឹងហើយអាបុិកនឹង»
   «មិចម៉ូឈីហៅគាត់ចឹង»
   «មកពីគាត់ចេះតែរករឿងខ្ញុំជួបលើកណាក៏ឈ្លោះរករឿងខ្ញុំដែរ» ម៉ូឈីនិយាយរៀបរាប់កាយវិញទឹកមុខខឹងរបស់នាងធ្វើឲ្យម៉ាកសើច
   «ហាសហាស!»
   «លោកសើចអី?» ម៉ូឈីបន្ដរក្សាទឹកមុខដដែលហើយងាកមកសម្លក់ម៉ាក
   «នាងដឹងខ្លួនទេថាពេលនាងខឹងពិតជាគួរឲ្យស្រលាញ់ណាស់»
   «លោកក៏គិតចឹងដែរ... អត់ទេគ្មានអ្នកណាខឹងគួរឲ្យស្រលាញ់ទេកុហក»
   «ពិតណានាងជាឧទាហរណ៍ស្ដែងៗ»
   «នាងៗ! លោកប្អូនខ្ញុំ ៦ ខែមកហៅខ្ញុំស្មើរបានយ៉ាងមិច»
   «តូចជាងខ្ញុំចង់ឲ្យហៅថាបងស្រីឬ»
   «ត្រូវតែចឹងឆាប់ហើយបងស្រីភ្លាម» ម៉ាកប្រឹងទប់សំណើចពេលម៉ូឈីនិយាយបញ្ជារខ្លួន
   «ឲ្យលឿន លី ម៉ាក!»
   «បាទបងស្រី»
   «ល្អ! ពួកយើងទៅវិញ» ម៉ូឈីក្រាកឈរបំណងត្រលប់ទៅថ្នាក់វិញតែមិនប្រយ័ត្នក៏រអិលដួលធ្លាក់ទៅក្នុងទឹកចំកន្លែងជ្រៅបំផុតទៀត

    ព្រូង!
    «ម៉ូឈី!» ម៉ាកមិនគិតច្រើននាយក៏ប្រញាប់លោតចូលទៅជួយម៉ូឈីភ្លាម
    «ដឹងខ្លួនឡើងម៉ូឈី!» នាយស្រង់នាងមកលើគោកតែដោយសារម៉ូឈីផឹកទឹកច្រើនពេកក៏សន្លប់បាត់ម៉ាកធ្វើចលនាបេះដូងឲ្យនាងខ្ចាក់ទឹកចេញមកវិញ
    «គិតយ៉ាងមិចទៅ ណ្ហើយ! ដើម្បីជីវិតមនុស្ស សុំទោសណាម៉ូឈី!» ម៉ាកភ័យពេកក៏ឱនទៅភ្លុំខ្យល់តាមមាត់របស់ម៉ូឈី ទីបំផុតនាងក៏ដឹងខ្លួនខ្ចាក់ទឹកចេញមកវិញ

   ខឹក! ខឹក!
   «ម៉ូឈី!»
   «ម៉ាក!» នាងបើកភ្នែកបានបន្ដិចក៏សន្លប់ទៅវិញ ម៉ាកលើកបីនាងចាកចេញទៅបន្ទប់សង្រ្គោះនៅក្នុងសាលាសិន

គូស្នេហ៍ឆ្នាស់ឆ្នើម «ចប់» ✔️Where stories live. Discover now