ភាគទី ១៨ + ១៩

296 12 0
                                    

   ព្រះអាទិត្យរះឡើងបញ្ចេញពន្លឺចាំងចូលមកតាមបង្អួចប៉ះនឹងផ្ទៃមុខរបស់រាងក្រាស់ដែលកំពុងតែគេងឲ្យភ្ញាក់ឡើង កែវភ្នែកបើកឡើងយឺតៗ ស្របពេលដែលដៃស្ដាំលើកឡើងបាំងពន្លឺកុំឲ្យប៉ះនឹងកាយតូចដែលកំពុងតែគេងក្នុងរង្វង់ដៃរបស់ខ្លួន

    ក្រាក!
    សំលេងទ្វារបានបើកឡើងក៏ឃើញថាជាសមាជិក Royal-K ម្នាក់ៗគាំងជាប់ពេលឃើញជុងហ្គុកនិងម៉ូឈីគេងលើគ្រែតែមួយ
    «ឆេរីន! ទះយើងមួយដៃនេះយើងយល់សប់ហេ!»
    ផ្លាច់!
    «នាងរីននេះទះមែន! លេងចង់រស់ហើយ» ជីនស៊ូស្រែកថាឲ្យប្អូនពេលសុីមួយកំផ្លៀងដែលធ្វើឲ្យសំលេងឡូឡារបស់ពួកគេលឺដល់ម៉ូឈី នាងតូចពេលឃើញថាជាបងៗអៀនពេកណាខ្លាចបែកការក៏រុញធាក់ទំលាក់ជុងហ្គុកពីលើគ្រែ
    «អូយ! ឈី... មិចមកធាក់បងចឹង អូយ! ចង្កេះខ្ញុំ» ជុងហ្គុកត្រូវរមៀលធ្លាក់ពីលើគ្រែ ម៉ូឈីស្លន់ពេកក៏ប្រញាប់ហាមាត់ស្ដីឲ្យជុងហ្គុកទាំងព្រលឹម
    «មនុស្សរោគចិត្តអ្នកណាឲ្យលោកឯងមកគេទីនេះ បងជីនស៊ូ បងឆេរីន បងស៊ូយ៉ុងមកល្អហើយឆាប់ដេញគេចេញទៅ» សំដីរបស់ម៉ូឈីធ្វើឲ្យបងៗងើយឆ្ងល់ ជាពិសេសជុងហ្គុកគេធ្វើខ្លួនអត់ត្រូវដូចគ្នា ដំដូងរកខឹងនឹងនាងតូចតែពេលឃើញម៉ូឈីព្រិចភ្នែកថែមទាំងព្យាយាមប្រាប់ខ្លួនថាមានមនុស្ស នាយងាកទៅមើលឃើញសមាជិករបស់ Royal-K នាយក៏ប្រពាប់ប្រែស្ថានការតាមម៉ូឈីដែរ
    «ស្រីឆ្នាស់ស្មានតែខ្ញុំចង់ឱបនាងហេ! យប់មិញនាងទេស្រែកហៅឈ្មោះខ្ញុំ ឃើញអាណិតក៏ឡើងទៅគេងឱបនាងទៅ គិតថាខ្ញុំស្រលាញ់ស្រីឆ្នាស់ដូចនាងអី...»
    «ខ្ញុំក៏គ្មានថ្ងៃស្រលាញ់មនុស្សប្រុសរោគចិត្តដូចជាលោកដែរ ចេញទៅអាទន្សោយរោគចិត្ត»
    «មិនបាច់ដេញទេ... ស្រីឆ្នាស់!» ជុងហ្គុកចាកចេញទៅទាំងខឹងធ្វើឲ្យឆេរីន ស៊ូយ៉ុងនិងជីនស៊ូត្រូវគាំង ចំហរមាត់ម្ដងទៀតចំពោះចរឹកប្រែប្រួលរបស់ជុងហ្គុកនិងម៉ូឈី
    «ទៅជាចឹងទៅ! មិញឃើញគេងឱបគ្នាសុខៗសោះឡូវមកឈ្លោះគ្នាទៀតហើយ?» សូយ៉ុង
    «ម៉ូឈី! ឯងមិនអីទេឬ?» ឆេរីនដើរមកសួរសុខទុក្ខប្អូន
    «ដើមឡើយមិនអីទេ តែឡូវគឺអី បង! ពេលណាខ្ញុំអាចចេញពីពេទ្យបាន» ម៉ូឈីចាប់ដៃជីនស៊ូហើយរអ៊ូដាក់នងៗ
    «បងអ៊ុនស៊ូនិងអ្នកគ្រប់គ្រងកំពុងធ្វើបែបបទចេញពីពេទ្យឲ្យឯងហើយ» ស៊ូយ៉ុង
    «យេ! ទីបំផុតបានទៅផ្ទះហើយ» ម៉ូឈីលោតចុះឡើងដូចកូនក្មេងទឹកមុខសប្បាយចិត្តជាខ្លាំងបងៗឃើញហើយបានត្រឹមហួសចិត្តក្រវីក្បាល

គូស្នេហ៍ឆ្នាស់ឆ្នើម «ចប់» ✔️Where stories live. Discover now