ភាគទី ២០

231 12 1
                                    

    /ផលិតកម្ម SM/
    ស្ថានភាពរបស់ម៉ាកពេលនេះមិនខុសពីជុងហ្គុកនិងម៉ូឈីទេ ត្រូវបានម្ចាស់ផលិតកម្មហៅទៅសួរនាំ គ្រាន់តែថាគេមិនសូវជាត្រូវមាត់ខ្លាំងដូចជុងហ្គុកនិងម៉ូឈី
    «ម៉ូឈីមិនមែនបែបនឹងទេ!»
    «បែបនឹងឬអត់យើងមិនដឹងទេ តែនេះវាធ្វើឲ្យប៉ះពាល់ដល់ហ្វេនដែលគាំទ្រ (ម៉ាកឈី) មិនបានទេម៉ាកគូររបស់ឯងនឹងម៉ូឈីកំពុងតែល្បីកុំឲ្យឱកាសនេះរំលងផុត យើងនឹងទំលាក់ព័ត៌មានដែលពួកឯងទាំងពីរនិងចូលកម្មវិធី We Got Married នៅថ្ងៃស្អែកនេះ»
    «តែម៉ូឈីមិនទាន់យល់ព្រមទេ» ម៉ាកបារម្ភខ្លាចម៉ូឈីរងសម្ពាធបង្ខំចិត្តធ្វើអ្វីដែលខ្លួនមិនចង់
    «ខ្ញុំយល់ព្រមហើយ» សំលេងតូចស្រទន់បន្លឺឡើងចំពេលដែលម៉ាកតវ៉ាជាមួយលោកលី
    «ម៉ូឈី? មិចក៏នៅទីនេះ» ម៉ាកភ្ញាក់ផ្អើលខ្លាំងពេលឃើញវត្ដមានរបស់ម៉ូឈីនៅផលិតកម្មរបស់ខ្លួន
    «ខ្ញុំមកនិយាយរឿងនេះនឹងឯង លោកលីខ្ញុំយល់ព្រមចូលកម្មវិធី We Got Married ជាមួយម៉ាក»
     «ឈី! កុំធ្វើបង្ខំ!» ម៉ាកចាប់ដៃរាងតូច ម៉ូឈីងាកមកមើលមុខម៉ាកហើយសម្លឹងកែវភ្នែកនាងចំៗមុននឹងឆ្លើយ
     «ខ្ញុំធ្វើវាដោយស្មាគ្រ័ចិត្តមិនបានបង្ខំ អរគុណដែលបារម្ភ» នាងតូចញញឹមទៅកាន់ម៉ាកវិញដែលធើ្វឲ្យម៉ាករៀងធូរចិត្តបន្ដិច
     «បានហើយម៉ាកឯងទៅវឹកហាត់បន្ដចុះ ម៉ូឈី! នាងនៅទីនេះហើយខ្ញុំចង់និយាយពីររឿងកម្មវិធីតិច» ម៉ូឈីមិនមាត់ម៉ាកក៏ចាកចេញដោយរៀងឆ្ងល់តិចដែរតែក៏ច្រាស់ការសង្ស័យចោលព្រោះថាលោកលីចង់និយាយពីរបៀបនៃការចូលរួមកម្មវិធី We Got Married

    «នាងច្រម៉្មក់មកពីបរទេសយូរហើយមិនឃើញចូលមកលែងយើងដែលជាពូសោះ» លោកលីនិយាយឡើងទាំងទឹកមុខខឹង
    «មកធ្វើអីនាំតែបែកធ្លាយប្រវត្ដិពិតដែលខ្ញុំជាក្មួយស្រីបង្កើតរបស់លោក លី ស៊ូម៉ានម្ចាស់ផលិតកម្មយក្សប្រចាំកូរ៉េខាងត្បូង»
    «យើងមិនយល់ទេផលិតកម្មយើងធំជាង Big Hit ដប់ដងមិចឯងទៅជ្រោកកោនផលិតកម្មតូចតាចដូចជា Big Hit ចឹង?»
    «ព្រោះខ្ញុំមិនចូលចិត្តប្រព័ន្ធគ្រប់គ្រង់ក្នុងផលិតកម្មលោកពូទេ ដាក់សម្ពាធ ពេលខ្លះលោកពូធ្វើជ្រុលចំពោះតារាដែលជ្រោកកោនក្រោយផលិតកម្មនេះ» ម៉ូឈីនិយាយមុខស្មើរហួសចិត្តនិយាយក្មួយស្រីនិយាយចេញមកបែបនេះ
     «នៅខឹងនឹងពូដែលមិនយកឯងមកចិញ្ជឹមមែនទេ»
     «ទេខ្ញុំមិនយករឿងអត់ប្រយោជន៍ចឹងមកគិតទេ លោកពូមិនប្រែប្រួលក្នុងភ្នែកលោកពូនៅតែមើលឃើញលុយជាធំបើមិនមែនដើម្បីម៉ាកខ្ញុំមិនចូលរួមកម្មវិធីនោះទេ»
    «ឯងស្រលាញ់ម៉ាកឬ?» ម៉ូឈីស្ងាត់បន្ដិចពេលលឺសំនួររបស់ពូ
    «ពួកយើងគ្រាន់តែជាមិត្តនឹងគ្នា ខ្ញុំមិនចង់ឲ្យមនុស្សល្អត្រូវពូបំផ្លាញអនាគត ខ្ញុំរវល់ណាស់គ្មានពេលនៅឈ្លោះជាមួយលោកពូទេ មើលថែរសុខភាពផងព្រោះខ្ញុំនៅទាន់ឈ្លោះជាមួយពូឲ្យបានយូរជាងនេះទៀត» មិនចាំឲ្យរៀងចំណាស់តបទាន់នាងក៏ចាកចេញទាំងទឹកមុខស្មើរលោកលី ញ៉ោចស្នាមញញឹមបន្ដិចហាក់សប្បាយចិត្តពេលក្មួយស្រីថាឲ្យ
    «ចរឹកអត់ខុសពីរប៉ារនស់ឯងសោះសំដីអាក្រក់តែបង្កប់ន័យព្រួយបារម្ភ» លោកលី

គូស្នេហ៍ឆ្នាស់ឆ្នើម «ចប់» ✔️Where stories live. Discover now