ពិធីជួបលៀងលក្ខណៈឯកជនមួយរបស់ផលិតកម្ម Bighit បានធ្វើឡើងនៅសណ្ឋាគារប្រណិតមួយក្នុងទីក្រុងសេអ៊ូល គ្រប់គ្នារីករាយណាស់លើកលេងតែជុងហ្គុកអង្គុយឆ្ងាយតែឯងផឹកស្រាធ្វើមិនដឹង
ជុងហ្គុកដើរគេចពីណាមជូនព្រោះតែនៅខឹងរឿងដែលណាមជូនទៅស្និតស្នាលជាមួយនឹង ម៉ូឈី
«មិចមកទីនេះម្នាក់ឯងចឹង»
«មិនទាក់ទងនឹងបងទេ»
«ជុងហ្គុក!» ណាមជូនចាប់ដៃរបស់ជុងហ្គុកតែត្រូវនាយក្រវៀសចេញ
«លេងខ្ញុំ... ខ្ញុំមិនយល់ហេតុអីគ្រប់គ្នាចូលចិត្តស្រីឆ្នាស់នោះនាងមានអីល្អទៅ? បងក៏ចឹងថ្ងៃមិញឱបគ្នាស្អិតណាស់យ៉ាងមិចទាក់ទងគ្នាហើយឬ?»
«ឯងយល់ច្រលំហើយការពិត...!»
«ការពិតនៅនឹងមុខច្បាស់ណាស់ពួកបងនៅជាមួយគ្នាហើយឬ ទើបស្អិតរមួតបែបនេះ»
«បិទមាត់ឯងទៅជុងហ្គុក នេះឯងគិតរឿងស្មោគគ្រោកបែបនេះដោយរបៀបណា» ណាមជូនស្រែកកំហកដាក់ជុងហ្គុកដៃម្ខាងចាប់ក្របួចកអាវរបស់នាយតៀបនឹងដាល់តែជុងហ្គុកបែរជាសើចចំអកនិយាយនិយាយសំដីឌឺដងទៅកាន់ណាមជូនវិញ
«ដាល់មក មិចមិនដាល់! ដើម្បីស្រីឆ្នាស់ចរឹកអន់នោះបងសុខចិត្តវាយខ្ញុំ» ណាមជូននៅស្ងៀមហើយប្រលែងអាវរបស់ជុងហ្គុកនិងទំលាក់ដៃចុះ
«ឯង... ឯងយល់ច្រលំហើយ»
«យល់ច្រលំឬ? ខ្ញុំឃើញផ្ទាល់ភ្នែកពួកបងឱបគ្នាលើដំបូលអាគារ នាងនេះចិត្តងាយឲ្យដៃជីមីនមិនគ្រប់ឡូវឲ្យដៃបងទៀត»
«បានហើយ ជុងហ្គុកល្មមៗប៉ុណ្ណឹងបានទេ»
«ខ្ញុំមិនឈប់ថ្ងៃនេះខ្ញុំត្រូវតែនិយាយថាស្រីឆ្នាស់នោះធ្វើៈាតារាព្រោះចង់ទាក់ទងជាមួយសមាជិក BTS នាងប្រើខ្លួនដើម្បីល្បី...»ឌឹប!
«បងវាយខ្ញុំ?» មួយដៃដាល់ចំមាត់របស់ជុងហ្គុកណាមជូនទ្រាំលែងបាននឹងសំដីដែលនាយនិយាយមើលងាយប្អូនស្រីរបស់ខ្លួន
«ម៉ូឈីទៅធ្វើស្អីឯង ទើបឯងស្អប់នាងយ៉ាងនេះ មួយដៃនេះយើងទះឲ្យឯងស្វាងហើយបើកត្រចៀកស្ដាប់ឲ្យច្បាស់ លី ម៉ូឈី ជាប្អូនស្រីជីដូនមួយយើង» សំដីរបស់ណាមជូនធ្វើឲ្យជុងហ្គុកស្វាងបន្ដិច អ៊ុនស៊ូដែលមករកមើលណាមជូនបានស្ដាប់លឺដោយចៃដន្យ
«បងថាមិចនេះម៉ូឈី?»
«អឺ... នាងជាប្អូនយើងពិតមែន»
«ជាការពិតឬបងជូន» អ៊ុនស៊ូដើរមកសួរនាយបញ្ជាក់
«ពិត!»
«បងកុហក» ជុងហ្គុក
«យើងមិនបានកុហក ម៉ូឈីគេស្រលាញ់ឯងណាស់តែឯង... ឯងធ្វើឲ្យនាងខកបំណង» ណាមជូនព្យាយាមបកស្រាយរឿងគ្រប់យ៉ាងប្រាប់ទៅកាន់ជុងហ្គុក អ៊ុនស៊ូក៏ស្ដាប់ដែរ
«វាក្លាយជាបែបនឹងបានរបៀបណា សំបកក្រៅនាងស្អប់ខ្ញុំណាស់ ជួបលើកណាក៏ពួកយើងឈ្លោះគ្នាដែរនាងមិចនឹងសមថាស្រលាញ់ខ្ញុំ ខ្ញុំមិនជឿ» ជុងហ្គុកតបដោយអារម្មណ៍តក់ស្លុតនឹកស្មានមិនដល់
«រឿងនេះខ្ញុំអាចធ្វើជាសាក្សី នេះជាទិដ្ឋថភាពក្នុងបន្ទប់របស់ម៉ូឈី» អ៊ុនស៊ូបង្ហាញរូបបន្ទប់គេងរបស់ម៉ូឈី ជុងហ្គុកយកទូរស័ព្ទពីដៃអ៊ុនស៊ូមកមើល ឃើញថាជារូបថតនិង album ទាក់ទងនឹងជុងហ្គុក អូសៗក៏ប៉ះនឹងតុក្ដតាទន្សាយពណ៌ផ្កាឈូកមួយ
«តុក្ដតានេះដូចធ្លាប់ស្គាល់»
«ចាំកាលហ្វេន meeting album I need you នៅឆ្នាំ 2015 ទេ កាលនោះមានក្មេងស្រីតូចរូបរាងធាត់ម្នាក់នាងយំមិនឈប់ហើយឯងជាអ្នកលួងនាង ដោយឲ្យតុក្ដតានោះទៅនាង»
«ចង់ថាម៉ូឈីជាក្មេងស្រីធាត់នោះ?» ជុងហ្គុកបើកភ្នែកធំៗ គេចាំច្បាស់ថ្ងៃនោះក្មេងស្រីនោះរំភើបឡើងយំមិនឈប់ពេលជួបនឹងគេ
«នាងផ្លាស់ប្ដូរច្រើនណាស់រយៈពេលបីឆ្នាំសោះក៏កែរប្រែជាស្រីស្អាតមើលសឹងមិនស្គាល់»
«កាលនោះឯងថាឲ្យនាងពេលនាងហៅឯងថា oppa ទើបពេលនាងជួបឯងម្ដងទៀតនាងហៅឯងស្មើរ នៅមានទៀតនាងធ្វើគ្រប់យ៉ាងដើម្បីឯងនាងព្យាយាមសម្រកគីឡូ ហាត់ច្រៀងនិងរាំឲ្យល្អ ម៉ូឈីចង់ធ្វើជា ideal type ឯង ក្នុងរយៈពេលខ្លីនាងធ្វើបានគ្រប់យ៉ាង ប៉ុន្ដែលើកលែងតែរឿងពីរយ៉ាងទីមួយនោះគឺកម្ពស់របស់នាង នាងត្រឹមតែ 1.62 cm ខុសស្ដង់ដារដែលឯងចង់បានមនុស្ស 1.68 cm ទីពីរនោះគឺឯងស្រលាញ់មនុស្សស្រីអាយុបង ខុសពីម៉ូឈីនាងប្អូនឯងពីរឆ្នាំ» ណាមជូន
«នាងធ្វើដើម្បីខ្ញុំចឹងឬ?» ជុងហ្គុកចង្អុលខ្លួនឯងហើយមើលមុខណាមជូននិងអ៊ុនស៊ូបែបឆ្ងល់ៗ
«ត្រូវហើយ ថ្ងៃដែលនាងមកពីប៊ូសានវិញនាងយំតាមផ្លូវរហូតមកដល់សេអ៊ូល នាងទន្ទេញពាក្យសុំទោសទៅកាន់លោករហូត តើងមានរឿងអីរវាងពួកលោកនិងម៉ូឈីនៅប៊ូសាន» អ៊ុនស៊ូ
«ខ្ញុំមិនយល់ពីចិត្តនាងដូចគ្នា បងជូនម៉ូឈីនៅឯណាខ្ញុំចង់ទៅរកនាងនិយាយឲ្យបានច្បាស់» ជុងហ្គុកងាកសួរទៅកាន់ណាមជូន
«ថ្ងៃនេះជាថ្ងៃខួបស្លាប់ប៉ាម៉ាក់នាង គឺនាងទៅសែនផ្នូល»
«នៅកន្លែងណា? ខ្ញុំចង់ទៅជួបនាង»
«ចាំយើងផ្ញើរទីតាំងឲ្យ ទៅចុះនៅទីនេះបងដោះស្រាយ» ណាមជូនចាប់ស្មាររបស់ជុងហ្គុកផ្ដល់កំលាំងចិត្ត
«បាទអរគុណបងហើយ! អរគុណដូចគ្នាអ៊ុនស៊ូ»
«កុំគួរសមអី» អ៊ុនស៊ូ និយាយចប់ជុងហ្គុកក៏ចាកចេញទៅបាត់ទៅ
«សង្ឃឹមថាពួកគេត្រូវរូវគ្នាចុះ ដោះស្រាយរាល់ការយល់ច្រលំ» ណាមជូនបន់ស្រន់ក្នុងចិត្ដ====
ម៉ូឈីធ្វើដំណើរមកកាន់កន្លែងដំកល់ធាតុរបស់ប៉ាម៉ាក់នាង នាងតូចរៀបចំសែននិងគោរពវិញ្ញាណខ័ក្ខ
«ប៉ាម៉ាក់កូនមកមើលលោកទាំងពីរហើយសុំទោសដែលកូនយូរយ៉ាងនេះទើបតែមកលេងលោកទាំងពីរ» នាងតូចនិយាយបណ្ដើរយំបន្ដើរ
«កូននឹងរវាឲ្យឃើញ» កែវភ្នែកដ៏កំសត់ប្រែក្លាយទៅជាចងគំនុំរូបភាពរីករាយជាមួយគ្រួសារកាលពីកុមារភាពជំនួសមកវិញនូវរូបភាពឃោរឃៅរំលឹកឡើងក្នុងការចងចាំរបស់ម៉ូឈីធ្វើឲ្យនាងរឹតតែឈឺចាប់ជុងហ្គុកបានមកដល់កន្លែងតម្កល់ធាតុប៉ាម៉ាក់របស់ម៉ូឈីដែលណាមជូនបានប្រាប់ តែថានាយមកយឺតមួយជំហាន ម៉ូឈីនាងបានចាកចេញទៅហើយ
«ស្រីឆ្នាស់នេះអូននៅឯណា?» នាយរត់ចេញមកដល់កន្លែងសួនច្បារហើយក្រវៀសខ្សែរភ្នែករកមើលនាងតូចគ្រប់កន្លែង ដោយរកមិនឃើញក៏ទាញទូរស័ព្ទតេទៅណាមជូន
(អាឡូ! យ៉ាងមិចឃើញនាងទេ?)
«អត់ទេ! ខ្ញុំមកយឺតមួយជំហាន ឡូវខ្ញុំចេញមករកនាងអត់ឃើញទេ» លឺចឹងណាមជូនចាប់ផ្ដើមបារម្ភពីប្អូនណាស់
(នាងប្រហែលនៅក្បែរៗនឹង ឯងសម្លឹងរកមើលឲ្យច្បាស់មើល) ជុងហ្គុកសម្លឹងរកមើលម្ដងទៀតទីបំផុតក៏ឃើញម៉ូឈីដែលកំពុងដើរឆ្លងផ្លូវ
«ខ្ញុំឃើញហើយ.... ម៉ូឈី! ទេ... កុំទៅ!» ម៉ូតូមួយបានបើកមកសំដៅម៉ូឈីយ៉ាងលឿន នាងតូចរវល់តែភ្លឹកពិបាកចិត្តក៏ត្រូវម៉ូតូបុកដួលទៅលើថ្នល់បោកក្បាលនឹងថ្មសន្លប់បាត់ទៅ
«ម៉ូឈី!» ជុងហ្គុកទំលាក់ទូរស័ព្ទចោលហើយរត់ទៅត្រកងបីនាងតូច ចំណែកឯអ្នកនៅខ្សែម្ខាងទៀតនៃទូរស័ព្ទចាប់ផ្ដើមភ័យព្រួយបារម្ភ«ជុងហ្គុក! ៗ នេះមានរឿងអីទេដឹង?» ណាមជូន
«ពួកយើងទៅមើលទៅល្អទេខ្ញុំបារម្ភពីម៉ូឈី» អ៊ុនស៊ូ
«ចឹងទៅជាមួយគ្នាតែម្ដងទៅ» ណាមជូននិងអ៊ុនស៊ូចាកចេញទៅជាមួយគ្នាដោយគ្នាអ្នកណាដឹងឡើយព្រោះរវល់ផឹកសប្បាយ...«ម៉ូឈីដឹងខ្លួនឡើងកុំកើតអីឲ្យសោះ បងឈប់រករឿងអូនទៀតហើយកុំទៅចោលបងអីណា... បងមានរឿងច្រើនណាស់ចង់ប្រាប់អូន» ជុងហ្គុកឱបកាយនាងតូចជាប់មិនលែងរហូតដល់ឡានសង្រ្គោះមកដល់
YOU ARE READING
គូស្នេហ៍ឆ្នាស់ឆ្នើម «ចប់» ✔️
Fanficនិយាយពីក្មេងស្រីដែលមានក្ដីស្រមៃចង់ក្លាយតារា មិនត្រឹមតែប៉ុណ្ណឹងនៅចង់ក្លាយជាចំណែកបេះដូងរបស់ ចន ជុងហ្គុក សមាជិកកូនពៅរបស់ក្រុមតារាចម្រៀងលំដាប់ពិលោកទៀត តើរឿងដ៏សែនពិបាកកម្រកនឹងកើតឡើងនេះអាចទៅរួចទេ? អាចទេពីអ្នកគាំទ្រធម្មតាម្នាក់ក្លាយទៅជាប្រពន្ធរបស់តារាកំពូល...