«ជូតត្រង់នោះ ហើយត្រង់នោះទៀត ហេ! មិចក៏មិនស្អាតចឹងជូតទៀត អត់ទេ! ធ្វើម្ហូបនេះថ្ងៃណាស់ហើយទៅធ្វើម្ហូបភ្លាម... ខ្ញុំចង់ញាំស៊ុបគីមឈី.... ហុឹម! មិនឆ្ងាញ់ទេ ទៅធ្វើបាយឆាគីមឈីមក....» ម៉ូឈីប្រើឲ្យជុងហ្គុកធ្វើនេះធ្វើនោះឡើងវិលក្បុងទៅហើយ
«រួចហើយបាយឆាគីមឈី» រាងក្រាស់ដួសបាយដាក់ចានហើយលើកមកឲ្យជុងហ្គុក ម៉ូឈីដួសមកញាំបន្ដិច
«មិនឆ្ងាញ់ទៅធ្វើម្ដងទៀត»
«តែមុននេះបងភ្លក់ហើយវាមិនអីទេ»
«ខ្ញុំឲ្យលោកធ្វើថ្មីក៏ទៅធ្វើមក» នាងតូចសម្លក់រាងក្រាស់
«បាទៗ» ជុងហ្គុកក៏ទៅធ្វើមួយចានទៀតឲ្យរាងតូចញាំ ពេលលើមកដល់ម៉ូឈីក៏ប្ដូរចិត្តសារថ្មី
«ខ្ញុំមិនញាំទេ លោកអង្គុយចុះហើយញាំវាឲ្យអស់ទៅ»
«បាទ» រាងក្រាស់សប្បាយចិត្តតែពេលងាកមកឃើញថាក្នុងចានសុទ្ធតែម្ទេស
«ញាំឲ្យអស់បើមិនអស់លោកចាកចេញទៅ» ជុងហ្គុកលេបទឹកមាត់ ហើយអង្គុយចុះដួសបាយមកញាំទាំងទឹកភ្នែក គេចង់ផឹកទឹក តែម៉ូឈីទាញកែវទឹកចេញ
«ញាំអស់ទើបផឹកបាន» ដោយប្រកែកមិនបានរាងក្រាស់មានតែទ្រាំញាំទាំងហិលក្រហលក្រហាយ បបូរមាត់ហើមឡើងស្ពេសហើយបែកញញើសជាខ្លាំង ម៉ូឈីឃើញចឹងនាងក៏លួចសើចបន្ដិច
«បានហើយ ក្នុងទូរមានទឹកម្រះលោកយកវាមកផឹកទៅ»
«ហាស៎! ទឹកម្រះ? វាល្វីងណាស់» រាងក្រាស់ស្ទើរទន់ជង្គង់ព្រោះតែហិលហើយមកត្រូវញាំរបស់ល្វីងទៀត
«ផឹកមិនផឹក» នាងតូចស្រែកសម្លត់ ជុងហ្គុកក៏រត់ទៅយកទឹកម្រះមកផឹកភ្លាម
«ផឹក... ផឹក» មិនបង្អង់យូរជុងហ្គុកដែលកំពុងតែហិលពេលបានផឹកទឹកម្រះហើយក៏មានអារម្មណ៍ថាអន់ហិលជាងមុន
«ការពិតវាជាថ្នាំបន្សាបហិល អរគុណអូន»
«ចៃដន្យទេ ខ្ញុំចង់ទៅលើ»
«បងជូនអូនទៅ» ម៉ូឈីមិនប្រកែក ក្រោយពីជុងហ្គុកនាំនាងមកដល់បន្ទប់វិញជុងហ្គុកក៏ចុះទៅក្រោមសំអាតផ្ទះបាយ ហើយគេក៏ចេញទៅស្រោចផ្កា នាងតូចរុញរទេះទៅជិតវេរាំដាសម្លឹងមើលទៅជុងហ្គុកដែលកំពុងស្រាចផ្កាបានបន្ដិចនាងក៏ចូលមកខាងក្នុងវិញ ពេលនោះយើងក៏ដឹងថាម៉ូឈីនាងអាចដើរបានតាំងពីរយូរមកហើយ នាងដើរទៅបន្ទប់ទឹកមិនបានប៉ុន្មានក៏ក្អួតឈាមចេញមក ថែមទាំងឈាមច្រមុះទៀត
«មើលទៅវាជិតដល់ពេលហើយ» នាងលួចយំម្នាក់ឯង ក្រោយមកនាងក៏សំអាតឈាមចេញមុននឹងទៅអង្គុយលើរទេះរួចទាញសៀវភៅកំណត់ហេតុរបស់នាងមកសរសេរត
YOU ARE READING
គូស្នេហ៍ឆ្នាស់ឆ្នើម «ចប់» ✔️
Fanfictionនិយាយពីក្មេងស្រីដែលមានក្ដីស្រមៃចង់ក្លាយតារា មិនត្រឹមតែប៉ុណ្ណឹងនៅចង់ក្លាយជាចំណែកបេះដូងរបស់ ចន ជុងហ្គុក សមាជិកកូនពៅរបស់ក្រុមតារាចម្រៀងលំដាប់ពិលោកទៀត តើរឿងដ៏សែនពិបាកកម្រកនឹងកើតឡើងនេះអាចទៅរួចទេ? អាចទេពីអ្នកគាំទ្រធម្មតាម្នាក់ក្លាយទៅជាប្រពន្ធរបស់តារាកំពូល...