ភាគទី ៥២

110 3 0
                                    

   មួយសប្ដាហ៍ក្រោយមកការកាត់ក្ដីរបស់ម៉ូនក៏ចាប់ផ្ដើមឡើង វ៉ុនស៊ុកដើរចូលមកទាំងជឿជាក់ចំណែក ម៉ូនវិញនាងចូលមកទាំងភ័យខ្លាច ដែលសកម្មភាពនេះធ្វើឲ្យវ៉ុនស៊ុកសប្បាយចិត្តជាខ្លាំង ដោយមិនដឹងឡើយថានេះជាល្បិចឲ្យវ៉ុនស៊ុកភ្លេចប្រុងប្រយ័ត្ន
   «ដើមចោតនាងច្បាស់ហើយថាកូនក្ដីរបស់ខ្ញុំបានរំលោភនាង» មេធាវីរបស់វ៉ុនស៊ុក
   «ត្រូវហើយគឺគេ គេជាអ្នករំលោភខ្ញុំ» ម៉ូនឆ្លើយតបដោយទឹកមុខតក់ស្លុត ទាំងយំដោយភាពឈឺចាប់
   «តែតាមដែលមើលតាមកាំមេរ៉ាសុវត្ដិភាពគឺនាងជាអ្នកទៅរកកូនក្ដីខ្ញុំមុន នាងព្រោះតែកូនក្ដីខ្ញុំឲ្យលុយនាងមិនគ្រប់គ្រាន់នាងក៏ប្រឌិតរឿងឡើង ដើរតួរជាជនរងគ្រោះទារសំណង នាងលោភលន់នឹងលុយ» មេធាវីនិយាយចោតប្រកាន់ខ្លាំងៗ
   «អត់ទេខ្ញុំអត់មានទេ ខ្ញុំធ្វើបែបនឹងធ្វើអី ហេតុអីខ្ញុំត្រូវយកកិត្ដិយសរបស់ខ្លួនឯងទៅលែងសើចនោះ វ៉ុនស៊ុកហា! ម្ដាយលោកក៏ជាមនុស្សស្រីដែរមិចក៏លោកនិយាយមើលងាយមនុស្សស្រីបែបនឹង»
   «ស្រីចង្រៃនាងហ៊ានយកម្ដាយយើងមកនិយាយផង»
   «លោកមើលងាយមនុស្សស្រីបែបនេះមើលទៅលោកក៏ប្រហែលជាមិនដែលទទួលបានក្ដីស្រលាញ់ពិតប្រាកដពីនរណាដែរ តែលោកដឹងឬអត់ថាទង្វើដែលលោកធ្វើវាជាទង្វើដ៏ថោកទាប»
    «បិទមាត់នាង យើងមានលុយយើងចង់ធ្វើអីក៏បាន នាង... ថ្ងៃនោះយើងគួរតែបាញ់នាងឲ្យស្លាប់បំបាត់ភ័ស្ដុតាំង» មួយមាត់នេះធ្វើឲ្យគ្រប់គ្នាដែលស្ដាប់ក្ដីមានការភ្ញាក់ផ្អើលជាខ្លាំង ម៉ូនលឺចឹងនាងក៏ញញឹមចុងមាត់បន្ដិចមិននឹកស្មានថាវ៉ុនស៊ុនងាយចូលអន្ទាក់គេលឿនចឹងទេ
    «ចឹងលោកទទួលស្គាល់ហើយថាលោករំលោភខ្ញុំនៅថ្ងៃនោះ»
    «ត្រូវហើយនាងល្ងង់ នាងនេះមិនស្ដាប់បង្កាប់បើនាងមិនរឹងរូសយើងក៏ប្រហែលជាផ្ដល់ឋានៈត្រឹមត្រូវមួយឲ្យនាង រាងកាយនាងឆ្លងកាត់មនុស្សប៉ុន្មាននាក់ហើយក៏មិនដឹងគិតថាយើងមិនដឹងឬ...» វ៉ុនស៊ុកនិយាយតវ៉ាជាមួយសំនួរចាកដោតរបស់ម៉ូនរហូតភ្លេចខ្លួនថាខ្លួនកំពុងតែសារភាពលោកមេធាវីតំណាងក្ដីឲ្យគេក៏មិនដឹងធ្វើមិច
    «លោកប្រុសបានហើយ គ្រប់គ្នា...»
    «កុំមកឃាត់យើង យើងស្អប់ស្រីម្នាក់នេះ សំដីនាងដូចម្ដាយយើងចឹង មិនដែលឲ្យតម្លៃយើង ចង់ឲ្យយើងនិយាយការពិតមែនទេ យើងរំលោភនាងតើវាយ៉ាងមិច? ខ្លួននាងក៏មិនអស្ចារ្យអីប៉ុន្មានដែរ យើងជួបស្រីមកច្រើនហើយ តែនាងនេះក្លាហានណាស់តើ ហ៊ានចេញមុខប្ដឹងយើង តែមិនអីទេ ទោះយើងបំពាននាងតើវាយ៉ាងមិច នាងគិតថានាងធ្វើចឹងយើងនឹងត្រូវដាក់ទោសឬ ខុសហើយប៉ារបស់យើងជាមន្រ្ដីព្រឹក្សសភាដ៏មានអំណាចម្នាក់ នាងគិតថាគាត់នឹងឲ្យយើងជាប់គុកឬ»
    «លោកមិនអាចជាប់គុក តែលោកនឹងត្រូវបានមនុស្សទូទាំងពិភពលោកជេរស្ដី បែបនេះសូម្បីតែប៉ាលោកក៏ជួយលោកមិនបានដែរ»
    «បានន័យថាមិច» វ៉ុនស៊ុកចាប់ផ្ដើមភ័យខ្លាច គេសម្លឹងមើលជុំវិញដើម្បីរកកាំមេរ៉ា ម៉ូនក្រោកឈររួចងាកមើលទៅវីនជុងដែលជាអ្នកថតឡាយសកម្មភាពកាត់ក្ដីចែកចាយក្នុងគណីផ្ទាល់ខ្លួនរបស់ម៉ូន វ៉ុនស៊ុកប្រុងទៅដណ្ដើមតែគ្រានោះក៏មានបុរសម្នាក់ចេញពីក្រោយសាវនាការ
    «អាកូនចង្រៃឈប់ភ្លាម»
    ផ្លាច់!
    លោកប៉ារបស់វ៉ុនស៊ុកក៏បង្ហាញខ្លួនហើយទះកំផ្លៀងកូនប្រុសមួយដៃយ៉ាងខ្លាំង
   «ប៉ា!»
   «យើងមិនគួរណាមានកូនដូចជាឯងទេ ម្ដាយឯងបង្កើតឯងមកគ្មានបានការ» លឺសំដីបែបនេះចេញពីមាត់របស់លោកប៉ាខ្លួន វ៉ុនស៊ុករឹតតែខឹង
    «ត្រូវហើយខ្ញុំគ្មានបានការ ចុះលោកប៉ាដែលធ្លាប់ធ្វើជាប្ដីល្អនិងឪពុកល្អទេ»
    «យើងខុសដែលមិនប្រដាវឯងឲ្យល្អ តែឯងវិញពេលណាទើបចេះគិត ពេលនេះបង្កររឿងធំហើយនៅគិតថាមិនទាន់គ្រប់គ្រាន់ទៀតឬ...»
    «មិនគ្រប់គ្រាន់ទេខ្ញុំចង់ឲ្យនាងស្លាប់» វ៉ុនស៊ុកស្ទុះសំដៅទៅរកម៉ូនដើម្បីចង់សម្លាប់នាងតែត្រូវលោកចៅក្រមឃាត់ទាន់
    ផាំង!
   «ស្ងាត់! ថ្ងៃនេះប៉ុណ្ណឹងចុះ សាវនាការថ្ងៃនេះនឹងលើកទៅអាទិត្យក្រោយ បិទសាវនាការជំនុំជំរះក្ដី» លោកចៅក្រមចាកចេញ ម៉ូនញញឹមឌឺទៅកាន់វ៉ុនស៊ុករួចក៏ចាកចេញទៅជាមួយវីនជុង

គូស្នេហ៍ឆ្នាស់ឆ្នើម «ចប់» ✔️Where stories live. Discover now