Chapter 1

1.8K 104 5
                                    

នៅក្នុងទីក្រុងដ៏ស្រស់ស្អាតនាពេលរាត្រី ដែលមានភ្លើងបំភ្លឺ បញ្ចេញពន្លឺពេញដងផ្លូវ ព្រមទាំងមានភ្លើងឡានព៌ណក្រហមស ធ្វើចរាចរណ៍ នៅតាមបណ្តាយផ្លូវ ជាជួរយ៉ាងមានរបៀបរៀបរយ គួរជាទីគយគន់ តែគេក៏សង្កេតឃើញថាមនុស្សម្នាដែលកំពុងតែថ្មើរជើងគ្រប់គ្នា បាន នាំគ្នាឈប់នៅនឹងមួយកន្លែង ចំពីមុខផ្ទាំងទូរទស្សន៍ដ៏ធំនៅចំកណ្តាល ទីក្រុង ដែលកំពុងតែចាក់ផ្សាយពីព័ត៌មានទាន់ហេតុការណ៍ដែលកើត មិនប៉ុន្មានម៉ោងកន្លងទៅនេះ

««តារាសម្តែងស្រីដ៏ល្បីឈ្មោះមួយរូបដែលអ្នកគ្រប់គ្នាបានស្គាល់ថា ជា super start កំពូកស៊ិចស៊ី ប្រចាំផលិតកម្មដ៏ល្បីលំដាប់អន្តរជាតិ SNI គឺ អ្នកនាង Feeya Leera បានទទួលមរណៈភាព ដោយធ្វើអត្តឃាតសម្លាប់ខ្លួនឯងជាមួយនឹងការលេបថ្នាំងងុយគេងច្រើនហួសកម្រិត!»»

សម្លេង និងរូបភាព អ្នកផ្សាយព័ត៌មាននៅក្នុងកញ្ចក់ទូរទស្សន៍កំពុងតែ បង្ហាញរូបភាព តារាស្រីល្បីដែលបានស្លាប់ទៅរូបនេះនៅលើទូរទស្សន៍ ថែមទាំងនិយាយបន្ត

««ព័ត៌មានបន្ថែមទៀតបានអោយដឹងថា អ្នកនាង Feeya Leera បានស្លាប់តាំងពី ៣ថ្ងៃមុនម្ល៉េះ បន្ទាប់ពីក្រុមគ្រូពេទ្យបានធ្វើការវាយតម្លៃ ទៅលើសាកសពរបស់អ្នកនាង ហើយនៅរកឃើញថាអ្នកនាង ស្លាប់ដោយ មានទារកនៅក្នុងផ្ទៃចំនួន ៣ អាទិត្យទៅហើយ ព្រម ទាំងសំបុត្រមួយនៅក្បែរនោះដាក់ថា ខ្ញុំស្អប់លោកខ្លាំងណាស់ »»

"មិនអាចទេ!"

"ពិតជាមិនគួរអោយជឿមែន"

"សង្ស័យតែសម្លាប់ខ្លួនដោយសារឪពុកក្មេងមិនទទួលខុសត្រូវហើយ មើលទៅនោះ"

"គួរអោយអាណិតណាស់"

"រូបរាងស្អាតបែបនេះ មានលុយបែបនេះដែរ ម៉េចក៏គិតខ្លីយ៉ាងនេះ"

សម្លេងវិភាគ វែកញែកបានបន្លឺឡើងពាសពេញទីក្រុងខ្លះក៏អាណិត តារាសម្តែងរូបនេះ ខ្លះទៀតក៏បញ្ចេញយោបលមិនពេញចិត្ត មិនយូរប៉ុន្មាន ព័ត៌មានតារាស្រីដ៏ល្បីនេះបានចែកចាយពេញប្រព័ន្ធអ៉ីនធឺណែត និងតាមបណ្តាញសង្គមនានា

ក្រឡេកទៅមើលនៅមុខហាងកាហ្វេតូចល្មមមួយនៅក្បែររដ្ឋសភា មានបុរសពីរនាក់កំពុងតែដើរបន្តើរ និយាយគ្នាបន្តើរសំដៅចូលទៅ ហាងកាហ្វេទាំងយប់អាធ្រាត

Super Star's Sweet Heart ♥️ Where stories live. Discover now