Chapter 12 & 13

907 72 13
                                    

"សុំ Hot espresso 2"

"ចាស៎! នេះជាលេខរងចាំ"

Jimin ទទួលយកលេខរងចាំហើយក៏ដើរទៅអង្គុយតុមួយនៅក្បែរជណ្តើរ ជាមួយមិត្តរបស់គេ
"ឯងជួយគិតមើលគេឆ្គួតមែនទេបានមកបបួលយើងទាក់ទងគ្នាបែប នេះ?"

"ហាហា! ចុះឯងព្រមទេ?"

"....." Jimin សម្លក់មិត្តរបស់គេដោយហួសចិត្ត
"ឯងឆ្គួតមែនទេ! ចុះបើសិនគេជាឃាតករ?"

"ចុះបើគេមិនមែន?" Jhope លើកចិញ្ចើមសួរ

"គឺយើង...អឺរ៎..យើង"

"ពេញចិត្តគេដែរហើយមើលទៅនោះ" Jhope និយាយដោយអស់ សំណើច

"ហ៊ើយ! គឺចាប់អារម្មណ៍តែបន្តិចទេ" Jimin ឆ្លើយហើយព្រមទាំងលើកដៃមកធ្វើកាយវិការបញ្ជាក់ថា ចាប់អារម្មណ៍ Jungkook តែបន្តិចប៉ុណ្ណោះ
"ហេតុអីបានឯងនិយាយមកដូចច្បាស់ម្ល៉េះថាគេមិនមែនឃាតករ?"

"មិនមែនថាមិនមែនទេ! តែមុខសញ្ញារបស់យើងមានភាគរយជាឃាតករច្រើនជាង"

"ថាម៉េច? ឯងស៊ើបបានអីខ្លះហើយពី Taehyung ?"

"នេះមើលទៅ" Jhope និយាយបន្តើរចុចទូរសព្ទ័របស់គេបន្តើរ មុន នឹងហុចវាទៅអោយមិត្តរបស់គេ

"ឯងបានរូបនេះមកពីណា?" Jimin សួរដោយភ្នែកកំពុងតែសម្លឹងមើលរូបភាពរបស់ Taehyung និង Leera ថតជាមួយគ្នានៅក្នុងក្លឹប ហើយពួកគេសុទ្ធតែពាក់របាំងភ្នែកដូចគ្នា
"តែមើលទៅវាមិនដូចជារូបថតធម្មតាគ្មានភាពស្និតស្នាលអីនោះទេ"

"នែ៎! កុំទាន់វាយតម្លៃអោយសោះ នៅសល់ស្នាមសាក់មួយទៀត គឺប្រាកដ ១០០% ហើយ" Jhope និយាយទាំងភាពជឿជាក់

"ហឹម! ហើយឯងប្រុងធ្វើយ៉ាងម៉េចបន្ត?"

"ងាយៗ យើងនឹងដាក់ថ្នាំងងុយគេងអោយគេផឹក!" Jhope និយាយព្រមទាំងញញឹមមានជ័យជំនះ
"ហើយនៅពេលដែលគេគេងលក់! យើងនឹងចាត់ការភ្លាម"

"ល្អ! អញ្ចឹងយើងសុំផ្អាកទៅតាម Jungkook សិនចុះ! ឯងដឹងលទ្ធផលរបស់ Taehyung ហើយប្រាប់យើងចុះ"

"យ៉ាងម៉េច? អៀនមិនហ៊ានជួបមុខគេមែនទេ?" Jhope សួរក្នុងបំណងញ៉ោះមិត្តរបស់ខ្លួន

"ឆ្គួត! ឯងឆ្គួតមែនទែនហើយ"

*****

_SNI Entertainment_

Super Star's Sweet Heart ♥️ Where stories live. Discover now