Chapter 22

785 85 9
                                    

_Party Fowl_
_Jimin POV_

"យ៉ាងម៉េចដែរ?" Jungkook លើកចញ្ចើមសួរមកកាន់ខ្ញុំ

"ខ្ញុំអូខេ! ព្រោះគ្មានជម្រើស"

"ល្អ! អញ្ចឹងយើងផឹកស្រាក្រហមនេះដើម្បីអបអរដែរយើងចាប់ផ្តើម សេពគប់គ្នាទៅចុះ"

បន្ទាប់មកពួកយើងទាំងពីរក៏បានលើកកែវដែលមានស្រាក្រហមនៅក្នុងនោះ លើកមកជុលគ្នាហើយ ក៏ផឹកអស់ដំណក់ចុងក្រោយទាំងអស់គ្នា តែថាស្រានេះពិតជាខ្លាំងមែន មានអារម្មណ៍ថាមុខកំពុងតែក្តៅភាយៗ ហើយ

"ពេលនេះ... Jimin ជាសង្សាររបស់ខ្ញុំហើយ" Jungkook ខិតមកជិតហើយក៏ខ្សឹបដាក់ត្រចៀករបស់ខ្ញុំ
"កុំភ្លេចធ្វើតាមអ្វីដែលជាលក្ខខណ្ឌរបស់ខ្ញុំ"

"ខ្ញុំដឹងហើយ! ចំណែកឯ Jungkook វិញក៏ដូចគ្នា" ខ្ញុំវិញ តែថាហេតុអីបេះដូងវាលោតញាប់បែបនេះ គ្រាន់តែមានឈ្មោះជាសង្សាររបស់គេសោះ

"ខ្ញុំមិនភ្លេចទេ! លេខសម្ងាត់របស់ខ្ញុំគឺ 982360 ចូលទៅបានទាំងអស់ ទាំងទូរសព្ទ័ដៃ ទាំងអីម៉ែល វេបសាយ ចង់ឆែកអ្វីក៏បានតាមចិត្ត នេះអញ្ជើញ" Jungkook និយាយព្រមទាំងហុចទូរសព្ទ័ដៃមកអោយខ្ញុំ

"អឹម! ទុកសិនទៅ... ខ្ញុំមិនទាន់ចង់ឆែកនោះទេ"

"ស្រេចចិត្ត ចង់ឆែកពេលណាក៏ប្រាប់មក"

"...." ខ្ញុំក៏ញញឹមតបទៅវិញ ខ្ញុំមិនទាន់ចង់ឆែកពេលនេះទេ

"អូខេ! អញ្ចឹងដល់វេន Jimin ធ្វើតាមច្បាប់របស់ខ្ញុំហើយ"

"ខ្ញុំកំពុងតែធ្វើហើយតាស៎! ខ្ញុំមានបានទៅនិយាយជាមួយអ្នកផ្សេងឯណាមក?"

"លក្ខខណ្ឌទីពីរ"

"ហឹស៎?"

"បើខ្ញុំចង់ថើបគឺត្រូវតែថើប ចង់អោបគឺត្រូវតែបានអោប ហើយពេលនេះខ្ញុំចង់ថើប Jimin"

"ឈប់...អឺឈប់សិន"

"គ្មានឈប់ គ្មានអ្វីទាំងអស់" Jungkook និយាយដោយញញឹម ហើយអោនមកថើបខ្ញុំយឺតៗ ខ្ញុំក៏បានភ្ញាក់ថយខ្លួនទៅក្រោយបន្តិច តែ Jungkook ក៏បានលូកដៃមកអោបចង្កេះរបស់ខ្ញុំអោយខិតទៅជិតគេ វិញ ទើបមិនអាចងាកទៅណាបាន ពេលនេះបបូរមាត់គឺត្រូវគ្រប់គ្រងជាប់បាត់ទៅហើយ អ្វីដែលខ្ញុំធ្វើនៅពេលនេះគឺ បិទភ្នែក បណ្តោយគ្រប់យ៉ាងទៅតាមធម្មជាតិ មែនហើយនេះយើងជាសង្សារនឹងគ្នាហើយ ថើបប៉ុណ្ណឹងមិនខូចខាតនោះទេ ប៉ុន្តែខ្ញុំងឿងឆ្ងល់នឹងអារម្មណ៍ខ្លួនឯងតិចតួចដែរ បើមិនចូលចិត្តគេ ខ្ញុំគួរតែមិនពេញចិត្តនៅពេលដែលគេថើប តែហេតុអីក៏គ្មានចិត្តនឹងរុញគេចេញបែបនេះ ព្រមទាំងមានអារម្មណ៍កក់ក្តៅថែមទៀតផង មានអារម្មណ៍ផ្អែមល្ហែម ដល់ ហើយ រួមទាំងក្លិនទឹកអប់ស្រទន់ ជាមួយនឹងរសជាតិស្រាក្រហមល្វីង តិចៗ នៅក្នុងមាត់របស់ពួកយើងទាំងពីរ ធ្វើអោយខ្ញុំលង់ រួមទាំងលើក ដៃទៅខ្ញាំស្មារទាំងសងខាងរបស់គេដោយស្វ័យប្រវិត្ត សម្លេងដង្ហើមរបស់គេនៅពេលថើបពិតជាស៊ិចស៊ីមែនទែន តើខ្ញុំហាមខ្លួនមិនអោយ ស្រឡាញ់គេដោយរបៀបណាទៅ បើពេលនេះនៅក្នុងបេះដូងរបស់ខ្ញុំមានគេពាក់កណ្តាលបាត់ទៅហើយ

Super Star's Sweet Heart ♥️ Dove le storie prendono vita. Scoprilo ora