Chapter 33

609 71 11
                                    

_Jimin POV_

ពេលនេះ... មនុស្សម្នានាំគ្នាមកចោមរោមមើលរឿងដែលកើតឡើង រវាងខ្ញុំនិង Super star លំដាប់ជួរមុខ ហើយមនុស្សភាគច្រើននាំគ្នាលើកទូរសព្ទដៃថត ហាក់ដូចដឹងថាអនាគតនៃរឿងនេះ ត្រូវតែមានព័ត៌មានគឺប្រាកដហើយ ខ្លួនប្រាណរបស់ខ្ញុំប្រឡាក់ប្រឡូកដូចទៅ ដេកប៉ប៉ុកនឹងកម្អួតឆ្កែអញ្ចឹង អ្នកណាមិនចាប់អារម្មណ៍ គឺភ្នែកអន់ហើយ ទោះកំពុងឈឺពោះសម្រាលកូន ក៏ត្រូវមកឈរមើលដែរនិយាយមែន 

"Jungkook កុំមកចេះដឹង! នេះមិនមែនជារឿងរបស់ Jungkook ទេ...ខ្ញុំត្រូវតែ...ជម្រះជាមួយក្មេងនេះ" អ្នកនាង Leenin ស្រែកភ្លេចអស់ហើយទេដឹងរូបភាពដែលព្យាយាមរក្សាមកជាយូរហើយ

"ហេតុអីខ្ញុំមិនពាក់ព័ន្ធ...Jimin ជាសង្សាររបស់ខ្ញុំ បើខ្ញុំមិនពាក់ព័ន្ធ តើអ្នកណាពាក់ព័ន្ធ?"

"Jungkook ទៅយល់អីទៅ? Jungkook មិននៅក្នុងហេតុការណ៍ នោះទេ ក្មេងនេះ វាជេរខ្ញុំ!"

"ខ្ញុំមិនទាន់បានជេរអ្នកនាងមួយម៉ាត់ទេ...កុំក្តៅខ្លួន"

ត្រូវចោទប្រកាន់បែបនេះ ត្រូវតែប្រញាប់ចេញមុខបកស្រាយ ទោះខ្ញុំជាមនុស្សមួយទៅមួយមក ក៏មិនធ្លាប់ជេរអ្នកណាមុន ម្យ៉ាងទៀត នាង នេះដៀមដាមខ្ញុំមុន ដល់ខ្ញុំលេងវិញធ្វើឯងទ្រាំមិនបាន

"ខ្ញុំមិនបានក្តៅខ្លួន...តែយើងនិយាយគ្នាតែពីរនាក់បើមិនជេរខ្ញុំ...តើឯងជេរអ្នកណា?"

"កុំឲ្យខ្ញុំនិយាយល្អជាង....ថាអ្នកណាជាអ្នកចាប់ផ្ដើមមុន"

"ឯងហ្នឹងហើយ"

"ហឹស! ខ្ញុំក៏ដឹងដែរថាអ្នកនាងពូកែសម្តែងរឿង ប៉ុន្តែជីវិតពិតមិនបាច់សម្តែងពេកទេ.."

"កុំធ្វើសម្តីបាន! ឯងនឹងហើយបានពូកែសម្តែង ទើបធ្វើខ្លួនមោឃៗ ដូចគ្មានរឿងអីកើតឡើងបែបនេះ"

"អ្នកដែលធ្វើមុខមោឃជាអ្នកណាឲ្យប្រាកដទៅ?...ជា Super star ស្អាតនោះស្អាត ពិបាកនឹងចូលទៅដល់ អ្នកផ្សេងមិនដឹងរឿងមកចង់ចែចង់ធ្វើឯងលេងខ្លួន តែក្រោយខ្នងវិញ ដើរយកខ្លួនទៅឲ្យសង្សារដល់កន្លែង អោយហ្វ្រីៗ បែបហ្នឹង ប្រយ័ត្នឆ្លងរោគទៅស្រីស្អាត" ខ្ញុំក៏ថាអោយនាងវិញ ខឹងណាស់មកថាខ្ញុំមោឃ

Super Star's Sweet Heart ♥️ Where stories live. Discover now