Chapter 35

679 71 24
                                    

_Jimin POV_

បន្ទាប់ពីកម៉្មង់អាហារ មិនយូរប៉ុន្មានអាហារក៏លើកចូលមក មានតែសុទ្ធតែអាហារឆ្ងាញ់ សុំញ៊ាំបានកន្លះចានអីសិន សឹមដាក់ថ្នាំងងុយគេងបានទេ ព្រោះស្តាយរបស់ ហិហិ...នឹកឃើញហើយដាក់ចូលស្រាល្អជាង ម្ហូបចាំខ្ញុំអ្នកចាត់ការទាំងអស់

"មើលទៅសុទ្ធរបស់តែឆ្ងាញ់...Jimin មានជំនាញអាចប្រើការបាន"

"ខ្ញុំពូកែអញ្ចឹង...សេចក្តីសុខរបស់ខ្ញុំគឺការញ៊ាំ អញ្ចឹងហើយត្រូវតែ
រើសអាហារឆ្ងាញ់ៗ"

"ល្អហើយ! ព្រោះសេចក្តីសុខរបស់ខ្ញុំគឺឃើញ Jimin ហើយឃើញ Jimin បានញ៊ាំអាហារឆ្ងាញ់ៗ បែបនេះខ្ញុំក៏មានសេចក្តីសុខជាមួយដែរ"

និយាយឲ្យខ្ញុំមានអារម្មណ៍ដឹងខុសហើយនេះ តែមិនអីទេសម្ដីគ្រាន់តែ និយាយតាមអណ្តាតគ្រលាស់ គេអាចគ្រាន់តែត្រូវការ និយាយពិរោះ យកចិត្តខ្ញុំក៏ថាបាន មិនបានមានអារម្មណ៍អីចំពោះខ្ញុំណាស់ណាទេ កុំចិត្តទន់ដាច់ខាតឆាប់ចាត់ការទៅ Jimin ឯងធ្វើត្រូវហើយ

"គាំងហើយឬ?"

"អត់មានទេ! Jungkook ចូលចិត្តនិយាយឲ្យខ្ញុំអៀន"

ខ្ញុំធ្វើជាលូកដៃទៅរុញស្មារបស់គេ ហើយអាស្រ័យវេលានេះ ប្រើជំនាញដៃស្រាលនិងលឿនរបស់ខ្លួនឲ្យមានប្រយោជន៍ លួចបន្តក់ថ្នាំងងុយគេងក្នុងកែវស្រាក្រហមរបស់គេ ដោយមិនឲ្យគេដឹងខ្លួន ដែលវាក៏អូខេ Jungkook មិនបានសង្ស័យអី គេគ្រាន់តែមើលមុខខ្ញុំនិងញញឹមចុងមាត់ប៉ុណ្ណោះ

"ល្អហើយ! ពេល Jimin អៀនគឺគួរអោយស្រឡាញ់ណាស់"

"ឈប់និយាយទៅ...យើងនាំគ្នាផឹកស្រាក្រហមអបអរល្អជាង" ខ្ញុំប្រញាប់លើកកែវស្រាក្រហម ហុចទៅរក Jungkook ដែលមិនដឹងអី ក៏លើកកែវក្រហមរបស់គេមកជល់ជាមួយខ្ញុំ
"ផឹកអបអរស្នេហារបស់យើងណា Jungkook"
(...និងភាពជោគជ័យនៃភារកិច្ចរបស់ខ្ញុំ)

"ហាសហា...មិនទាន់បានផឹកផងចង់ស្រវឹងបាត់ទៅហើយ"

"ស្អីគេ? អ្នកណាស្រវឹង ខ្ញុំនេះមែនទេ?"

"អឹម! មើលទៅជ្រើមប្លែកពីរាល់ដង"

"ប្លែកត្រង់ណា? គ្មានទេ...ចេះតែគិតផ្តាស់ហើយ" ខ្ញុំសើចបន្លប់ សង្ស័យអម្បាញ់មិញបញ្ចេញកាយវិការពេកត្រេកអរជ្រុល ត្រូវកាត់បន្ថយខ្លះ កុំអោយបែកការ
"តោះ! ផឹកអោយអស់ពីកែវណា"

Super Star's Sweet Heart ♥️ Where stories live. Discover now