Chapter 3

917 77 14
                                    

Jimin ក៏បានបើកសៀវភៅដែលមានទំហំប៉ុនក្រដាស A5 ប្រហែលជា ៥០ ទំព័រជាងបើកមកមើលព្រមទាំងអាន ឮៗ ដើម្បីអោយក្រុម របស់គេបានស្ដាប់ឮដូចគ្នា

អត្ថន័យនៅក្នុងសៀវភៅមានដូចតទៅ:

««« សួស្តីសៀវភៅកំណត់ហេតុជាទីស្នេហារបស់ខ្ញុំ Feeya Leera! ខ្ញុំបានចាប់អារម្មណ៍មិត្តរួមការងារដែលជាតារាសម្តែង និងម៉ូដែលដូច ជាខ្ញុំដែរ គេក៏ជាតារាជួរមុខរបស់ផលិតកម្ម... ខ្ញុំមាន ចិត្តទៅលើគេតាំងពីជួបដំបូង គឺនៅពេលដែលពួកយើងបានថតស្ពតជាមួយគ្នា! គេសង្ហាណាស់ សង្ហាគ្រប់ជ្រុងតែម្ដង... គេបានធ្វើអោយបេះដូងដែលនៅស្ងៀមរយៈពេល ២៣ ឆ្នាំមកនេះញាប់ញ័ររកថាមិនត្រូវ »»»

"ចប់ទំព័រទីមួយហើយ" Jimin និយាយហើយក៏បើកទៅទំព័រមួយ ទៀត ចំណែកឯ Jhope កំពុងតែកត់ត្រានូវចំនុចសំខាន់នៅក្នុង ពីអ្វីដែល Jimin បានអាន រួមជាមួយ Suga និង Jin អង្គុយស្ដាប់យ៉ាង ស្ងៀមស្ងាត់

"ចាប់ផ្តើមទំព័របន្តទៅ" Suga ក៏ឧទានឡើង

««« ខ្ញុំរំភើបណាស់សៀវភៅកំណត់ហេតុអើយ! ខ្ញុំបានជួបគេនៅក្លឹបមួយកន្លែងនៅក្នុងក្រុង... គេពិតជាសង្ហាថែមមួយកម្រិតទៀត នៅ ពេលដែលគេបានពាក់របាំងភ្នែកព៌ណទឹកប្រាក់នោះ... ខ្ញុំបានដើរទៅ និយាយជាមួយគេដូចដែលរាល់ដង មុនដំបូងគេហាក់ដូចជាភ្ញាក់ផ្អើលបន្តិច នៅពេលដែលខ្ញុំបាននិយាយទៅកាន់គេ តែបន្ទាប់ពីខ្ញុំ ប្រាប់គេថាខ្ញុំអាចចំណាំគេបាន ទោះបីជាគេពាក់របាំមុខនេះក៏ដោយ គេក៏បាន នៅស្ងៀមហាក់គិតអ្វីម្យ៉ាង មុននឹងញញឹមចុងមាត់សម្លឹងមកខ្ញុំ... នេះនៅមិនទាន់ចប់នោះទេ គេថែមទាំងអញ្ជើញខ្ញុំផឹកស្រា កំដរគេទៀតផង»»»

"ចប់ទំព័រទីពីរហើយ"

"អានបន្តទៀត" Suga ក៏បានឧទានបន្ត ហើយផ្ទៀងស្ដាប់យ៉ាងផ្ចិតផ្ចង់

««« ថ្ងៃនេះគេធ្វើអោយខ្ញុំមិនសប្បាយចិត្តទេ! បន្ទាប់ពីថ្ងៃដែលខ្ញុំជួបគេនៅក្នុងក្លឹបហើយនោះ ខ្ញុំក៏បានទៅរាក់ទាក់គេនៅកន្លែងធ្វើការ តែ គេក៏បានធ្វើព្រងើយដាក់ខ្ញុំ... ខ្ញុំមានអារម្មណ៍ថាឈឺចុកចាប់ណាស់ ពេលនោះហើយខ្ញុំក៏ដឹងថា ខ្ញុំកាន់តែលង់ស្រឡាញ់គេខ្លាំងទៅៗ»»»

Super Star's Sweet Heart ♥️ Where stories live. Discover now