Chapter 31

627 81 13
                                    

_Jimin POV_

ស្អីនេះ!?

ពេញមួយថ្ងៃ ២១ គ្មានអ្នកណាឡើងឡានរបស់គេ ក្រៅពីគេ អីចឹងមាន ន័យថាអ្នកនាង Leera ជិះឡានមកជួបគេដល់ផ្ទះ នេះគេម៉ត់ចត់ដល់ថ្នាក់មិនព្រមឲ្យឡើងឡានជាមួយ ព្រោះបើត្រូវ លួចថតពេលនាំមកផ្ទះ ប្រហែលជារឿងធំ ប៉ុន្តែខ្ញុំមិនទាន់អស់សង្ឃឹមត្រឹមហ្នឹងទេ នៅមានថ្ងៃ ២៣ កញ្ញា ទៀត សាករកមើលសិន ម្តងនេះគេអាចភ្លេចខ្លួន ទៅយកអ្នកនាង Leera ឡើងឡានមកផ្ទះក៏ថាបាន

គ្មាន...

អីចឹង ថ្ងៃទី ២៥ កញ្ញា

គ្មាន...

ថ្ងៃទី ២៨ កញ្ញា ក៏បានដែរ គ្មាន គ្មាន គ្មាន!

ហ៊ឺយ! សរុបទៅរូបភាពពីកាមេរ៉ាសុវត្ថិភាពក្នុងឡានរបស់គេ មិនបានជួយឲ្យអ្វីរីកចម្រើន សំឡេងដែលបានឮនៅថ្ងៃទី ១៩ កញ្ញា ក៏ធានាមិនបានថាជាសំឡេងរបស់អ្នកនាង Leera ឬអត់ ព្រោះមាន សំឡេងបទចម្រៀងអន្តរជាតិឮឲ្យរហូតពេលនិយាយគ្នា យ៉ាងណា ក៏យកធ្វើជាភស្តុតាងចាប់ចងគេមិនបាន អសារបង់ហើយខ្ញុំ

អើ! ណ្ហើយចុះ អីចឹងពេលនេះត្រូវប្រញាប់យកកូនសោឡាន ទៅឲ្យមុនពេល Jungkook ដឹងខ្លួន នាំឲ្យខូចផែនការ ទាំងដែល មិនទាន់មានអីរីកចម្រើន

រីង! រីង!

"អូយ! អ្នកណាតេមក?"
"អុ៎! Jhope!"

"ហាឡូៗ Jhope នឹកដល់ហើយ"

(អឹម...តាំងពីមានសង្សារម៉ោ...ប៉ិនញិកញ៉ក់ដល់ហើយណ៎)

"យី! សង្សារក្បាលឯងអី"

(ហាសហា! ឃើញចេញមកព្រមទទួលស្គាល់មុខឲ្យពព្រីម បែបហ្នឹង មិនឲ្យជឿយ៉ាងម៉េច)

"គឺវាចាំបាច់ហ្នឹងណា៎ ឯងក៏ដឹងដែរថាខ្ញុំត្រូវប្រើឲ្យមកបំពេញ ភារកិច្ចអី ប្រាប់ឲ្យដឹងទៅថារឿងនេះមិនងាយ"

(ហើយយ៉ាងម៉េច ដល់ណាហើយ ប្រមូលភស្តុតាងបានគ្រប់ហើយឬនៅ?)

"បានខ្លះ អត់ខ្លះ ពេលនេះនៅខ្វះភស្តុតាងសំខាន់"

(ភស្តុតាងអី?)

"ស្នាមសាក់របស់ Jungkook នោះ ខ្ញុំកំពុងតែព្យាយាមរកវិធី លួច មើលមិនឲ្យគេដឹងខ្លួន តែមិនបានសម្រេច"

Super Star's Sweet Heart ♥️ Where stories live. Discover now