Chapter 40

646 71 13
                                    

_Jimin POV_

"ធ្វើចិត្តឲ្យត្រជាក់សិន Jungkook! ស្តាប់ខ្ញុំសិនពួកយើងមិនបានធ្វើ ស្អីដូចដែល Jungkook គិតទេ មើលចុះខោអាវនៅគ្រប់ទាំងអស់ គ្មានស្អីដែលបាត់បង់នោះទេ" ខ្ញុំនិយាយញាប់មាត់ស្អេក ព្រមទាំង
គ្រវាសដៃរបស់ Jungki ដែលដាក់លើខ្លួនរបស់ខ្ញុំចេញអោយឆ្ងាយ នេះម៉េចក៏ខ្ញុំចាំបាច់ភ័យដល់ថ្នាក់នេះ ភ្លេចហើយឬថាគេមិនមែនសង្សារពិតប្រាកដឯណា ខ្លាចគេយល់ច្រលំធ្វើអី?

"សុំទោសបងប្រុស! ខ្ញុំគ្រាន់តែ..."

"មិនបាច់និយាយអ្វីទាំងអស់! ឯងចេញទៅ...បងត្រូវការ និយាយជាមួយ Jimin តែពីរនាក់ អ្នកផ្សេងមិនពាក់ព័ន្ធ"

"អូខេ!" Jungki ញាក់ស្មា ហើយចាប់កែវដែលដួលដាក់វាឲ្យត្រង់នៅលើថាសហើយដើរចេញពីបន្ទប់

Jungkook ងាកមកសម្លឹងមុខខ្ញុំដោយខ្សែភ្នែកដូចខ្លាដែលចាប់បានថាត្រូវលួចសាច់ដ៏ឆ្ងាញ់ពិសារចេញពីល្អាងអញ្ចឹង ព្រឺសម្បុរជាងអម្បាញ់មិញទៅទៀត ខ្ញុំនឹងត្រូវគេជេរថា ម៉េចខ្លះទៅនេះ តែក្រែងគេ ប្រាប់ថាត្រឡប់មកវិញពេលព្រលប់មិនអញ្ចឹងហី ចុះអីឡូវនេះមិនទាន់អាហារពេលល្ងាចផង ម៉េចក៏ឆាប់ត្រឡប់មកវិញម្ល៉េះ ខ្លាចបាត់ផ្ទះទៅណាឬ?

"ខ្ញុំដាស់តឿន Jimin ថាម៉េចខ្លះ និយាយមកមើល៎..."សម្លេងត្រជាក់ណាស់ ត្រជាក់ដូចខ្លាឃ្មុំនៅតំបន់ប៉ូល ជាសត្វឬយ៉ាងម៉េច?

"ម៉េចនឹងចងចាំបានទៅ បើ Jungkook និយាយឡើងច្រើន"

"អញ្ចឹងច្បាប់ប្រការទីមួយខ្ញុំនិយាយថាម៉េចខ្លះ?"

"អឺ...គឺហាមនិយាយជាមួយមនុស្សប្រុសឬស្រីផ្សេង...ដែលខ្ញុំមិន
ស្គាល់"
(មែនហើយ បែបនេះខ្ញុំមានលេសដោះសារហើយ)
"តែខ្ញុំស្គាល់ Jungki ហ្នឹងអី...ទើបនិយាយបាន"

"អូខេ! ចុះច្បាប់ប្រការទីបីជាស្អី?"

"ហាមនៅជាមួយប្រុសផ្សេងពីរនាក់តទល់ក្នុងបន្ទប់..ប៉ុន្តែនេះជាប្អូនប្រុសរបស់ Jungkook មិនមែនអ្នកផ្សេងទេ! វាគ្មានស្អីទេ"

"ជាប្អូនប្រុសហើយយ៉ាងម៉េច?!" Jungkook តម្លើងសម្លេងមកកាន់តែខ្លាំង
"ប៉ុន្តែគេរឹងមាំជាង មានមាឌធំជាង បើចង់រំលោភឬធ្វើអី Jimin ក៏ធ្វើបានមិនពិបាកទេ...កុំប្រមាថពេក មនុស្សមិនអាចមើលតែសម្បកក្រៅទេ...មិនថាអ្នកណាក៏ដោយ ក៏មិនអាចទុកចិត្តបានដែរ"

Super Star's Sweet Heart ♥️ Where stories live. Discover now