Chapter 9

699 67 4
                                    

ពេលវេលាលំហែមួយអាទិត្យកន្លងផុតទៅយ៉ាងលឿន ស្អែកនេះជាថ្ងៃច័ន្ទបាត់ទៅហើយ Jhope កំពុងតែប្រមូលទិញរបស់របរថោកៗ តាមអនឡាញដើម្បីយកទៅនិយាយជាមួយនិង V នៅថ្ងៃស្អែកនេះ ចំណែកឯ Jimin ទើបតែត្រឡប់ពីសមុទ្រវិញ ចំណាយពេល ៥ ថ្ងៃទៅតាម Jungkook គ្មានបានអ្វីមកវិញក្រៅពី Jungkook ជេរនោះទេ គិតៗ ទៅឈឺបេះដូងណាស់

Jimin កំពុងតែប្រមូលអាវដាក់នៅក្នុងម៉ាស៊ីនបោកខោអាវ នៅខុនដូររបស់គេ គេកំពុងតែគិតពីសម្តីរបស់ Jin អោយទៅចូលកម្មវិធីរបស់ តារានៅថ្ងៃស្អែកនេះ

"ទៅអោយគេជេរទៀតហើយមើលទៅ" Jimin ឧទានឡើងទាំង គ្មានកំលាំងចិត្ត

មេឃចាប់ផ្តើមប្រែជាងងឹតបន្តិចម្ដងៗ យើងក៏ឃើញថា Jimin កំពុងតែធ្វើដំណើរចេញទៅហាងអាហារមួយកន្លែងក្បែរខុនដូរ របស់គេ ស្នាក់នៅរាល់ថ្ងៃ តែល្ងាចនេះវាពិតជាការចៃដន្យមែន មិនបានតាំងចិត្តនឹងតាមដាននោះទេ គេបានឃើញ Jk ដើរចូលទៅក្នុងហាងនោះ ម្នាក់ឯង

Jimin ក៏បានឈប់ឡានហើយចូលទៅតាម តែ Jimin ក៏ជ្រើស រើសអង្គុយតុផ្សេង ព្រោះថ្ងៃនេះគ្មានអារម្មណ៍ទៅធ្វើមុខក្រាស់ដាក់ Jk

កំពុងតែញ៊ាំៗ Jimin ក៏សម្លឹងទៅមើលតុរបស់ Jk ក៏ឃើញមានស្រីម្នាក់ដើរទៅរកគេ ម្នាក់នោះ Jimin បានស្គាល់ហើយថាជា Leenin តែ Jimin ក៏មិនបានដឹងថានារីម្នាក់នោះជាសង្សារចាស់របស់ Jk ដែរ

Jk កំពុងតែញ៊ាំអាហារនៅលើតុរបស់គេយ៉ាងមានក្តីសុខ តែក៏ត្រូវសម្លេង Leenin មកបន្លឺឡើង ព្រមជាមួយនឹងវត្តមានរបស់នាងទៀត កាន់តែធ្វើអោយគេនៅលែងក្តីសុខ ក្នុងចិត្តរបស់គេស្អប់នាងណាស់ ស្អប់ស្ទើរតែសូម្បីតែស្រមោលក៏មិនចង់ឃើញផង

"Jk មកតែឯងទេឬ?" Leenin សួរឡើងដោយសម្លេងស្រទន់ ទៅកាន់បុរសដែលកំពុងអង្គុយញ៊ាំអាហារទល់មុខនាង

"...." Jk មិនបានតបទៅវិញ នេះជាអ្វីដែលគេធ្វើរាល់ដងទៅហើយ ដែលធ្វើអោយ Jimin សង្កេតមកពីជ្រុងម្ខាងទៀតបានដឹងថា មិនមែនមានតែគេដែល Jk មិនចង់ជ្រលក់ជាមួយ សូម្បីតែស្រីស្អាត ហើយជាតារារួមផលិតកម្មជាមួយគ្នាក៏ Jk មិនជ្រលក់រកដែរ

"បើមកម្នាក់ឯងបែបនេះត្រូវការអោយខ្ញុំកំដរទេ" Leenin និយាយព្រមទាំងទាញកៅអីមកអង្គុយយ៉ាងទំនង

Super Star's Sweet Heart ♥️ Where stories live. Discover now