Chapter 15 & 16

905 88 15
                                    

នៅពេលដែលកម្មវិធីកំពុងតែឈានទៅដល់ទីបញ្ចប់ បន្ទាប់ពីតារាម៉ូដែល បីនាក់បានឡើងយកពានហើយនោះ អ្នកគាំទ្រក៏បានត្រឡប់ទៅវិញបន្តើរៗ ធ្វើអោយនៅទីនេះមានសភាពថមថយជាងមុន មិនសូវចង្អៀតដូចមុន រួមទាំងអ្នកនៅខាងក្នុងតារាខ្លះក៏បានត្រឡប់ ចំណែកឯខ្លះក៏កំពុងតែអង្គុយនិយាយគ្នាលេង

ចំណែកឯ Jin វិញកំពុងតែបន្លំខ្លួន អង្គុយចាំ Namjoon នៅកៅអីខាងមុខបន្ទប់ប្តូរខោអាវ លើកនេះគេសង្ឈឹមថាជាលើកចុងក្រោយទៅចុះដែរ គេត្រូវមកជួប Namjoon ដើម្បីស៊ើបពីរឿងក្តីនេះ ចាំមិនបានយូរគេក៏បានឃើញ Namjoon កំពុងតែដើរមកវិញជាមួយ Taehyung

"សួស្តី Namjoon! នេះខ្ញុំគឺ Jin ចំណាំខ្ញុំបានទេ?" Jin ធ្វើជាដើរ ទៅរាក់ទាក់ជាមួយគោលដៅរបស់ខ្លួន

"អូរ៎! អ្នកដែរហៅខ្ញុំទៅថតនៅហាងអាហារនោះមែនទេ?"

"ត្រូវហើយ! ពិតជាចៃដន្យមែន" Jin កំពុងតែអូសក្រឡា ដើម្បីចូលសាច់រឿងរបស់គេ
"បើបានជាបែបខ្ញុំសុំនិយាយអ្វីបន្តិចជាមួយលោកបានទេ?"

"អឺរ៎...គឺ-"

"មិនអីទេ! ខ្ញុំចូលទៅផ្លាស់អាវសិនអញ្ចឹង... បងនៅនិយាយជាមួយគាត់ចុះ" Taehyung ក៏បានស្នើរខ្លួនចូលទៅមុនដើម្បីអោយគេពីរនាក់ស្រួលនិយាយគ្នា

"មិនអីទេ! រឿងនេះនៅគ្នាច្រើនក៏ល្អដែរ" Jin ក៏បានហាមជាមុន ចាត់ទុកថាព្រួញមួយបាញ់បានសត្វពីរទៅចុះ

"អូខេ! អញ្ចឹង Jin និយាយមក" Namjoon ក៏បានតបទៅវិញ ហើយ Taehyung ក៏នៅក្បែរ Namjoon ដដែរ

"គឺថាខ្ញុំអាចសុំពឹងអ្នកទាំងពីរបានទេ? លោកយាយខាងប៉ារបស់ខ្ញុំគាត់ត្រូវវះកាត់បន្ទាន់នៅថ្ងៃខាងស្អែកនេះហើយ... ខ្ញុំត្រូវការឈាមច្រើនណាស់!" Jin និយាយដើរតួរកម្សត់ ធ្វើជារលីងរលោងទឹកភ្នែក គេកំពង់តែគិតថាគួរប្តូរអាជីពទៅធ្វើតារាសម្តែងវិញល្អទេ បើសម្តែងសមយ៉ាងនេះ

"បានន័យថាចង់អោយពួកខ្ញុំជួយមែនទេ?" Taehyung ក៏បានសួរបន្ទាប់ពី Jin និយាយចប់

"ត្រូវហើយ! ពួកលោកអាចជួយខ្ញុំបានទេ! ខ្ញុំគ្មានមិត្តទេ... បែបនេះ ហើយពិបាករកអ្នកបរិចាគណាស់"

Super Star's Sweet Heart ♥️ Where stories live. Discover now