Chapter 42

635 67 17
                                    

_Jimin POV_

ពេលវេលានៃសេចក្តីសុខតែងតែខ្លីជានិច្ច...

ពេលនេះ Jungkook កំពុងបើកបរត្រឡប់ទៅទីក្រុងវិញ អាកាសធាតុត្រជាក់ស្រួល ថ្ងៃក៏មិនក្តៅពេកទើបគេបើកដំបូលឡានស្ពតរបស់គេ ឲ្យខ្យល់វ៉ៃមុខខ្ញុំលេង ល្អម្យ៉ាងដែរណ៎

យើងមិនបាននិយាយគ្នាពីអ្វីជាពិសេសឲ្យស៊ីជ្រៅនោះទេ ពួកយើង និយាយពីរឿងទូទៅ ខ្ញុំនិយាយជាមួយគេក្នុងឋានៈជាសង្សារម្នាក់ ដែលចង់ស្គាល់គេឲ្យបានច្រើនជាងមុន មិនមែនដើម្បីតាមប្រមាញ់ រកការពិតនោះទេ ពេលនេះគឺខ្ញុំចង់រកវិធីពិសោធន៍ភាពបរិសុទ្ធឲ្យគេ ទាស់ត្រង់ថាមិនដឹងរកយ៉ាងណា...នេះខ្ញុំ! ចិត្តងាយពេកឬអត់?

"កំពុងគិតអី ម៉េចក៏សុខៗ ស្ងាត់មាត់?" Jungkook សួរឡើងពេលឃើញខ្ញុំមើលទៅក្រៅបង្អួចនិងស្ងប់ស្ងាត់យូរ

"គិតរឿងចាស់ៗ វាកំប្លែង"

"កំប្លែង! រឿងអី?"

"គឺរឿងដែលសុខៗ យើងក៏ក្លាយជាសង្សារនឹងគ្នាហ្នឹងហើយ? មិនកំប្លែងទេឬ?"

"កំប្លែងយ៉ាងម៉េចវិញ?"

"គឺ...ពួកយើងមិនបានទាំងញ៉ែគ្នាផង តែសុខៗ ក៏ព្រមព្រៀងធ្វើជាសង្សារនឹងគ្នាបែបម៉ីងមាំ ហើយក៏មិនឃើញថាបែកគ្នាដែរ នេះបើសន្មត់ថា យើងសេពគប់គ្នាយូរបន្តទៅទៀត រហូតដល់ថ្នាក់រៀបការជាមួយគ្នាហើយពិធីករនៅលើវេទិការសួរថាពួកយើងជួបគ្នាដោយរបៀបណា មិនដឹងថាគួរឆ្លើយយ៉ាងម៉េចនោះទេ ឬក៏អាចឆ្លើយថា
ស្រឡាញ់គ្នាព្រោះរឿង រើសបានស្រោមអនាម័យ"

"ហាសហា! នេះ Jimin គិតដល់ដំណាក់កាលនោះផងហី?"

មែនហើយ! ខ្ញុំនេះឆ្កួតហើយ..គិតទៅដល់រឿងនោះធ្វើអី វាមិនអាចទៅរួចទេ មិនយូរទេបើ Jungkook ដឹងការពិតថាខ្ញុំមកសេពគប់គេ
ព្រោះអ្វី គេច្បាស់ជាឈប់សេពគប់ខ្ញុំ សង្ស័យតែមុខក៏មិនចង់មើលផងមើលទៅ

"គឺ...ខ្ញុំគ្រាន់តែគិតលេងៗ..មិនបានប្រាកដប្រជាអីទេ"

"តែខ្ញុំគិត"

"គិតអី?"

"គឺគិតប្រាកដប្រជាហ្នឹងហើយ...ខ្ញុំដាក់ផែនការជីវិតរួចហើយគឺបាន ន័យគ្រប់យ៉ាងវានៅក្នុងផែនការទាំងអស់"

Super Star's Sweet Heart ♥️ Where stories live. Discover now