Chapter 38

651 76 27
                                    

_Jimin POV_

មិនចាំបាច់សង្ស័យទេ ថាការមើលកុនរឿងនេះ វាធ្វើឲ្យរឿងក្តី ដំណើរការយ៉ាងម៉េចខ្លះ...ឆ្ងល់ទេ? តែបើខ្ញុំប្រាប់ថារឿងនេះអ្នកនាង Leera ជាតួឯកស្រីគ្រប់គ្នានឹងបាត់ឆ្ងល់ហើយមែនទេ? ខ្ញុំឆ្លាតណាស់ត្រូវឬអត់?

ខ្ញុំនឹងបន្លំសួរគេថាមានដឹងអ្វីពាក់ព័ន្ធនឹងអ្នកនាង Leera ខ្លះ ហើយគេឆ្លើយការពិត ឬកុហក វាមិនសំខាន់ទេតែការមានពិរុទ្ធ ឬគ្មានទៅវិញទេ ដែលខ្ញុំចង់ប្រើចាប់កំហុសគេ ពេលនេះខ្ញុំត្រៀមខ្លួនរួចហើយ ព្រោះអីឡូវកំពុងតែដេកឱបគ្នាជាមួយគេនៅលើគ្រែមើលកុនរឿង អេតាស៊ីវិលទឹកភ្នែក

"មានអារម្មណ៍ល្អអីទើបចង់មើលរឿងនេះ ល្អមើលឬ? ឃើញចេញយូរដែរហើយ" Jungkook សួរដោយទឹកមុខមោឃៗ ទឹកមុខគ្មាន
ពិរុទ្ធអី ក្រៅពីការសង្ស័យ ចង់ដឹងពីមូលហេតុរបស់ខ្ញុំ

"អឹម...គឺឃើញ K Magazine និយាយថារឿងនេះល្អមើល...បាន ១០ ពិន្ទុពេញ"

"អូរ៎! តែល្បីថាផេកហ្នឹងចូលចិត្តបញ្ជោរឲ្យពិន្ទុខ្ពស់សឹងតែគ្រប់រឿង! សង្ស័យយកលុយពី Sponsor ឬអត់ក៏មិនដឹង!"

"អត់ទេៗ មួយរយៈក្រោយនេះ...មានអ្នកខមិនឲ្យពិន្ទុខ្លះហើយ
ជឿជាក់បានពិតមែន...បើ Admin ផេកប្រាប់ថាល្អមើលគឺដឹងតែល្អមើលហើយ ណាមួយមានតួឯកស្រីទាំងស្អាត ទាំងពូកែហើយជាអ្នក នាង Leera បែបហ្នឹងកាន់តែល្អមើល"

"អរ៎! អញ្ចឹងសាកមើលក៏បាន" Jungkook និយាយហើយក៏លែងមាត់.ក.ពេលខ្ញុំនិយាយឈ្មោះអ្នកនាង Leera ក៏គ្មានប្រតិកម្មអីដែល
ច្បាស់លាស់ដូច្នេះហើយត្រូវ ប្រញាប់ដេញដោលសួរបន្ត

"អ្នកនាង Leera មានទម្រង់មុខស្អាតណាស់ ស្តាយណាស់ មិនគួរណាឆាប់ស្លាប់...ចង់ដឹងថាស្លាប់ដោយសាររឿងអី បានជាសម្រេចចិត្ត ផ្តាច់ជីវិតខ្លួនឯងទាំងក្មេងបែបហ្នឹង ខ្ញុំឃើញហើយក៏សោកសៅ"

"ឃើញព័ត៌មានចុះថាធ្វើអត្តឃាតដោយសារតែមានកូនក្នុងផ្ទៃ មិនអញ្ចឹងហី? ប្រហែលជាកើតជម្ងឺបាក់ទឹកចិត្តទេដឹង ភាគរយនៃការសម្លាប់ខ្លួនខ្ពស់ណាស់បើនាងកើតជម្ងឺនេះ" Jungkook និយាយ
ធម្មតាៗ

ខ្ញុំក្រឡេកមើលគេបន្តិច មិនឃើញខ្សែភ្នែកក្រឡេកក្រឡាប់បែបកុហកនោះទេ ហេតុអីគេហ៊ាននិយាយច្បាស់លាស់យ៉ាងនេះ គេគួរតែដឹងច្បាស់ជាងអ្នកណាទាំងអស់ថាអ្នកនាង Leera ស្លាប់ព្រោះអ្វី វាជាការស្លាប់ដោយសារប្រើអំពើឃាតកម្មច្បាស់ណាស់

Super Star's Sweet Heart ♥️ Where stories live. Discover now