Chapter 41

625 65 13
                                    

_Jimin POV_

ខ្ញុំលើកកែវកាហ្វេដោយដៃទាំងពីរ ដែលខំឆុងអស់ពីថ្វីដៃដាក់ថាសឈើដើរចូលទៅក្នុងបន្ទប់ ដែលកាហ្វេនេះត្រូវឆុងដោយទឹកក្ដៅ
ឧណ្ឌៗ ព្រោះពេលរលាកជើងរបស់គេនឹងមិនធ្វើអោយពងជើង Jungkook ងាកមុខចេញពីគំនរឯកសារ មកមើលមុខខ្ញុំដោយការ ងឿងឆ្ងល់តិចតួច ហើយញញឹមចុងមាត់ដោយការពេញចិត្ត

"ហាសហា...បាត់ទៅធ្វើវាទេឬ?"

"ហ្នឹងហើយ! ឃើញ Jungkook ធ្វើការហត់នឿយ ទើបឆុងមកឲ្យ មិនដឹងថា ចូលចិត្តរសជាតិបែបណា ទើបឆុងរសជាតិកណ្តាលសិនទៅ"

"ចូលចិត្តទាំងអស់ បើ Jimin ជាអ្នកធ្វើ"

"ផឹកឲ្យអស់ទៅអញ្ចឹង..."

ពេលមានឱកាស ខ្ញុំក៏ចាក់កាហ្វេទៅលើជើងរបស់គេ យេ៎! រួចហើយ ធានាមិនឲ្យត្រូវឯកសារនៅលើតុ មិនអញ្ចឹងស្ថានការណ៍អាច ប្រែប្រួលហើយប្រាកដណាស់ Jungkook ភ្ញាក់ក្រញាង និងស្ទុះងើបចេញភ្លាម

"សស្លាក់សស្លើតមែនទែន Jimin!"

"សុំ...សុំទោស ខ្ញុំគ្មានចេតនាទេ...មិញជំពប់ជើង" ខ្ញុំធ្វើជាសុំទោស សុំពៃ រីឯភ្នែកក៏រេមើលក្រដាសជូតមាត់មកជូតខោឲ្យគេ

"ថ្ងៃនេះជាថ្ងៃស្អីនេះ! បន្ទប់ខ្ញុំស្អិតអស់ហើយ ម្ដងស្រាក្រឡុកម្តងកាហ្វេ បន្តិចទៀតនឹងមានស្អីទៀត?"

"គ្មាន...គ្មានទៀតទេ សម្អាតឲ្យឥឡូវហើយ"

"មិនបាច់ទេៗ! ចាំហៅមេផ្ទះឲ្យមកចាត់ការមក"

មេផ្ទះប្រចាំរបស់គេ ពូកែខាងជូត ស្អីប្រឡាក់ ស្អីកំពប់ ស្អីជ្រុះ គាត់ សម្អាតបានគ្រប់យ៉ាង តែករណីនេះមេផ្ទះកុំអាលមកចេះដឹង
ចាំ Jimin សុំចាត់ការសិនណា

"បើអញ្ចឹង! Jungkook ឆាប់ស្រាតខោចេញសិនទៅ! ប្រលាក់យូរ វាពិបាកបោក"

"ស្រាតខោ...នៅត្រង់នេះ?"

"មែនហើយ! ខ្មាស់មែនទេ? ជាសង្សារនឹងគ្នាមិនបាច់ខ្មាស់ទេ
ស្រាតចុះមក...ចាំខ្ញុំយកទៅដាក់បោកឲ្យ"

"នែ៎! ប្រាប់ឲ្យដឹងមុន...កុំទៅបញ្ជាប្រុសផ្សេងឲ្យស្រាតខោបែបនេះ វានឹងមិនចប់ត្រឹមខោ"

Super Star's Sweet Heart ♥️ Where stories live. Discover now