Chapter 11

902 79 12
                                    

Jimin កំពុងតែអង្គុយមើលទូរសព្ទ័នៅលើតុនៅក្នុងបន្ទប់គេងរបស់គេ ទាំងពិបាកចិត្ត ស្មើរនេះប្រហែលម្ចាស់ទូរសព្ទ័កំពុងតែ ស្លន់ស្លោររកទូរសព្ទ័ហើយក៏មិនដឹង តែ Jimin មិនដឹងទេថាវា ខុសពីការគិតរបស់គេទាំងស្រុង ស្មើរនេះ Jk កំពុងតែញ៊ាំអាហារយ៉ាងឆ្ងាញ់ជាមួយមិត្តរបស់គេ គ្មានគិតពីទូរសព្ទ័សម្បីតែបន្តិច

"ម្ចាស់ឯងជេរយើងស្លាប់ហើយ" Jimin ឧទានហើយ ងើបដើរចូលទៅបន្ទប់ទឹកដើម្បីសម្អាតខ្លួន មុននឹងចូលគេងព្រោះថាស្អែកគេត្រូវ រកផែនការបន្តដើម្បីចូលទៅជិត Jk តែលើកនេះវាពិបាកតិចហើយ ព្រោះដល់ពេលដែលគេត្រូវឆែកអោយដឹងហើយថា Jk មានស្នាមសាក់នោះឬក៏អត់

*****

បន្ទាប់ពី Hoonji ខលសួររកទូរសព្ទ័ដៃរបស់ Jk គ្រប់កន្លែងដែលគេ បានថតកាលពីម្សិលមិញហើយ នៅតែរកមិនឃើញគេក៏បានទៅទិញទូរសព្ទ័ដៃសេរីថ្មី ដូចជាទូរសព្ទ័ដៃចាស់របស់Jk ព្រម ទាំងលេខ
ទំនាក់ទំនងថ្មី

ត្រឡប់ទៅមើលនៅក្នុងបន្ទប់ប្រជុំនៅក្នុងផលិតកម្ម SNI វិញ V កំពុងតែអង្គុយរៀបចំ ត្រៀមខ្លួនដើម្បីថតវីឌីអូដូចដែល Jhope ពិភាក្សាជាមួយគេកាលពីលើកមុន ចំណែកឯ Jhope ក៏កំពុងតែអង្គុយក្បែរនោះដូចគ្នា ដោយមិនភ្លេចនាំយករបស់របរគេមកជាមួយ ដើម្បី អោយ V លើកបង្ហាញក្នុងវីឌីអូ

"នៅពេលខ្ញុំនិយាយហើយ ចាំ Jhope លើកវាហុចអោយខ្ញុំម្ដងមួយៗ តែប្រាំមុខនេះបានហើយ របស់នៅសល់ចាំថតជារូបភាព ឬក៏ជាវីឌីអូក៏បានដែរ ហើយចាំអោយគេកាត់តវាចូលតាមក្រោយ" V និយាយបន្តើរហុចរបស់ប្រាំមុខដែរគេបានរើសមុននេះអោយទៅ Jhope ដែរអង្គុយនៅពីក្រោយកាមេរ៉ាដែលដាក់បញ្ឈរទល់ពីមុខរបស់ V

"អូខេ" Jhope តបវិញដោយញញឹម

"ខ្ញុំទៅបន្ទប់ទឹកមួយភ្លែត! មកវិញខ្ញុំចាប់ផ្តើមថត" V និយាយហើយញញឹមមុននឹងងើបចេញទៅបន្ទប់ទឹក ដោយបានទុកទូរសព្ទ័ដៃរបស់គេនៅលើតុចោល ហើយវាក៏ជាឱកាសល្អសម្រាប់ Jhope ព្រោះគេ បានគិតរួចហើយពីបន្ទប់ប្រជុំទៅបន្ទប់ទឹកគឺចំណាយពី ៣នាទី បែប នេះទាំងទៅទាំងមកគឺអាច ៥ ទៅ ៦ នាទី

Jhope ក៏បានងាកមើលឆ្វេងស្ដាំតែក៏ក្រឡេកឃើញកាមេរ៉ា កំពុងតែបែរមករកគេ តែ Jhope ក៏បានលូកដៃទៅយកទូរសព្ទ័នោះ
"គ្រាន់តែឆែកមិនបានលួចឯណា!" Jhope ឧទានឡើងនៅក្នុងចិត្ត ព្រោះគ្មានមូលហេតុអីដែលសុខៗ គេមកឆែកកាមេរ៉ានោះទេ

Super Star's Sweet Heart ♥️ Where stories live. Discover now