Chapter 7

720 69 9
                                    

បន្ទាប់ពីជិះតាម Jungkook ជិតកន្លះថ្ងៃទៅហើយនោះ ពួកគេក៏បានមកដល់មាត់សមុទ្រ ហើយ Jimin ក៏រាងភ្ញាក់ផ្អើលបន្តិចនៅពេលដែលងាកទៅឆ្វេងដៃមានសមុទ្រ

"កុំថាគេមកលំហែកាយនៅទីនេះណា!" Jimin ឧទានឡើងដោយនៅតែជិះតាមពីក្រោយដដែល
"ស៊យហើយ! ខ្ញុំមិនបានត្រៀមសម្លៀកបំពាក់នោះទេ"

មិនប៉ុន្មាននាទី Jimin ក៏បានបត់តាមឡានរបស់ Jungkook ចូលទៅ សណ្ឋាគារ Shaburi ដែលសណ្ឋាគារលំដាប់ផ្កាយប្រាំ

"ចប់ការងារនេះប្រហែលជាត្រូវទារលុយពីលោកប្រធានគុណនឹង ១០ ដងហើយទើបបាន"

Jungkook បានអូសវ៉ាលីដើរចូលទៅក្នុង Lobby ហើយក៏មានបុគ្គលិកមកទទួលវ៉ាលីពីដៃរបស់គេ ថែមទាំងមានវត្តមានរបស់ Taehyung កំពុងតែអង្គុយចាំនៅទីនោះ Jimin ក៏បានសម្លឹងរក មើលគ្នាគេម្នាក់ទៀត តែមិនឃើញទើប Jimin សន្និដ្ឋានបានថាគេមកលំហែតែ ២នាក់នោះទេ

"នេះកាតរបស់អ្នកទាំងពីរ" បុគ្គលិកយកកាតបន្ទប់ហុចអោយទៅ v មួយ និង jk មួយ ហើយពួកគេទាំងពីរក៏ដើរឡើងទៅដោយទុកវ៉ាលីរបស់ពួកគេអោយបុគ្គលិករុញឡើងទៅតាមពីក្រោយ ឃើញថាពួកគេទៅអស់ហើយ Jimin ក៏ដើរចូលទៅដើម្បី check in នៅទីនេះដែរ

"សួស្តី! លោកមានបានកក់បន្ទប់ហើយឬនៅ?" បុគ្គលិកសួរយ៉ាងរាក់ ទាក់

"បាទ! នៅទេ" Jimin ញញឹមហើយតបទៅវិញ មុននឹងនិយាយបន្ត
"អធ្យាស្រ័យផង...តើ Jeon Jungkook ស្នាក់នៅបន្ទប់លេខប៉ុន្មានដែរ?"

"សុំទោសផង! នេះជាការសម្ងាត់របស់អតិថិជន ខាងសណ្ឋាគារមិនអាចជម្រាបជូនបាននោះទេ"

"...." Jimin ស្ងាត់បន្តិចតែគេក៏យល់ស្រប
"អញ្ចឹងខ្ញុំយកបន្ទប់មួយ តែសុំដែលអាចមើលឆ្នេរសមុទ្រឃើញ" Jimin ក៏ញញឹមមុននឹងស្នើរសុំ ទោះមិនបាននៅជិតបន្ទប់របស់ Jungkook យ៉ាងហោចណាស់មកដល់សមុទ្រហើយ គួរតែងើបមកមើលឃើញថ្ងៃរះឯមាត់សមុទ្រក៏មើលទៅល្អម្យ៉ាងដែរ

"បាទ! លោកអញ្ជើញ check in ប៉ុន្មានថ្ងៃដែរ?" បុគ្គលិកក៏សួរបន្ត

"អឹម!..." Jimin កំពុងតែគិត រួចក៏សួរទៅកាន់បុគ្គលិកវិញ
"ចុះ Jungkook គេស្នាក់នៅប៉ុន្មានថ្ងៃដែរ?"

Super Star's Sweet Heart ♥️ Where stories live. Discover now