Chapter 2

1K 94 7
                                    

ល្ងាចនេះនៅទីតាំងខាងមុខអាគារមួយកន្លែងពពេញទៅដោយ អ្នកកាសែតឈរចាំនៅខាងក្រៅយ៉ាងកុសកុញ ព្រមទាំងមានភ្ញៀវ
កិតិ្តយស ជាច្រើនបានមកចូលរួមនេះគឺ ជាកម្មវិធីដើរម៉ូដដើម្បី
សម្ភោធហាងខោអាវប្រ៊េនមួយកន្លែង ដែលទើបតែមានសាខានៅ ក្នុងប្រទេស កូរ៉េខាងត្បូង ខាងហាងបានអញ្ជើញសុទ្ធសឹងតែជាអ្នក មានកេរ្តិ៍ឈ្មោះល្បីៗ ក្នុងសង្គមមកចូលរួម ព្រមទាំងមានការចូលរួមដើរម៉ូដដោយតារាម៉ូដែលប្រចាំផលិតកម្ម SNI ទៀតផង

នៅខាងក្រៅហាក់មានសភាពអ៊ូរអរយ៉ាងខ្លាំង ព្រមទាំងមានបទ ចម្រៀងចាក់កំដរអារម្មណ៍ភ្ញៀវកិត្តិយស ដើម្បីអង្គុយរងចាំកម្មវិធីដើម្បីចាប់ផ្តើមនៅពេលវេលាបន្តិចទៀតនេះ ចំណែកឯសភាពនៅ ក្នុងបន្ទប់ផ្លាស់អាវ និងតែងខ្លួនអោយតារាម៉ូដែលក៏មានសភាព
មម៉ាញឹក មិនចាញ់ខាងក្រៅប៉ុន្មានដែរ

នារីរាងខ្ពស់ជើងស្រឡូន ព្រមជាមួយស្បែកជើងកែងចោទកំពស់ ៨ តឹក បានឈានជើងចេញពីបន្ទប់ផ្លាស់សម្លៀកបំពាក់ ដោយបានគ្រងរ៉ូបព៌ណខ្មៅ ដៃមួយចំហៀងបញ្ជិតចុះក្រោមនៅត្រឹមស្មារ រួមទាំងស្បៃបង្អូសនៅផ្នែកខាងក្រោយនៃរ៉ូប ថែមទាំងមានបញ្ចេញជើង ស ខ្ចី មដ្ឋខៃរបស់នារីម្នាក់នោះ យ៉ាងគួរអោយទាក់ទាញ នៅផ្នែកខាង មុខរបស់រ៉ូបនោះ

"ហូយ! អ្នកនាង Leenin...ស្រស់ស្អាតខ្លាំងណាស់" អ្នកតុបតែង ខ្លួនតារានៅក្នុងកម្មវិធីក៏បានឧទានឡើងនៅពេលដែលបានឃើញ Leenin ចេញមកវិញ

"អរគុណ" Leenin មើលខ្លួនឯងនៅក្នុងកញ្ជក់ធំ ដោយកែវភ្នែកលង់នឹងសម្រស់របស់នាងខ្លួនឯង

ចំណែកឯ Stella នៅម្ខាងទៀតដែលកំពុងតែផាត់មុខជិតរួចរាល់នោះក៏ ពេបមាត់ជ្រេញ Leenin ហើយក៏ងាកទៅមើលទូរសព្ទ័នៅក្នុងដៃរបស់នាងវិញ មិនខ្ចីនឹងនិយាយសរសើរដល់មិត្តរួមក្រុម សូម្បីមួយមាត់

"ចាស៎! អញ្ចឹងខ្ញុំចេញទៅក្រៅបន្តិច" Leenin និយាយទៅកាន់អ្នក ចាត់ចែងកម្មវិធី ហើយក៏ដើរចេញមិនចាំបាច់មានការអនុញ្ញាត តបមក វិញ

Leenin បានដើរសំដៅទៅបន្ទប់តែងខ្លួនសម្រាប់ បុរសៗ នាងក៏បើក ទ្វារដើរចូលទៅ ដែលបានសាងភាពភ្ញាក់ផ្អើលដល់អ្នកនៅខាងក្នុងគ្រប់គ្នា បែរសម្លឹងមកមើលនាង

Super Star's Sweet Heart ♥️ Where stories live. Discover now