Chapter 34

617 70 18
                                    

_Jimin POV_
_បន្ទប់ 2777_

Jungkook បានបើកបន្ទប់ Suit ធំបំផុតសម្រាប់យើងពីរនាក់ ថែម ទាំងជាបន្ទប់ដែលមើលឃើញទេសភាពល្អបំផុត ស្អាតបំផុត និង ថ្លៃ
បំផុតគ្រប់យ៉ាងស្អាតដូចយល់សប្តិ ខ្ញុំមានអារម្មណ៍ដូចខ្លួន ឯងកំពុងក្លាយជាកូនស្តេចយ៉ាងអញ្ចឹង (បើមិនគិតដល់សម្លៀកបំពាក់ ដែលសុទ្ធតែកម្ទេចអាហារនៅពេលនេះ) តែមិនបានទេ ខ្ញុំមិនអាចភ្លើតភ្លើន បែបនេះដាច់ខាត អ្នកណាទៅដឹងថានេះជាផែនការល្បួងយកខ្ញុំ មក អារ.ក.សម្លាប់ចោលក៏ថាបាន ព្រះអើយ! គួរឲ្យខ្លាចណាស់គ្រាន់តែគិតដល់

នេះខ្ញុំចិត្តងាយពេកហើយ គេប្រាប់ថាបើកបន្ទប់ឲ្យក៏ព្រមដើរ តាមដូចត្រូវថ្នាំមិនបាននឹកគិតពីរឿងអីផ្សេងនោះទេ បើត្រូវគេសម្លាប់ គឺមិនបាច់ឆ្ងល់ទេ ថាមកពីមូលហេតុអ្វី មកខ្ញុំភ្លើរ

"កើតអីមែនទេ? ធ្វើមុខបែបហ្នឹង មិនចូលចិត្តឬ?" Jungkook ងាកមកមើលមុខខ្ញុំ ដែលកំពុងតែគិតដល់ឈុតឆាក ឃាតកម្មដ៏គួរឲ្យព្រឺរន្ធត់របស់ខ្លួនឯង ទើបមុខរបស់ខ្ញុំវាបង្ហាញចេញមករៀងយ៉ាប់មើលបន្តិច

"អូរ៎! អត់ទេៗ ចូលចិត្តតើ...ចូលចិត្តខ្លាំងទៀតផង...ស្អាតយ៉ាងនេះអ្នកណាមិនចូលចិត្ត"

"អឹម! គិតហើយថា Jimin ត្រូវតែចូលចិត្ត ទើបរើសបន្ទប់នេះឲ្យ"

"ធ្វើឯងមកនិយាយពិរោះទេដឹង...សង្ស័យបើកទុកអោយមនុស្សរបស់ Jungkook ហ្នឹងឯង មិនដឹងបន្ទប់នេះធ្លាប់នាំមនុស្សចូលប៉ុន្មាននាក់ ហើយនោះទេ"

"ហេតុអីចូលចិត្តកាត់ក្តីមនុស្សតាមពាក្យសម្តី អ្នកដទៃម្ល៉េះ? ហើយយ៉ាងម៉េចដែរ តាំងពីសេពគប់គ្នាមកធ្លាប់ឃើញខ្ញុំមានអ្នកណាផ្សេងទេ? អ្នកដែលចូលមករកខ្ញុំក៏ត្រូវខ្ញុំបដិសេធទាំងអស់ បើប្រុសព្រានមែនគេមិនធ្វើបែបនឹងទេ ចំណីដល់មាត់ហើយមិងរុញចេញនោះទេ?"

"មិនបាច់មកនិយាយពិរោះទេ យើងសេពគប់គ្នាបានប៉ុន្មានថ្ងៃហ្នឹង និយាយដូចសេពគប់គ្នាបានបីឆ្នាំហើយអញ្ចឹង ម្យ៉ាងទៀត Jungkook អាចកំពុងបោកឲ្យខ្ញុំស្លាប់ចិត្តក៏ថាបាន មិនប្រាកដចិត្តដែរ ក្រែងល៎ បន្តិចទៀតមានមនុស្សរបស់ Jungkook មកគោះទ្វារក្ដាំងៗ
ទាល់តែធ្លាយទ្វារក៏ថាបាន"

Super Star's Sweet Heart ♥️ Where stories live. Discover now