Chapter 6

760 72 12
                                    

Jin ត្រឡប់មកកន្លែងធ្វើការវិញ ដោយយកភាពជោគជ័យមកជាមួយ នេះគឺជាជំហ៊ានដំបូងដែលធ្វើអោយគោលដៅគេបានស្គាល់ពីគេសិន ចាំបន្តទៅជំហ៊ានបន្ទាប់ ឡើងជណ្តើរប្រអប់មកបន្តើរច្រៀងបន្តើរ រហូតចូលមកដល់ក្នុងបន្ទប់ធ្វើការ ក៏ឃើញថាទាំង Jimin និង Jhope កំពុងតែអង្គុយនៅតុរបស់ពួកគេ ដោយ Jimin ធ្វើមុខស្អុយប៉ែ Jhope វិញ ចុចទូរសព្ទ័ធ្វើធម្មតា

"Jimin ឯងជុះអាចម៍មិនចេញមែនទេបានធ្វើមុខអញ្ចឹង?" Jin សួរឡើងដោយអស់សំណើច រួចដាក់ខ្លួនអង្គុយចុះនៅតុរបស់គេ

"ពេលនេះពិបាកជាងជុះអាចម៍មិនចេញទៅទៀតណាបង" Jimin តបវិញទាំងពិបាកចិត្ត

"មានបញ្ហាអីមែនទេ?"

"រឿងរបស់ Jungkook" Jhope សើចហើយតបជំនួស

"អូរ៎! បានទៅជួបគេហើយមែនទេ?"

"បានហើយ! ហើយពេលនេះប្រហែលជាគេគិតថាខ្ញុំជាមនុស្សរោគចិត្តផងមិនដឹង" Jimin និយាយបន្តើរ នឹកឃើញដល់រឿងកាលពីថ្ងៃ មិញបន្តើរ

"ហាហា! បងបានលេខទូរសព្ទ័របស់ Namjoon ហើយ" Jin និយាយយ៉ាងមានមោទនៈភាព
"គេមើលទៅស្រួលនិយាយគ្នាណាស់" Jin និយាយហើយញញឹម

"ល្អណាស់! ម្នាក់ៗ ជោគជ័យអស់ហើយនៅតែខ្ញុំទេ" Jimin ឧទានឡើង ទាំងឈឺចិត្ត ព្រោះ Jhope ក៏ណាត់ V បានជួបអាទិត្យក្រោយនេះ ចុះគេវិញនោះ? គ្រាន់តែគិតក៏ ហត់នឿយដែរ

ស្របពេលដែរពួកគេទាំងបីនាក់កំពុងតែនិយាយគ្នានោះ ប្រធានរបស់គេ ក៏បានចូលមកដល់ ដោយមានកាន់កាហ្វេ សម្រាប់ពួកគេម្នាក់មួយទៀតផង

"នេះ! កាដូសម្រាប់រឿងក្តីថ្មីដែលទើបតែចាប់ផ្តើម" Suga ញញឹមហើយនិយាយឡើង នៅពេលកូនក្រុមរបស់គេ ងើបមកយកកាហ្វេ រៀងៗ ខ្លួនហើយដើរទៅអង្គុយនៅតាមតុវិញ

"អរគុណលោកប្រធាន" ពួកគេទាំងបីនាក់និយាយឡើងមកដំណាលគ្នា

"អញ្ចឹងខ្ញុំសូមអោយរឿងស៊ើបអង្កេតនេះរកមុខឃាតករអោយឆាប់ឃើញក្នុងរយៈពេល ២ ខែ!" Suga ប្តូរពីការសើចមុននេះ មកជាទឹក មុខប្រាកដប្រជាវិញ
"អូខេទេ?"

"អូខេ! លោកប្រធាន" Jhope និង Jin ឆ្លើយឡើងដំណាលគ្នា នៅឡើយតែ Jimin ប៉ុណ្ណោះ មិនព្រមឆ្លើយ

Super Star's Sweet Heart ♥️ Where stories live. Discover now