Chapter 25

814 79 24
                                    

_រដ្ឋសភា_

"ស្លាប់ហើយ! ខ្ញុំអោយ Jimin ទៅស៉ើបរឿងក្តីរបស់អ្នកនាង Leera មិនមែនអោយទៅភ្លាត់ស្នៀតមានអីៗ ជាមួុយគេ ថែមទាំងចេញមុខ ប្រកាសក្តែងៗ ថាជាសង្សារនិងគ្នាដោយទឹកមុខញញឹមពព្រាយបែប នេះទេ តើវាជាការលេងកំប្លែងឬយ៉ាងម៉េច?" Yoongi និយាយដោយទឹកមុខហត់នឿយនេះ អោយចូលជិតដើម្បីទៅស៉ើបរឿងក្តី មិនមែនអោយចូលទៅជិតហើយប្រកាសជាសាធារណៈបែបនេះទេ

"លោកប្រធានត្រូវតែចិត្តត្រជាក់សិនណា...រឿងវាមិនដូចជាអ្វីដែល លោកប្រធានបានគិតនោះទេ" Jimin ព្យាយាមបកស្រាយទៅវិញ លោកប្រធានរបស់គរនិយាយធ្វើមើលតែមិនបានមើលការចាក់ផ្សាយពីសន្និសិទកាសែតមុននេះសោះ Jimin កំពុងតែឆ្ងល់ថាកន្លែងណាដែលឃើញមុខរបស់គេទៅញញឹមពព្រាយនោះ រកកន្លែងសប្បាយចិត្តមិនឃើញ

"ហើយទៅធ្វើម៉េចបានជាវារាលដាល់ធំបែបនេះ? អោយខ្ញុំទៅគិតរក ភាពវិជ្ជមានពីត្រង់ចំណុចណាមក?"

"ខ្ញុំនឹងរៀបរាប់ពីដើមដល់ចប់ប្រាប់ទៅកាន់លោកប្រធានណា..." Jimin ក៏បានរៀបរាប់ពីដើមហេតុមកដល់ពេលនេះយ៉ាងវែងអន្លាយ អោយលោកប្រធានរបស់គេស្ដាប់បែបតាមដានរឿងភាគតែម្ដង មិនអោយខ្វះត្រង់ចំនុចណាមួយនោះទេ បន្ទាប់ពីបកស្រាយចប់ហើយ លោកប្រធានបានត្រឹមតែដកដង្ហើមធំ បង្ហាញភាពស្មុគស្មាញ
តែប៉ុណ្ណោះ

"ហេតុការណ៍វាដើរទៅឆ្ងាយជាងកាលដែលខ្ញុំបានគិតខ្លាំងណាស់" Yoongi ឧទានដោយអស់យោបល នេះ Jimin ជាមនុស្សរបស់រដ្ឋសភា ហើយទៅចេញព័ត៌មានបែបនេះអោយមហាជនបានដឹងយ៉ាងម៉េច គេជាភ្នាក់ងារសម្ងាត់មិនអាចអោយអ្នកណាដឹងពីសមាសភាព របស់គេបានទេ តែមើលអីឡូវនេះចុះ មុខរបស់ Jimin ផ្សាយគ្រប់បុស្តិ៍ទូរទស្សន៍ទាំងអស់ មិនយូរមិនឆាប់អ្នកកាសែតនឹងដឹងថា Jimin ជាអ្នកណាជាមិនខាននោះទេ

"លោកប្រធាន! ប្រយោគនេះគួរតែខ្ញុំជាអ្នកនិយាយទើបត្រូវ! ព្រោះអីឡូវនេះអ្នកនៅលើខ្នងខ្លាជារូបខ្ញុំ អោយចុះទៅវិញពាក់កណ្តាលទី បែបនេះក៏មិនកើត តែយ៉ាងហោចណាស់ក៏ខ្ញុំអាចចូលទៅជិតគេដូចដែលយើងធ្លាប់បាននិយាយគ្នាកាលពីលើកមុន"

Super Star's Sweet Heart ♥️ Where stories live. Discover now