Chapter 43

869 77 25
                                    

<SNS Group Chat (for fun)>

ខ្ញុំត្រូវការសុំជំនួយបន្ទាន់
😲😲😲
😵‍💫😵‍💫😵‍💫
បន្ទាន់ខ្លាំងមែនទែនណា

KSJ: កើតអី Jimin?

URhope: សង្សារចាប់រំលោទមែនទេ? បានជាបន្ទាន់បែបនេះ?

ប្រាំនាទីទៀត
អ្នកណាក៏បានដែរជួយខលមកខ្ញុំបន្តិចមក
ខលមកថាមានការរវល់បន្ទាន់អីបែបហ្នឹង
យល់ទេ?

KSJ: បងកំពុងតែរវល់ ១០នាទីអីទៀតបានទេ?

មិនបានទេបង Jin

URhope: អូខេ! ចាំប្រាំនាទីទៀតយើងខលទៅ
URhope: តែចង់អោយខលទៅតាមណា?

ខលតាមទូរសព្ទ័នឹងហ្នឹង

URhope: ចុះធ្វើអញ្ចឹងដើម្បីអី?

ចាំចេញទៅក្រៅផុត ចាំនិយាយប្រាប់
បានហើយ!
កុំភ្លេចខលមកណា
ប្រាំនាទី
ដាក់ម៉ោងរោទិ៍ក៏បានដែរ
កុំភ្លេចសោះ

KSJ: កុំភ្លេចប្រាប់បងផងថារឿងអីបានជាធ្វើបែបនេះ
KSJ: បងរវល់ហើយ bye 👋

URhope: អូខេ!

៚៚៚៚៚

_Jimin POV_

ប៉ុណ្ណឹងក៏រួចរាល់ហើយ ពេលនេះបើកឲ្យលោកប្អូន Jungki ចូលមក បានហើយ ធានាថាមានពេលនៅជាមួយគ្នាមិនដល់ប្រាំនាទី Jungkook មកមិនទាន់នោះទេ

"រួចហើយឬនៅបង? Cookie ត្រជាក់អស់ហើយ"

"រួចហើយៗ...ចាំមួយភ្លែត" ខ្ញុំបើកទ្វារហើយធ្វើជារៀបចំសម្លៀក
បំពាក់ឲ្យមានរបៀបធ្វើដូចទើបតែតែងខ្លួនរួចរាល់ ហើយញញឹម ពព្រាយដាក់គេ
"យកមកឲ្យភ្លក់បាន"

"សុំយកទៅដាក់លើតុអោយស្រួលបួលសិន...ខ្លាចកំពប់ដូចលើកមុនទៀត" Jungki កាន់ថាសមួយ ត្រសុលចូលមកក្នុងបន្ទប់ឲ្យទាល់តែបាន ហើយយកថាសទៅដាក់លើតុធ្វើការរបស់ Jungkook បន្ទាប់មកក៏រៀបរាប់
"នៅក្នុងចាននេះជានំ Cookie Milo ពេលញ៊ាំហើយនឹងមានស្នូលជា Milo នៅក្នុងនោះរសជាតិផ្អែមតែបន្ដិចទេ...ធានាថាឆ្ងាញ់មិនធាត់ ចំណែកឯនៅក្នុងកែវនេះគឺជា ទឹកដោះគោត្រជាក់មានគ្រាប់គុជ ខ្ញុំក្រឡុកដោយផ្ទាល់ដៃធានាថាឆ្ងាញ់មិនធាត់ទេ"

Super Star's Sweet Heart ♥️ Where stories live. Discover now