Chapyer 21

778 89 9
                                    

_Party Fowl_

"ឃើញទេ! គ្មានហេតុផលផ្សេង ប៉ុណ្ណឹងក៏បានដឹងច្បាស់លាស់ទៅ ហើយ ឈប់លេងខ្លួនទៅ សុខចិត្តយកពេលមកធ្វើរឿងសប្បាយ ផ្សេងវិញ ព្រោះយ៉ាងណាក៏ពួកយើងមានចិត្តដូចគ្នាទៅហើយ ផ្លោះដំណាក់កាលញ៉ែគ្នាទៅមិនពិបាកទេ" Jungkook មាត់ថាដៃដល់ទៀតហើយ Jungkook បានលូកដៃមកផ្ងើយចង្ការរបស់ Jimin ហើយអោនមកយ៉ាងជិតសឹងតែធ្វើអោយបបូរមាត់របស់ពួកគេទាំងពីរ នាក់ប៉ះគ្នាទៅហើយ ខ្យល់ដង្ហើមក្តៅឧណ្ឌៗ និងក្លិនខ្លួនក្រអូនប្រហើរ របស់ Jungkook បានធ្វើអោយ Jimin ប្រញាប់ប្រមូលស្មារតីរុញគេចេញភ្លាម មុននឹងទប់អារម្មណ៍ខ្លួនឯងលែងជាប់

"កុំមកផ្តេសផ្តាសទៀត! គេថតទៀតអីឡូវហើយ"

"មិនដឹងទេ ក្នុងពេលដែល Jimin ព្រមចេញមកជួបខ្ញុំហើយនោះ ខ្ញុំសរុបបានថាពេលនេះយើងជាសង្សារនឹងគ្នា ហើយក៏គ្មានថ្ងៃបែកទាល់តែ Jimin និយាយថារឿងនៅលើគ្រែរបស់ខ្ញុំអន់ណាស់"

"ហាស៎??" Jimin ស្ដាប់ឮហើយសឹងតែព្រួសទឹកដែលទើបនឹងផឹកចេញមកវិញទៅហើយ មនុស្សល្អជាឯណាមកនិយាយរឿងបែបនេះ ដោយគ្មានខ្មាស់មាត់អីបន្តិចសោះអញ្ចឹងនោះ
(យ៉ាងម៉េចចង់សម្លាប់ខ្ញុំចោលដូចអ្នកនាង Leera អោយបានឬយ៉ាងម៉េច)
"រឿងអស់នឹង Jungkook គិតក្នុងចិត្តសិនក៏បាន! ព្រោះខ្ញុំមិនមែនចេះតែដើរឡើងគ្រែជាមួយគេងាយៗ ទេ"

"ចុះមានករណីលើកលែងទេ?"

"គ្មានសូម្បីតែមួយករណី"

"ចុះ Jungkook មកទាក់ទងខ្ញុំបែបនេះ សង្សារមិនប្រច័ណ្ឌទេឬ?"

"គ្មានសង្សារ"

"តែមានអ្នកលួចលាក់រាប់មិនអស់"

"ហឹម? Jimin ទៅឮមកពីណាខ្ញុំមិនដឹងទេ! ព្រោះ Jimin មិនទាន់ស្គាល់ខ្ញុំច្បាស់... សាកទាក់ទងគ្នាមើលទៅ Jimin នឹងដឹងថាខ្ញុំស្រឡាញ់សង្សារខ្លាំងណាស់ បែបចិត្តមួយថ្លើមមួយ"

"ត្រឹមតែ Jungkook ព្រមទាក់ទងខ្ញុំងាយៗ បែបនេះខ្ញុំដឹងហើយ ថា Jungkook គិតយ៉ាងម៉េច"

"ហេតុអីចាំបាច់ធ្វើអោយស្មុគស្មាញម្ល៉េះ? ចូលចិត្តក៏សេពគប់គ្នាទៅ បើរស់នៅមិនត្រូវគ្នាគឺបែកគ្នា"

Super Star's Sweet Heart ♥️ Where stories live. Discover now